ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
រដ្ឋបាលខេត្តស្វាយរៀងបំភ្លឺករណីនាំទំនិញចេញចូលតាមច្រករបៀង

រដ្ឋបាលខេត្តស្វាយរៀងបំភ្លឺករណីនាំទំនិញចេញចូលតាមច្រករបៀង

សង្គម និងកម្សាន្ត
យោងតាម លោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀងបានប្រាប់ ដេលីខ្មែរនៅថ្ងៃទី១៦ មិនានេះថា ខេត្តស្វាយរៀង មានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម ប្រវែង ២៥៨គ.ម ក្នុងនោះជាប់ខេត្តចំនួនពីរ គឺខេត្តឡុងអាន ប្រវែង ១២៨គ.ម និងខេត្តតៃនីញ ប្រវែង ១៣០គ.ម គ្រប់ដណ្ដប់លើក្រុង ស្រុក ចំនួន ០៧។  លោកបានលើកឡើងថា នៅទូទាំងខេត្ត មានច្រកទ្វារព្រំដែន ចំនួន ៨កន្លែង ក្នុងនោះច្រកទ្វារព្រំដែនអន្តរជាតិ មាន២កន្លែង គឺច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ច្រកទ្វារព្រំដែនទ្វេរភាគី មាន២កន្លែង គឺច្រកទ្វារព្រំដែនទ្វេភាគីសំរោង និងបុសមន និងច្រកទ្វារតំបន់ព្រំដែន មាន៤កន្លែង គឺច្រកទ្វារតំបន់ព្រំដែនស្រែបារាំង ព្រៃតាអី ដូង និងច្រកទ្វារតំបន់ព្រំដែនខ្សែដែក។ លើសពីនេះលោកស្នងការពន្យល់ថា ច្រកទ្វារព្រំដែនទាំងអស់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលការធ្វើពាណិជ្ជកម្ម និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយបានបង្កលក្ខណៈង...
ស្នងការនគរបាលខេត្តស្វាយរៀង រងការរិ:គន់ថាឃុបឃិតនិងឈ្មួញនាំទំនិញចូលកម្ពុជាតាមច្រករបៀង

ស្នងការនគរបាលខេត្តស្វាយរៀង រងការរិ:គន់ថាឃុបឃិតនិងឈ្មួញនាំទំនិញចូលកម្ពុជាតាមច្រករបៀង

សង្គម និងកម្សាន្ត
ស្វាយរៀង៖ មន្ត្រីនគរបាលជាង២០រូប បាននាំគ្នាចុះហត្ថលេខាលើលិខិតមួយ ដោយចោទប្រកាន់លោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ដោយចោទថា លោកបានរំលោភអំណាច ប្រព្រឹត្តអំពើពុករលួយដោយអនុញ្ញាតឲ្យនាំទំនិញចូលកម្ពុជាតាមច្រករបៀង ៩កន្លែង ហើយ។ លើសពីនេះលោកស្នងការរូបនេះបានបញ្ជូនសាច់ញាតិឲ្យទៅគ្រប់គ្រងច្រករបៀងគ្រប់ច្រក ដើម្បីចាំទទួលលុយពីឈ្មួញជនបរទេសនាំទំនិញខូចគុណភាពចូលដោយសេរី គ្មានការត្រូតពិនិត្យពីមន្ត្រីជំនាញឡើយ។ មន្ត្រីនគរបាលជាង ២០រូប និងប្រជាពលរដ្ឋមួយចំនួនកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ បានអំពាវនាវឲ្យក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យស៊ើបអង្កេតករណីលោកស្នងការ កឹង ឃន បានប្រព្រឹត្តអំពើពុករលួយជាច្រើនឆ្នាំមកហើយ ដោយយកលុយពីអ្នកដឹកទំនិញ ក្នុងមួយរថយន្តចាប់ពី ២៥ម៉ឺនរៀល ដល់ ៦០ម៉ឺនរៀល និងមានទំនិញខ្លះទៀតចាប់ពី ១០០ដុល្លារ ដល់ ១៥០ដុល្លារ ជាថ្នូរអនុញ្ញាតឲ្យនាំចូលមកកម្ពុជា។ មន្ត្រីនគរបាលដែលជាអ្នកតវ៉ា បានអះអាងប្រាប់អ្នកសា...
អ្នកវិនិយោគជំរុញឲ្យកម្ពុជាការចាប់ដៃគូរវិនិយោគជាមួយក្រុមហ៊ុនកូរ៉េខាងត្បូង

អ្នកវិនិយោគជំរុញឲ្យកម្ពុជាការចាប់ដៃគូរវិនិយោគជាមួយក្រុមហ៊ុនកូរ៉េខាងត្បូង

សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាបានថ្លែងនូវសុទិដ្ឋិនិយមថា ចំពោះការចាប់ដៃគូរវិនិយោគនិងក្រុមហ៊ុនកូរ៉េខាងត្បូង ហើយការលើកឡើង នេះ ស្របពេលដំណើរទស្សនកិច្ច៣ថ្ងៃរបស់ប្រធានាធិបតីកូរ៉េ លោក មូន ចេអ៊ីនមកកាន់កម្ពុជាពីថ្ងៃ ទី១៤ដល់ថ្ងៃទី១៦មិនានេះ។ លោកឧកញ៉ាតែ តាំងប៉ បានបញ្ជាក់ថា ចំពោះសហគ្រាសក្នុងស្រុកនិងក្នុងនាមលោកជវិស័យឯកជនគឺដំណើរទស្សនកិច្ចប្រធានាធិបតីកូរ៉េខាងត្បូង នេះផ្តល់ផលល្អ សម្រាប់ការវិនិយោគនៅកម្ពុជាហើយជាពិសេសសហគ្រាសខ្នាតតូចនិងមធ្យមនឹងទទួលបានផលចំណេញច្រើន។ អ្នកវិនិយោគខាងលើបញ្ជាក់ថា ប្រទេសកម្ពុជាមានសក្តានុពលច្រើន ជាពិសេស សហគ្រាសធុនតូចនិងមធ្យមតែម្តងហើយពេលនេះវិនិយោគិនកម្ពុជានឹងអាចចាប់ដៃគូរវិនិយោគកែច្នៃវត្ថុធាតុដើមស្រុកដើម្បីកាត់បន្ថយការនាំចេញរូបិយបណ្ណរបស់ជាតិទៅក្រៅប្រទេស។ លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានា...
 តើកម្ពុជានិងកូរ៉េខាងត្បូងមានកិច្ចព្រមព្រៀងសំខាន់ៗអ្វីខ្លះ?

 តើកម្ពុជានិងកូរ៉េខាងត្បូងមានកិច្ចព្រមព្រៀងសំខាន់ៗអ្វីខ្លះ?

សង្គម និងកម្សាន្ត
កម្ពុជានិងកូរ៉េខាងត្បូងមានកិច្ចព្រមព្រៀងជាមួយគ្នាមានចំនួន៧ចំនុចសំខាន់ៗនេះសរបង្ហាញឲ្យឃើញពីភាពសហប្រតិបតិការជាមួយគ្នាយ៉ាងជិតស្និទ្ធក្រោយពីប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញនៅក្នុងឆ្នាំ១៩៩៧។ ១-កិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៩ដល់២០២៣ ២-កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ៣-អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្ដីពីគម្រោងផ្គត់ផ្គង់ថាមពល សម្រាប់ប្រព័ន្ធបណ្ដាញអគ្គិសនីខ្នាតតូចបំផុត និងស្ថានីយសាកអាគុយនៅកម្ពុជា ៤-អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងទីភ្នាក់ងារជំរុញវិនិយោគពាណិជ្ជកម្មកូរ៉េ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្...
កូរ៉េខាងជើងអាចឈប់ចរចាជាមួយសហរដ្ឋអាមេរិក

កូរ៉េខាងជើងអាចឈប់ចរចាជាមួយសហរដ្ឋអាមេរិក

សង្គម និងកម្សាន្ត
យោងតាមប្រព័ន្ធផ្សព្វផ្សាយ TASS របស់រុស្ស៊ីបានឲ្យថា កូរ៉េខាងជើងកំពុងតែពិចារណាពីការឈប់ជួបចរចាជាមួយសហរដ្ឋអាមេរិក ស្តីពីសំណុំរឿងរំសាយនុយក្លេអ៊ែរកូរ៉េខាងជើង ខណៈដែលកិច្ចចរចានៅវៀតណាម ត្រូវបរាជ័យ ។ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Choe Son Hui បាននិយាយក្នុងសន្និសិទកាសែតនៅថ្ងៃសុក្រ ទី១៥ ខែមីនានេះថា កូរ៉េខាងជើងមិនមានចេតនាក្នុងការផ្តល់សម្បទានទៅតាមការទាមទារបស់សហរដ្ឋអាមេរិកទេ ។ លោកស្រី Choe Son Hui បានបញ្ជាក់ថា អាមេរិកបានទាមទារឲ្យកូរ៉េខាងជើងរំសាយនុយក្លេអ៊ែរជាមុនសិន ទើបអាមេរិកផ្តល់សម្បទានតាមក្រោយ ប៉ុន្តែកូរ៉េខាងជើងប្រកែកមិនទទួលយកតាមការទាមទារនេះទេ ៕...
បុណ្យទន្លេជាការបង្ហាញពីសក្តានុពលនៃខេត្តនីមួយៗ

បុណ្យទន្លេជាការបង្ហាញពីសក្តានុពលនៃខេត្តនីមួយៗ

សង្គម និងកម្សាន្ត
ពិធីបុណ្យ​ទន្លេ លើក​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង បានធ្វើ​ឡើង​ក្រោម​ប្រធានបទ «​ទន្លេ​ ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​»​។ ​សូមបញ្ជាក់ថា ពិធីបុណ្យ​ទន្លេ លើក​ទី​១ បានធ្វើ​ឡើង កាលពី​ឆ្នាំ​២០១៥ នៅ​ខេត្តក្រចេះ កាលពី​ថ្ងៃទី​១៣-១៥ ខែមីនា​។ លើក​ទី​២ នៅ​ខេត្តកំពង់ចាម ចាប់ពី​ថ្ងៃទី​១១-១៣ ខែមីនា ឆ្នាំ​២០១៦​។  លើក​ទី​៣ ចាប់ពី​ថ្ងៃទី​២៤-២៦ ខែមីនា ឆ្នាំ​២០១៧ នៅ​ខេត្តស្ទឹងត្រែង​។  លើក​ទី​៤ ធ្វើឡើង នៅ​ខេត្តកណ្តាល ចាប់ពី​ថ្ងៃទី​០៩-១១ ខែមីនា ឆ្នាំ​២០១៨​។​ និងលើកទី៥ នៅខេត្តកំពង់ឆ្នាំងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ។ ​ពិធីបុណ្យ​ទន្លេ គឺរម្លឹក​ដល់​គុណ​ទន្លេ ដែល​បានផ្តល់​ទឹក​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ និង​ដើម្បី​ស្រោចស្រព​ផលដំណាំ​ផង​។ ក្រៅពីនេះ ពិធីបុណ្យ​ទន្លេ ដែល​បាន​ធ្វើឡើង​តាម​ខេត្ត​ជាប់​ដង​ទន្លេ ​ដើម្បី​បង្ហាញ​នូវ​ផលិតផល​កសិកម្ម និង​កសិឧស្សាហកម្ម ព្រមទាំង​សក្តានុពល​របស់​ខ...
ជនជាតិ​ចិន​ម្នាក់​ត្រូវ​ថ្ម​ម៉ា​ប​ធ្លាក់សង្កត់​ស្លាប់

ជនជាតិ​ចិន​ម្នាក់​ត្រូវ​ថ្ម​ម៉ា​ប​ធ្លាក់សង្កត់​ស្លាប់

សង្គម និងកម្សាន្ត
​ ព្រះ​សីហ​នុ​៖​ ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​នៅពេល​លើក​ផ្ទាំង​ថ្ម​ចេញពី​ទូ​កុងតឺន័រ​ ស្រាប់តែ​ដាច់​ខ្សែកាប​យោង​បណ្តាលឲ្យថ្ម​ម៉ា​ប​គាបសង្កត់​ជាប់​ អស់​រយៈពេល​ជិត​២​ម៉ោង​ទើបយកចេញបាន។​ ហេតុការណ៍​នេះ​បាន​កើង​ឡើង​នៅ​ព្រលប់​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០១៩​ នៅ​សិប្បកម្ម​លក់​ថ្ម​ម៉ា​ប់​ (​វ័ន​ធា​វ​)ស្ថិត្តនៅ​ ភូមិ​១​ សង្កាត់​លេខ​១​ ខេត្ត​ព្រះ​សីហ​នុ​ (​ម្តុំ​ផ្លូវបំបែក​ទៅ​វត្ត​អូ​ត្រេះ​)​។​ ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ​ HE​ JUNHAO​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ចិន​ ​មុខរបរ​កម្មករ​សិប្បកម្ម​ថ្ម​ម៉ា​ប​ របស់​ក្រុមហ៊ុន​វ័ន​ឆាវ​ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​888​ ប៉ុន្ដែ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។​ សាកសព​បាន​ដឹក​ទៅ​រក្សា​ទុក​នៅ​ (​វត្ត​ក្រោម​)​ ដើម្បី​ចាត់ចែង​តាម​ប្រពៃណី​សាសនា​ ៕...
សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ អញ្ជើញ​ទទួល​សា្វ​គម​ន៍​ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ និង​ភរិយា​

សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ អញ្ជើញ​ទទួល​សា្វ​គម​ន៍​ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ និង​ភរិយា​

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖​ កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៤​ ខែមីនា​ ឆ្នាំ​២០១៩​​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ បាន​អញ្ជើញ​ទទួល​ស្វាគមន៍​​ចំពោះ​វត្តមាន​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូ​ លោក​ MOON​ JAE-IN​ ព្រមទាំង​លោក​ជំទាវ​ ដែល​ទើបនឹង​អញ្ជើញ​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​វេលា​ល្ងាច​មិ​ញ​នេះ​។​សម្តេច​ទាំង​ទ្វេ​បាន​រៀបចំ​ពិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​ ជូន​លោក​ប្រ​ធា​ណា​ធិ​បតី​ និង​លោក​ជំទាវ​ ជា​លក្ខណៈ​គ្រួសារ​នៅ​សណ្ឋាគារ​ The​ Great​ Duke​ (InterCon)​ រាជធានី​ភ្នំពេញ​។​ ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ លោក​ MOON​ JAE-IN​ និង​លោក​ជំទាវ​ ត្រូវ​បាន​ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​ព្រះករុណា​ ព្រះបាទ​សម្តេចព្រះ​ម​រម​នាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​រយៈពេល​៣​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​១៤​ ដល់​ថ្ងៃ​ទី​១៦​ ...
សម្តេច​តេ​ជោ  ចេញ​សារលិខិតបញ្ជាក់ពីសក្តានុពលនៃ​ពិធីបុណ្យ​ទន្លេ លើក​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង

សម្តេច​តេ​ជោ  ចេញ​សារលិខិតបញ្ជាក់ពីសក្តានុពលនៃ​ពិធីបុណ្យ​ទន្លេ លើក​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖  ចាប់ពី​ថ្ងៃទី​១៥-១៧ ខែមីនា ឆ្នាំ​២០១៩​។ធ្វើឡើង នៅ​ខេត្តកំពង់ឆ្នាំង ក្រោម​ប្រធានបទ «​ទន្លេ​ ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​»​។ នេះជាពិធីបុណ្យ​ទន្លេ លើក​ទី​៥ នៅកម្ពុជា ។ ក្នុងឱកាស​បុណ្យ​ទន្លេ​នេះ សម្តេច​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រី  បានចេញ​សារលិខិត ២ ទំព័រ ដោយ​សម្តេច បាន​កត់សម្គាល់ថា រាជរដ្ឋាភិបាល បន្ត​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ ជា​រៀងរាល់ឆ្នាំ នៅតាម​បណ្តា​ខេត្ត ជាប់​ដង​ទន្លេ ដែល​សបញ្ជាក់​ឲ្យ​ឃើញថា រាជរដ្ឋាភិបាល បាន និង​កំពុង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា ពិសេស​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​តាម​ដង​ទន្លេ រួមចំណែក​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍ ប្រកបដោយ​គុណភាព​ទាំង​ក្នុង​តំបន់ និង​ឆាក​អន្តរជាតិ​។​ ​ក្នុង​សារលិខិត សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា ភាពសម្បូរ​បែប​នៃ​សក្កា​នុព​ល​ទេសចរណ៍​តាម​ដង​ទន្លេ បាន និង​កំពុង​រួមចំណែក​ធ្វើ​ឲ្យ​កម្ពុជា ក្លាយជា​គោលដៅ​ទ...
ក្រុម ISIS ប្រើល្បិចចាប់ជនស៊ីវិលជាចំណាប់ខ្មាំងដដែល ខណៈកងកម្លាំងយោធាឡោមព័ន្ធទីតាំងកាន់កាប់របស់ខ្លួន

ក្រុម ISIS ប្រើល្បិចចាប់ជនស៊ីវិលជាចំណាប់ខ្មាំងដដែល ខណៈកងកម្លាំងយោធាឡោមព័ន្ធទីតាំងកាន់កាប់របស់ខ្លួន

សង្គម និងកម្សាន្ត
  កងកម្លាំងប្រជាធិបតេយ្យស៊ីរី ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក បានឡោមព័ទ្ធ ទីជម្រកចុងក្រោយរបស់ក្រុមរដ្ឋអ៊ីស្លាម ISIS នៅតំបន់ភ្នំ Baghouz នៃប្រទេសស៊ីរី ក្នុងបំណង វាយកំទេចចលនាភេរវកម្មរបស់ក្រុមភេរវករ ។ នៅពេលនេះ មិនខុសគ្នាពីពេលមុនៗទេ ក្រុមភេរវករ បានចាប់ប្រជាពលរដ្ឋស្លូតត្រង់ ជាចំណាប់ខ្មាំង ដោយរារាំងមិនអោយប្រជាពលរដ្ឋរត់ភៀសខ្លួនចេញពីទីតាំងកាន់កាប់របស់ ខ្លួនទេ ហើយក្រុមភេរវករនេះ បានបាញ់សម្លាប់ប្រជាពលរដ្ឋណាមួយ ដែលហ៊ានរត់ចេញពី ទីតាំងរបស់ខ្លួន ។ក្រុម ISIS បានដាក់ពង្រាយខ្មាន់បំផ្ទុះគ្រាប់បែកអត្តឃាតប្រមាណជាង២០នាក់ អោយ គ្រប់គ្រងប្រជា ពលរដ្ឋស្លូតត្រង់ជាក្រុម ហើយខ្មាន់បំផ្ទុះគ្រាប់បែក អាចនឹងវាយប្រហារអត្តឃាតសម្លាប់ប្រជា ពលរដ្ឋទាំងក្រុម បើហ៊ានបះបោរប្រឆាំង ៕...