ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
LOLC ថា៖ ការបោះផ្សាយមូលបត្របំណុលជាផ្នែកមួយចូលរួមក្នុងសង្គមជាតិ

LOLC ថា៖ ការបោះផ្សាយមូលបត្របំណុលជាផ្នែកមួយចូលរួមក្នុងសង្គមជាតិ

សេដ្ឋកិច្ច និងវិនិយោគ
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុ (LOLC)បានឲ្យដឹងថា ការបោះផ្សាយលក់មូលបត្របំណុលដល់សាធារណជនវាមានអត្ថ ប្រយោជន៍ច្រើនយ៉ាងចំពោះ គ្រឹស្ថាន ធនាគារ និងវិស័យឯកជនផ្សេងៗទៀត។ ព្រោះយើងមើលឃើងថា កាលណាយើងបានផ្សាយលក់មូលបត្របំណុលនេះ អាចស្វែងរកប្រភពមួយចំនួនបានមកកសាង និងអភិវឌ្ឍន៍បន្ថែម ដើម្បីឲ្យសកម្មភាពជំនួញ របស់យើងរីកលូតលាស់ទៅមុខទៀត។ លោកបញ្ជាក់ថា ការបោះផ្សាយមូលបត្រ័បាន យើងបានលក្ខណៈវិនិឆ្ឆយអ្វីខ្លះ។ ក្នុងការបោះមូលបត្រ័នេះ ក្នុងក្រុមហ៊ុននីមួយៗ ត្រូវមានគុណសម្បត្តិគ្រប់គ្រាន់ចំពោះអាជ្ញាធរគ្រឹះស្ថានធនាគារជាតិកម្ពុជា ដែលបានមើលឃើញថា តើមានលក្ខណៈគ្រប់គ្រាន់ក្នុងផ្លូវច្បាប់ និងមានពន្ធ័ដារ ហើយគ្រឹះស្ថានរបស់យើងបានបំពេញកាត្តបកិច្ចបានដល់កំរិតណា។ លោកសុខ វឿន បានបន្តថា រឿងសំខាន់កាលណាយើងចូលក្នុងទីផ្សារ យើងមានសក្ដានុពល អាចធ្វើឲ្យអតិថិជន មានជំនឿទុកចិត្តមកលើយើង។ នេះហើយប្រភពរបស់យើងក្នុងវិស័យគ្រឹះស្ថាន...
កម្ពុជានឹងមានព្រលានយន្តហោះថ្មីស្ថិតនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល

កម្ពុជានឹងមានព្រលានយន្តហោះថ្មីស្ថិតនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល

សេដ្ឋកិច្ច និងវិនិយោគ
កម្ពុជានឹងមានព្រលានយន្តហោះថ្មីដែលគ្រោងសាងសង់នៅក្រុងតាខ្មៅស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដោយចំណាយទុនវិនិយោគទំហំទឹកប្រាក់ចំនួន ១,៥០០លានដុល្លារអាមេរិក។ ព្រលានយន្តហោះថ្មីមួយនេះនឹងសាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ដែលមានទីតាំងស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នេះបើយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ផ្ញើទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋលេខខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា ការវិនិយោគនូវព្រលានយន្តហោះថ្មីនេះនឹងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយសារតែកន្លងមកកម្ពុជាទទួលបានភ្ញៀវទេសចរតែក្នុងរង្វង់៥លាននាក់ប៉ុណ្ណោះ ក្នុងនាមជាអ្នកវិនិយោគក្នុងស្រុកស្វាគមន៍នូវគម្រោងថ្មីៗរបស់ភាគីចិននៅកម្ពុជា។ លោក ហូ វណ្ឌី អគ្គលេខាធិការសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជាបានលើកឡើងថា នេះជាព្រលានយន្តហោះធំនៅកម្ពុជាដែលគម្រោងនេះនឹងបង្កើន...
ប៉ូលិសថៃធាត់ៗ២០០នាក់ ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលហ្វឹកហ្វឺន សម្រកក្បាល់ពោះ

ប៉ូលិសថៃធាត់ៗ២០០នាក់ ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលហ្វឹកហ្វឺន សម្រកក្បាល់ពោះ

សង្គម និងកម្សាន្ត
ថៃ៖ យោងតាមសារព័ត៌មានថៃ Khaosod បានចុះផ្សាយថា ប៉ូលិសថៃធាត់ៗជាច្រើន ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលហ្វឹកហ្វឺន «Central Police Training Center» ស្ថិតក្នុងស្រុក Pak Chong ខេត្ត Nakhon Ratchasima រយៈពេល២សប្តាហ៍ ដើម្បីធ្វើការហ្វឹកហាត់ នៃកម្មវិធីថ្មី ជួយសម្រកទម្ងន់ឲ្យមានប្រសិទ្ធភាព។ លោក Sornpetch Chantarak ដែលជាអ្នករៀបចំបង្កើតកម្មវិធីថ្មីនេះ បានលើកឡើងថា វាពិតជាមានបញ្ហាច្រើនណាស់ ប្រសិនបើសម្បូរតែមន្រ្តីប៉ូលិសធាត់ៗ ក្បាលពោះកំពីងៗបែបនេះ។ ព្រោះថា ការងារនឹងយឺតយ៉ាវ ដើរ រត់ ក៏មិនរហ័សរហួនទាន់សភាពការណ៍ ដែលនឹងអាចធ្វើឲ្យភ្លាត់ស្នៀតក្នុងប្រតិបត្តិការការងារ ដូចជាករណីតាមចាប់ជនល្មើសជាដើម។ ប្រភពបានឲ្យដឹងថា មន្រ្តីប៉ូលិសចំនួន ២០០នាក់ ត្រូវបានគេបញ្ជូនមកក្នុងកម្មវិធីហ្វឹកហាត់កម្ចាត់ក្បាលពោះ ឬ «Belly Destruction» រយៈពេល២សប្តាហ៍នេះ ដែលទើបតែបានបញ្ចប់នាដើមខែនេះ ខណៈសកម្មភាពនេះក៏នឹងត្រូវមានជាបន្តបន្ទាប់ទៀតផងដែរ។ លោក So...
អាមេរិក នឹងមានឱកាសផលិតមីស៊ីលបន្ថែមទៀត ក្រោយដកខ្លួនចេញពី INF ជាមួយរុស្ស៊ី

អាមេរិក នឹងមានឱកាសផលិតមីស៊ីលបន្ថែមទៀត ក្រោយដកខ្លួនចេញពី INF ជាមួយរុស្ស៊ី

សង្គម និងកម្សាន្ត
កងកម្លាំងជំនាញរបស់មន្ទីរបញ្ចកោណអាមេរិក មានឱកាសនឹងផលិតគ្រាប់មីស៊ីលរយៈចម្ងាយមធ្យម ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន បន្ទាប់ប្រទេសមហាអំណាចមួយនេះ បានដកខ្លួនចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្លាំងមធ្យម (Intermediate Nuclear Force Treaty) ដែលហៅកាត់ថា INF រវាងអាមេរិក និងរុស្ស៊ីកាលពី៣០ឆ្នាំមុន។ មន្ទីរបញ្ចកោណអាមេរិក មានគម្រោងនឹងបាញ់សាកល្បងគ្រាប់មីស៊ីលពីរប្រភេទ គឺមីស៊ីលបាញ់តម្រង់គោលដៅដែលហោះហើរក្នុងរយៈកម្ពស់ទាប ក្នុងរយៈចម្ងាយជាង១០០០គីឡូម៉ែត្រ និងគ្រាប់មីស៊ីលបាលីស្ទិកដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររយៈចម្ងាយមធ្យម ដែលអាចហោះហើរបានពីចម្ងាយ៣០០០ទៅ៤០០០គីឡូម៉ែត្រ ។ ការប្រកាសពីគម្រោងបាញ់សាកល្បងមីស៊ីលនេះ ត្រូវបានប្រកាសក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចដកអាមេរិកចេញពីសន្ធិសញ្ញា INF កាលពីចុងឆ្នាំ២០១៨កន្លងទៅ៕...
អិលអូអិលស៊ី គ្រោងបោះផ្សាយលក់មូលបត្របំណុលដល់សាធារណជន  ជាលើកដំបូងនៅកម្ពុជា

អិលអូអិលស៊ី គ្រោងបោះផ្សាយលក់មូលបត្របំណុលដល់សាធារណជន  ជាលើកដំបូងនៅកម្ពុជា

សេដ្ឋកិច្ច និងវិនិយោគ
  អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ( LOLC ) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេ នៅក្នុងប្រទេសកម្ពុជា បានទទួល ការអនុញ្ញាតជាផ្លូវការពី ធនាគារជាតិនៃកម្ពុជា លើការបោះផ្សាយលក់មូលបត្របំណុលជាប្រភេទសញ្ញាប័ណ្ណសារជីវកម្ម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។ ទំហំនៃការបោះផ្សាយសញ្ញាបណ្ណសាជីវកម្មនេះមានចំនួនជាទឹកប្រាក់សរុប ៨០ លាន រៀលនេះជាលើកទីមួយដែល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានបោះផ្សាយ នឹងចុះបញ្ជីសញ្ញាប័ណ្ណនេះក្នុង ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានលើកឡើងថា “យើងមោទនភាព រីករាយណាស់ដែលបានទទួលការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា លើសំណើបោះផ្សាយសញ្ញាប័ណ្ណសាជីវកម្មលើកដំបូងរបស់ពួកយើង។  នេះជាឱកាសមួយដែលអនុញ្ញាតឱ្យពួកយើងផ្តល់ជូនទីផ្សារនូវផលិតផលហិរញ្ញវត្ថុថ្មីមួយគឺ សញ្ញាប័ណ...
សម្តេច​តេ​ជោ ហ៊ុន សែន ជម្រុញឲ្យ មហាសេដ្ឋី​ខ្មែរ វិនិយោគ​លើ​វិស័យ​កសិកម្ម​

សម្តេច​តេ​ជោ ហ៊ុន សែន ជម្រុញឲ្យ មហាសេដ្ឋី​ខ្មែរ វិនិយោគ​លើ​វិស័យ​កសិកម្ម​

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ ថ្លែងក្នុង​ពិធី​បិទ​សន្និបាត​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបាន​អំពាវនាវ​ឲ្យ​មហាសេដ្ឋី​នៅ​កម្ពុជា ចូលរួម​វិនិយោគ​លើ​វិស័យ​កសិកម្ម នៅ​កម្ពុជា​។​ ដើម្បីបាន​ជំរុញ​ឲ្យ​ធ្វើ​ទំនើបកម្ម​កសិកម្ម ដែលមាន​លក្ខណៈ​ប្រកួតប្រជែង តាមរយៈ​ការលើកកម្ពស់ ការស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍​បច្ចេកវិទ្យា និង​បច្ចេកទេស​កសិកម្ម​ទំនើប ក្នុងទិសដៅ​បង្កើន​បរិមាណ គុណភាព និង​ឤ​ហា​រូប​ត្ថ​ម្ភ ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា កសិកម្ម ថ្មីៗ ជា​លក្ខណៈ ឌីជីថល ពង្រឹង​ការគ្រប់គ្រង​ដំណាំ​កសិកម្ម និង​ធាតុ​ចូល​កសិកម្ម ឱ្យបាន​ល្អ ប្រសើរ​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់ថា ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម តាម​អភិក្រម​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ក្នុងការ​បង្កើត​តំបន់​ក​សិ​-​ឧស្សាហកម្ម​កែច្នៃ​សម្រាប់​នាំចេញ ដែល​នឹង​ឤ​ច​ជួយ ដោះស្រាយ បញ្ហ...
សម្តេច​តេ​ជោ ហ៊ុន សែន លើកកម្ពស់​វិស័យ​កសិកម្ម ឱ្យក្លាយ​ទៅជា​ផ្នែក​មួយ​នាំមុខ

សម្តេច​តេ​ជោ ហ៊ុន សែន លើកកម្ពស់​វិស័យ​កសិកម្ម ឱ្យក្លាយ​ទៅជា​ផ្នែក​មួយ​នាំមុខ

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០១៩ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទនៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែមីនា ឆ្នាំ​២០១៩ នេះ ​។ ​សម្តេច​តេ​ជោ ហ៊ុន សែន នាឱកាស​នេះ បង្ហាញ​នូវ​ទំនុកចិត្ត និង​ភាពកក់ក្តៅ​ដល់​កសិករ ដោយ​មិន​ត្រឹមតែ​សំដៅ​លើកកម្ពស់​វិស័យ​កសិកម្ម ឱ្យក្លាយ​ទៅជា​ផ្នែក​មួយ​នាំមុខ​។​ ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា «​វត្តមាន​របស់​សម្តេច​តេ​ជោ ក្នុង​ពិធី​បិទ​សន្និបាត​ថ្ងៃនេះ បង្ហាញ​នូវ​ទំនុកចិត្ត និង​ភាពកក់ក្តៅ​ដល់​កសិករ ដោយ​មិន​ត្រឹមតែ​សំដៅ​លើកកម្ពស់​វិស័យ​កសិកម្ម ឱ្យក្លាយ​ទៅជា​ផ្នែក​មួយ​នាំមុខ ដែល​អាច​ផ្តល់​កម្លាំងចលករ​បន្ថែ​ម​ដល់​កំណើនសេដ្ឋកិច្ច និង​អាច​ចូលរួម​វិភាគទាន​យ៉ាងសំខាន់ ដល់​ក...
លោក មូ​ន ចេ​អ៊ី​ន ​ប្រធានាធិបតី​កូរ៉េខាងត្បូងទី៣ មក​ទស្សនកិច្ច នៅ​កម្ពុជា ចាប់តាំងពី​កម្ពុជា-កូរ៉េ ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ

លោក មូ​ន ចេ​អ៊ី​ន ​ប្រធានាធិបតី​កូរ៉េខាងត្បូងទី៣ មក​ទស្សនកិច្ច នៅ​កម្ពុជា ចាប់តាំងពី​កម្ពុជា-កូរ៉េ ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ លោក មូ​ន ចេ​អ៊ី​ន (Moon Jae-in) ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង (ទី​៣ )បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-១៦ ខែមីនា ឆ្នាំ​២០១៩​។ ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ បានមក​ទស្សនកិច្ច​នៅ​កម្ពុជា ២​លើក រួចមកហើយ បន្ទាប់ពី​កូរ៉េ​-​កម្ពុជា បង្កើត​ទំនាក់ទំនង​ការទូត​ឡើងវិញ ចាប់តាំងពី​ឆ្នាំ​១៩៩៧​។​ ​កាលពី​ឆ្នាំ​២០០៦ លោក រូ មូ​យុន ( Roh Moo-hyun ) ប្រធានាធិបតី​កូរ៉េ បានមក​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា ហើយ​នៅ​ឆ្នាំ​២០០៩ លោក លី ម្យុ​ង​បាក់ (Lee Myung-Bak) ក៏បាន​ធ្វើដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​កម្ពុជា​ផងដែរ​។​ ​កម្ពុជា ស្ថិតក្នុង​ចំណោម​ប្រទេស​នៅ​អាស៊ាន ចំនួន ៣ ដែល​លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន បានជ្រើសរើស មក​បំពេញ​ទស្សនកិច្ច នៅ​ដើមឆ្នាំ​២០១៩​នេះ រួមមាន​៖ កម្ពុជា ព្រុយ​ណេ និង​ម៉ាឡេស៊ី​។​ ​ក្រសួងការបរទេស​ក​ម្ពុ​ជា បានប្រកាសថា ក្នុងអំឡុងពេល​ទស...
កម្ពុជា៖ ជាប្រទេសមានលក្ខណអំណោយផលល្អ និងមានសក្តានុពលខ្ពស់សម្រាប់ធ្វើការវិនិយោគ

កម្ពុជា៖ ជាប្រទេសមានលក្ខណអំណោយផលល្អ និងមានសក្តានុពលខ្ពស់សម្រាប់ធ្វើការវិនិយោគ

សង្គម និងកម្សាន្ត
ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ លោក វេង សាខុន រដ្ឋមន្ត្ក្រីក្រសួងរុក្ខាប្រម៉ាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Walter Ruck នាយកសភាពាណិជ្ជកម្មអូទ្រីស តំណាងឲ្យក្រុមហ៊ុនជាង ១០០.០០០ ក្រុមហ៊ុន និងជាអនុ ប្រធានក្រុមបេសកកម្មស្ថានទូតនៃសាធារណរដ្ឋអូទ្រីសប្រចាំទីក្រុងបាងកក ។ បានពិភាក្សាការងារសំខាន់ៗទាក់ទងនឹងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ និងការរៀបចំគម្រោងគាំទ្រផ្នែកកម្ចីឥណទានក្នុងវិស័យកសិកម្មមកភាគីកម្ពុជា។ លោករដ្ឋមន្ត្រីវេង សាខុន បានបញ្ជាក់ប្រាប់ភ្ញៀវអំពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជា វឌ្ឍនភាព និងឱកាសក្នុងការពិនិត្យ ពិចារណា និងសម្រេចចិត្តធ្វើការវិនិយោគលើវិស័យនានានៅពេលអនាគត។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដោយសារប្រទេសអូទ្រីជាសមាជិកនៃសហភាពអឺរ៉ុប ហើយប្រជាជនអូទ្រីសកន្លងមកតាមរយ:ស្ថានទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានជួយឧបត្ថមគាំទ្រក្នុងការអភិវឌ្ឍប្រទេ...
ក្រោយព្រឹត្តិការណ៍ MITT២០១៩កម្ពុជារំពឹងថា នឹងទាក់ទាញវិនិយោគិន និងទេសចរពីទីផ្សារអឺរ៉ុបបន្ថែម 

ក្រោយព្រឹត្តិការណ៍ MITT២០១៩កម្ពុជារំពឹងថា នឹងទាក់ទាញវិនិយោគិន និងទេសចរពីទីផ្សារអឺរ៉ុបបន្ថែម 

សង្គម និងកម្សាន្ត
លោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងរដ្ឋមន្ត្រី ថោង ខុន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីក្រសួង និងក្រុមហ៊ុនឯកជនចំនួន ៣ទៅ ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ «២៦th Moscow International Travel & Tourism Exhibition (MITT ២០១៩)» នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៤ ខែមីនានេះ។ ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនេះ ចូលរួមមាន៥៤ប្រទេស និង៥២តំបន់ នៃសហព័ន្ធរុស្ស៊ី ដូចជា៖ មជ្ឈុមបូព៌ា អាស៊ី អាមេរិក អាហ្វ្រិក អឺរ៉ុប មេឌីទែរ៉ាណេ បណ្តាប្រទេសនៃអតីតសហភាពសូវៀត (CIS) និងក្រុមហ៊ុនទេសចរណ៍រុស្ស៊ី ព្រមទាំងផ្នែកឯកជនពាក់ព័ន្ធវិស័យទេសចរណ៍រហូតដល់ទៅ ១៨០០ក្រុមហ៊ុន និងមានអ្នកទិញដ៏មានសក្តានុពល ព្រមទាំងមានអ្នកជំនាញមកពីស្ថាប័នទេសចរណ៍ជាតិនានា ធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពនៃវិស័យទេសចរណ៍ជុំវិញពិភពលោក និន្នាការនៃការធ្វើដំណើរថ្មី ការបង្កើនប្រសិទ្ធភាពនៃម...