ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ប្រធានាធិបតីចិន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់៣ប្រទេសនៅតំបន់អឺរ៉ុបនៅសប្តាហ៍នេះ

ប្រធានាធិបតីចិន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់៣ប្រទេសនៅតំបន់អឺរ៉ុបនៅសប្តាហ៍នេះ

សង្គម និងកម្សាន្ត
លោក ស៊ី ជីនពីង ប្រធានាធិបតីចិននឹងធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់អឹរ៉ុប មានប្រទេសអ៊ីតាលី បារាំង និងប្រទេសម៉ូណាកូ នៅក្នុងសប្តាហ៍នេះ ។ តាមសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ។ លោក វ៉ាង យី បានបន្តថា លោក ស៊ី ជីនពីង នឹងចាប់ផ្តើមចេញដំណើរទស្សនកិច្ចទៅ កាន់តំបន់អឺរ៉ុបនៅ ថ្ងៃព្រហស្បតិ៍ ទី២១ ហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ ដែលជាដំណើរទស្សនកិច្ចដ៏សំខាន់បំផុតក្នុងគម្រោងសាងសង់ផ្លូវសូត្រ ឫខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ប្រទេសចិន ។ សូមបញ្ជាក់ថា រហូតមកដល់ឆ្នាំ២០១៩នេះ អ៊ីតាលីនៅមិនទាន់សម្រេចចិត្តឲ្យ បានដាច់ស្រេចនៅឡើយ ក្នុងការចូលរួមជាមួយប្រទេសចិន ក្នុងគម្រោងសាងសង់ផ្លូវសូត្រ ឫខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ប្រទេសចិន ដែលផ្លូវសូត្រនេះ នឹងតភ្ជាប់ពីចិនទៅកាន់បណ្តា ប្រទេសចំនួន១៥២ប្រទេសនៅជុំវិញពិភពលោក ដោយកាត់ចំតំបន់គ្រីមារបស់ប្រទេសរុស្ស៊ី ដែលទើបនឹងផ្តាច់ខ្លួនចេញពីប្រទេសអ៊ុយក្រែន ។ នៅពេលបច្ចុប្បន្នន...
មន្ត្រីកាំកុងត្រូលខេត្តស្វាយរៀងចុះត្រួតពិនិត្យផលិតផលទំនិញនៅផ្សារជីភូ ក្រុងបាវិត

មន្ត្រីកាំកុងត្រូលខេត្តស្វាយរៀងចុះត្រួតពិនិត្យផលិតផលទំនិញនៅផ្សារជីភូ ក្រុងបាវិត

សង្គម និងកម្សាន្ត
ខេត្តស្វាយរៀង៖  មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀងសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលទំនិញ នៅក្នុងផ្សារជីភូ ក្រុងបាវិត ខេត្តស្វាយរៀងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។ មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា ការត្រួតពិនិត្យទំនិញក្នុងផ្សារជីភូពេលនេះក្នុងគោលបំណងស្រាវជ្រាវដើម្បីទប់ស្កាត់ការចរាចរទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។ សកម្មភាពនេះ មន្ត្រីជំនាញបានប្រើប្រាស់ឧបករណ៍ Test Kits ធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារចំនួន ១៤ មុខរួមមាន៖ ណែម ប្រហិតត្រី បាញ់កាញ់ សរសៃគុយទាវ ត្រីងៀត ជ្រក់សណ្តែកបណ្តុះ ជ្រក់ត្រសក់ ជ្រក់ស្ពៃ ជ្រក់ឆាយថៅ បង្កង មឹក ឡុងកុង ប៉ោម និងទំពាំងបាយជូ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលធ្វើប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ មន្ត្រីដដែលបានបញ្ជាក់ថា ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញពុំបានរកឃើញភាពមិ...
ក្រុមហ៊ុន Boeing Co ខាតបង់ទឹកប្រាក់២៥ពាន់លានដុល្លារ ក្រោយធ្លាក់យន្តហោះនៅអេត្យូពី

ក្រុមហ៊ុន Boeing Co ខាតបង់ទឹកប្រាក់២៥ពាន់លានដុល្លារ ក្រោយធ្លាក់យន្តហោះនៅអេត្យូពី

សង្គម និងកម្សាន្ត
ក្រោយពីយន្តហោះប្រភេទ Boeing 737 Max 8 របស់ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសអេត្យូពីបានធ្លាក់សម្លាប់មនុស្សចំនួន១៥៧នាក់ តម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Boeing Co បានធ្លាក់ចុះ១២% ។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតយន្តហោះមួយនេះ បានបន្តធ្លាក់ចុះបន្ថែមទៀត ខណៈដែលប្រទេសជិត២០ប្រទេសនៅជុំវិញពិភពលោក បានប្រកាសផ្អាកការប្រើប្រាស់យន្តហោះប្រភេទ Boeing 737 Max 8 ។ គិតត្រឹមថ្ងៃចន្ទ ទី១៨ ខែមីនា ដើមសប្តាហ៍នេះ ក្រុមហ៊ុន Boeing Co បានខាតបង់ទឹកប្រាក់ប្រមាណជាង២៥ពាន់លានដុល្លារអាមេរិក ដោយសារតែរឿងអាស្រូវមួយនេះ ។ សូមរំលឹកថា កាលពីខែតុលា ឆ្នាំ២០១៨កន្លងទៅ យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 Max 8 ក៏បានធ្លាក់សម្លាប់មនុស្សអស់ចំនួន១៨៩នាក់ដែរនៅប្រទេសឥណ្ឌូនេស៊ី ៕...
ក្រុហ៊ុនកាហ្វេមណ្ឌលគិរី ទទួលពានរង្វាន់ត្បូងពេជ្រក្នុងការប្រគូតប្រជែងគុណភាពម្ហូបអាហារ និងភេសជ្ជះរបស់ពិភពលោកនៅបារាំង

ក្រុហ៊ុនកាហ្វេមណ្ឌលគិរី ទទួលពានរង្វាន់ត្បូងពេជ្រក្នុងការប្រគូតប្រជែងគុណភាពម្ហូបអាហារ និងភេសជ្ជះរបស់ពិភពលោកនៅបារាំង

សេដ្ឋកិច្ច និងវិនិយោគ
រយះពេល៣ឆ្នាំជាប់ៗគ្នាក្រុមហ៊ុនកាហ្វេ​ អឹមខេ(MK) មណ្ឌលគិរី ទទួលបានពានរង្វាន់កម្រិតស្តង់ដារពិភពលោកក្នុងការប្រគូតប្រជែងផលិតផលគុណភាពម្ហូបអាហារ និងភេសជ្ជះ ពិភពលោកកាលពីថ្ងៃទី១៧និងថ្ងែទី១៨​ខែមិនា​​​ឆ្នាំ២០១៩ នៅប្រទេសបារាំងទទួលបានពាន់ត្បូងពេជ្រ ។ លោកស្រីអ៊ន់ ចន្ធី មា្ចស់ក្រុមហ៊ុនកាហ្វេមណ្ឌលគិរី បានឲ្យដឹងថា ក្រុមហ៊ុនចាប់ផ្ដើមវិនិយោគកាហ្វេចាប់តាំងពីឆ្នាំ២០០៨មក កាលនោះគឺយើងធ្វើការផលិតកាហ្វេដោយដៃ និងឧបករណ៍មួយចំនួនតូច ពុំមានម៉ាស៊ីនទំនើបនោះទេ ហើយទើបបានបង្កើតជាក្រុមហ៊ុននៅ ឆ្នាំ២០១១។ ចំនួនដីដំណាំចំការកាហ្វេគឺមានតែ១០ហិកតាប៉ុណ្ណោះ ប៉ុន្តែប្រមូលផលបានច្រើន និងមួយចំនួនទៀតប្រមូលទិញពីប្រជាកសិករជនជាតិភាគតិចនៅទីនោះ។ បន្ទាប់ផលិតជាម្សៅកាហ្វេហើយចែកចាយនៅក្នុងប្រទេស និងក្រៅប្រទេសផងដែល។ សម្រាប់នាំចេញទៅក្រៅ ប្រទេសទាំងមាន ថៃ ចិន អូទ្រីស ភាគច្រើននាំចេញទៅប្រទេស រុស្ស៊ី។ ម្ចាស់ក្រុមហ៊ុនកាហ្វេមណ្ឌលគិរី ក៏បានអំពាវនាវដល់បងប្អ...
ហ្វីលីពីនសម្រេចដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC

ហ្វីលីពីនសម្រេចដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC

សង្គម និងកម្សាន្ត
ប្រទេសហ្វីលីពីន បានសម្រេចដកខ្លួនចេញពីសមាជិកភាពនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ International Criminal Court ដែលហៅកាត់ថា ICC កាលពីថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩នេះ ដោយខឹងនឹងតុលាការ ICC បានបើកការស៊ើបអង្កេតលើលោកប្រធានាធិបតី Rodrigo Duterte ពីបទឧក្រិដ្ឋកម្មក្នុងសង្គ្រាមថ្នាំញៀន ។ ការស៊ើបអង្កេតរបស់ ICC ក៏ត្រូវបានធ្វើឡើងក្រោយពីលោក Rodrigo Duterte បានប្រើធម៌ក្តៅក្នុងការបង្ក្រាបលើជនជួញដូរគ្រឿងញៀននៅទូទាំងប្រទេស ចាប់តាំងពីលោកបានឡើងកាន់តំណែងជាប្រធានាធិបតីរបសប្រទេសហ្វីលីពីនកាលពីឆ្នាំ២០១៦ ដែលបណ្តាលឲ្យមនុស្សជាង២០០០០នាក់បានបាត់បង់ជីវិត និងរាប់ម៉ឺននាក់ផ្សេងទៀតជាប់ពន្ធនាគារ ។ ពាក់ព័ន្ធនឹងការស៊ើបអង្កេតលើលោកប្រធានាធិបតី Rodrigo Duterte ពីបទឧក្រិដ្ឋកម្មក្នុងសង្គ្រាមថ្នាំញៀន លោក Rodrigo Duterte បានឲ្យដឹងថា សហរដ្ឋអាមេរិកបានបញ្ឆេះសង្គ្រាមនៅប្រទេសជាច្រើននៅលើពិភពលោក មានប្រទេសស៊ីរីជាដើម ដែលបានសម្លាប់មនុស្សអស...
ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះសីហនុ ជំនួសអតីតអភិបាលរងចាស់អស់បុណ្យ ព្រោះរឿងអាស្រូវវិវាទដីធ្លី

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះសីហនុ ជំនួសអតីតអភិបាលរងចាស់អស់បុណ្យ ព្រោះរឿងអាស្រូវវិវាទដីធ្លី

សង្គម និងកម្សាន្ត
ព្រះសីហនុ៖ ប្រកាសចូលកាន់តំណែងជាផ្លូវការអភិបាលរងថ្មីពីររូប សម្រាប់ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ ជំនួសអតីតអភិបាលរងពីររូប ដែលត្រូវបានដកចេញពីតំណែង ជាប់ពាក់ព័ន្ធរឿងអាស្រូវវិវាទដីធ្លី។ យោងតាមអនុក្រឹត្យ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ លោក លៀម សុជា ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ត្រូវបានផ្ទេរពីអភិបាលរងខេត្តឧត្តរមានជ័យ ឲ្យមកកាន់មុខតំណែងជាអភិបាលរងខេត្តព្រះសីហនុ។ ចំណែកលោក ម៉ាង ស៊ីណេត ឋានន្តរសក្តិមន្ត្រីថ្នាក់លេខ១ នៃមន្ត្រីក្របខណ្ឌគ្រប់គ្រងរដ្ឋបាលក្នុងក្រសួងពាណិជ្ជកម្ម ត្រូវបានតែងតាំងឲ្យកាន់មុខតំណែងជាអភិបាលរងខេត្តព្រះសីហនុ។ ពិធីចូលតំណែងនេះ ត្រូវបានរៀបចំឡើងនៅសាលាខេត្តព្រះសីហនុ ក្រោមអធិបតីលោកសក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកយន្ត មីន អភិបាលខេត្តព្រះសីហនុ។ សូមរំឭកថា អតីតអភិបាលរងខេត្តពីររូប គឺ​លោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ ត្រូវបាន​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋម...
សម្តេចតេជោ ហ៊ុន សែន ទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ ពីសាកលវិទ្យាល័យគ្រើក របស់ថៃ

សម្តេចតេជោ ហ៊ុន សែន ទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ ពីសាកលវិទ្យាល័យគ្រើក របស់ថៃ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី១៩ ខែមីនា​​​ ឆ្នាំ២០១៩ នឹងទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ ពីសាកលវិទ្យាល័យវិទ្យាល័យគ្រើក (Krirk University) នៃព្រះរាជាណាចក្រថៃ។ យោងតាមមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា លោកបណ្ឌិត ក្រាសែ ឆាណាវង់សែ (Krasae Chanawongse)​​​ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យគ្រើក នឹងអញ្ជើញប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយសនេះ ជូនសម្តេចតេជោ ហ៊ុន សែន ដោយផ្ទាល់តែម្តង នៅក្នុងពិធីផ្លូវការ រៀបចំនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។ សូមរំឭកថា តាមរយៈការលះបង់កម្លាំងកាយចិត្ត និងស្នាដៃបម្រើជាតិ មាតុភូមិ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលសញ្ញាប័ត្រកិត្តិយសជាច្រើនជាបន្តបន្ទាប់ពីបណ្តាសាកលវិទ្យាល័យល្បីៗនៅលើពិភពលោក៕...
លោក Bernard Krisher មេកាសែត ខេមបូឌា ដេលី បានទទួលមរណភាពហើយ នៅសហរដ្ឋអាមេរិក

លោក Bernard Krisher មេកាសែត ខេមបូឌា ដេលី បានទទួលមរណភាពហើយ នៅសហរដ្ឋអាមេរិក

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក Bernard Krisher ម្ចាស់កាសែត ខេមបូឌា ដេលី ជាភាសាអង់គ្លេស និងជាភាសាខ្មែរ បានទទួលមរណភាព ក្នុងជន្មាយុ៨៧ឆ្នាំ ដោយសារគាំងបេះដូង នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក។ យើងតាមការចេញផ្សាយលើគេហទំព័ររបស់កាសែត ខេមបូឌា ដេលី នៅថ្ងៃទី១៨ ខែមីនា​​​ ឆ្នាំ២០១៩នេះ​​​ បានឲ្យដឹងថា លោក Bernard Krisher បានទទួលមរណភាពតាំងពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ម្លេះ ប៉ុន្តែក្រុមគ្រួសារទើបតែប្រកាសឲ្យដឹងជាសាធារណៈ។ យោងតាមការផ្សាយដដែលនេះ​​​ បានឲ្យដឹងទៀតថា សពលោក Bernard Krisher ត្រូវក្រុមគ្រួសារបញ្ចុះនៅឯទីស្មសានមួយ នាបុរីញូវយ៉ក សហរដ្ឋអាមេិរក។ យោងតាមជីវប្រវត្តិសង្ខេប បានឲ្យដឹងទៀតថា ក្រៅពីបង្កើតកាសែត ខេមបូឌា ដេលី កាលពីឆ្នាំ១៩៩៣,​​​ លោក Bernard Krisher ក៏ជាស្ថានិកបង្កើតមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម នៅក្នុងរាជធានីភ្នំពេញ និងជាស្ថាបនិកអង្គការក្រៅរដ្ឋាភិបាល ដែលបានចូលរួមកសាងសាលារៀននៅតាមជនបទដាច់ស្រយាល ក្នុងប្រទេសកម្ពុ...
កាណាដានឹងបញ្ជូនកងកម្លាំងយោធា២០០នាក់ទៅបំពេញបេសកកម្មនៅអ៊ុយក្រែន

កាណាដានឹងបញ្ជូនកងកម្លាំងយោធា២០០នាក់ទៅបំពេញបេសកកម្មនៅអ៊ុយក្រែន

សង្គម និងកម្សាន្ត
រដ្ឋមន្ត្រីការពារជាតិប្រទេសកាណាដា លោក Harjit Sajjan នឹងបើកធ្វើសន្និសិទកាសែតមួយនៅថ្ងៃចន្ទ ទី១៨ ខែមីនានេះ ស្តីអំពីការបញ្ជូនកងកម្លាំងយោធាចំនួន២០០នាក់ ទៅបំពេញបេសកកម្មនៅប្រទេសអ៊ុយក្រែន ។ តាមគម្រោង កងកម្លាំងយោធាកាណាដាទាំង២០០នាក់ នឹងចូលរួមធ្វើការហាត់សមជាមួយកងកម្លាំងយោធារបស់ប្រទេសអ៊ុយក្រែន និងប្រទេសផ្សេងទៀតនៅលើទឹកដីអ៊ុយក្រែន ខណៈដែលអ៊ុយក្រែនមានភាពតានតឹងជាមួយរុស្ស៊ី ។ លោក Harjit Sajjan បានឲ្យដឹងថា កងទ័ពកាណាដា នឹងចូលរួមហាត់សមជាមួយកងកម្លាំងយោធាប្រមាណជាង១០០០០នាក់របស់ប្រទេសអ៊ុយក្រែន ក្នុងគោលដៅពង្រឹងប្រព័ន្ធការពារជាតិរបស់ប្រទេសជាសមាជិកអង្គការណាតូមួយនេះ ៕...
មនុស្ស៤២នាក់ស្លាប់ ក្នុងគ្រោះទឹកជំនន់នៅ ឥណ្ឌូនេស៊ី

មនុស្ស៤២នាក់ស្លាប់ ក្នុងគ្រោះទឹកជំនន់នៅ ឥណ្ឌូនេស៊ី

សង្គម និងកម្សាន្ត
  មនុស្សចំនួន ៤២នាក់បានបាត់បង់ជីវិត និងមនុស្សចំនួន២១នាក់ផ្សេងទៀតបានរងរបួស ក្នុងគ្រោះមហន្តរាយទឹកជំនន់ នៅខេត្ត Papua ភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី ។ មន្ត្រីទីភ្នាក់ងារទប់ស្កាត់គ្រោះមហន្តរាយឥណ្ឌូនេស៊ី បានអោយដឹងថា ភ្លៀងជាច្រើនមេ បានបង្អុរធ្លាក់ឥតឈប់ឈរចាប់តាំងពីថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩នេះ ដែលបណ្តាល អោយលិចលង់តំបន់មួយចំនួនក្នុងខេត្តនេះ ។ មន្ត្រីដដែលបានបន្តថា ប្រជាពលរដ្ឋប្រមានជាង១២០គ្រួសារ ត្រូវបានជម្លៀសទៅកាន់ ជំរំបណ្តោះអាសន្នរបស់រដ្ឋាភិបាល ខណៈដែលលំនៅឋានរបស់ពួកគេ ត្រូវបានបំផ្លិចបំផ្លាញ ដោយទឹកជំនន់ ៕...