ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ឳកាសវិនិយោគ និងតម្រូវការលើវិស័យសំណង់នៅកម្ពុជា

ឳកាសវិនិយោគ និងតម្រូវការលើវិស័យសំណង់នៅកម្ពុជា

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ ៖ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក  ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  ហេដ្ឋារចនា សម្ព័ន្ធ គមនាគមន៍ និងទេសចរណ៍ នៃប្រទេសជប៉ុន។ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានលើកពីឳកាសវិនិយោគ និងតម្រូវការលើវិស័យសំណង់នៅកម្ពុជា ក្នុងវេទិការសាធារណៈឯកជនលើកទី១ “ស្តីពីការអភិវឌ្ឍនគរូបនីកម្មកម្ពុជា-ជប៉ុន” ។ ការលើកពីឳកាសវិនិយោគ និងតម្រូវការលើវិស័យសំណង់នៅកម្ពុជា ពីសំណាក់លោកឧកញ៉ា លី ហួរ ក្នុងវេទិការសាធារណៈឯកជនលើកទី១ ពីការអភិវឌ្ឍន៍គរូបនីកម្មកម្ពុជា-ជប៉ុន ដោយវេទិកានេះ បានប្រារព្វធ្វើនៅសណ្ឋាគារកាំប៉ឌីយ៉ាណា ដែលមានអ្នកវិនិយោគមកពីជប៉ុនជាង៥០ក្រុមហ៊ុន និងអ្នកវិនិយោគកម្ពុជាជាង១០០ក្រុមហ៊ុន និងស្ថាប័នមួយចំនួនទៀតសរុបក្នុងវេទិកាមានជាង៣០០នាក់ បានចូលរួម៕...
យន្តហោះចម្បាំងពីរគ្រឿងរបស់ឥណ្ឌា ត្រូវប៉ាគិស្ថានបាញ់ធ្លាក់នៅ កាស្មៀរ

យន្តហោះចម្បាំងពីរគ្រឿងរបស់ឥណ្ឌា ត្រូវប៉ាគិស្ថានបាញ់ធ្លាក់នៅ កាស្មៀរ

សង្គម និងកម្សាន្ត
  អ្នកនាំពាក្យកងកម្លាំងយោធារបស់ប្រទេសប៉ាគិស្ថាន ឧត្តមសេនីយ៍Asif Ghafoor បានប្រកាសថា កងទ័ពអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ប្រទេសឥណ្ឌាចំនួន ២ គ្រឿងលើតំបន់ កាស្មៀរ នៅថ្ងៃពុធនេះ ។ នេះយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Aljazeera របស់ប្រទេសកាតា ។ ឧត្តមសេនីយ៍ Major General Asif Ghafoor បានបន្តថា យន្តហោះចម្បាំងឥណ្ឌា ត្រូវបានបាញ់ធ្លាក់ទាំងពីរគ្រឿង ខណៈដែលយន្តហោះនោះបានហោះហើរចូលដែនអាកាសប៉ាគិស្ថាន និងប៉ុនប៉ងទម្លាក់គ្រាប់បែកលើទឹកដីប៉ាគិស្ថាន ។ ក្រោយពីទទួលបានដំណឹងនេះ រដ្ឋាភិបាលឥណ្ឌា បានសម្រេចបិទទ្វារអាកាសយានដ្ឋានចំនួន៥កន្លែងនៅក្បែរតំបន់ កាស្មៀរ ខណៈដែលប៉ាគិស្ថានគម្រាប់បាញ់ទម្លាក់យន្តហោះទាំងអស់របស់ឥណ្ឌា ដែលហោះហើរចូលដែនអាកាសប៉ាគិស្ថាន ៕...
លោក គីម ជុងអ៊ុន អាចស្នាក់នៅវៀតណាម យូរជាងលោក ត្រាំ

លោក គីម ជុងអ៊ុន អាចស្នាក់នៅវៀតណាម យូរជាងលោក ត្រាំ

សង្គម និងកម្សាន្ត
  ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា ប្រមុខដឹកនាំកំពូលវ័យក្មេងរបស់កូរ៉េខាងជើង នឹងស្នាក់នៅប្រទេសវៀតណាមរហូតដល់ថ្ងៃសៅរ៍ ទី០១ ខែមីនា ឆ្នាំ២០១៩នេះ ក្រោយជំនួបចរចាជាលើកទីពីរជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុង ហាណូយ ។ ចំណែកលោក ត្រាំ នឹងចាកចេញពីវៀតណាមនៅថ្ងៃព្រហស្បតិ៍ទី២៨ ខែកុម្ភៈនេះ ក្រោយពីជួបពិភាក្សាជាមួយលោក គីម ជុងអ៊ុន ដែលតាមទំនងលោក ត្រាំ អាចនឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ។ នៅព្រឹកថ្ងៃពុធនេះ លោក គីម ជុងអ៊ុន និងទាំងលោក ដូណាល់ ត្រាំ មិនទាន់បានជួបគ្នាទេ ហើយមេដឹកនាំកំពូលទាំងពីរ ក៏មិនទាន់បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីណាមួយដែរ ប៉ុន្តែមេដឹកនាំទាំងពីរ នឹងទទួលទានអាហារពេលល្ងាចជុំគ្នានៅទីក្រុង ហាណូយ ៕...
ក្រុមអភិរក្សរឹបអូសបានឧបករណ៍ចាប់សត្វ ​និងអន្ទាក់ក្នុងដែនជម្រកសត្វព្រៃ​សៀមប៉ាង​

ក្រុមអភិរក្សរឹបអូសបានឧបករណ៍ចាប់សត្វ ​និងអន្ទាក់ក្នុងដែនជម្រកសត្វព្រៃ​សៀមប៉ាង​

សង្គម និងកម្សាន្ត
ស្ទឹងត្រែង៖ ក្នុងខែកុម្ភៈ២០១៩ ក្រុមអនុវត្តច្បាប់ប្រចាំដែនជម្រកសត្វព្រៃសៀមប៉ាង និងសៀមប៉ាងខាងលិច បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីទប់ស្កាត់រាល់បទល្មើសដែលកើតឡើងក្នុងដែនជម្រកសត្វ។ លទ្ធផលដែលក្រុមអនុវត្តច្បាប់ សម្រេចបានរួមមាន រឹបអូសរណាយន្តចំនួន ៣គ្រឿង កាំភ្លើងកែច្នែចំនួន ២ដើម មងចាប់សត្វចំនួន៥ដៃ ឧបករណ៍​ឆក់ត្រី​ ១គ្រឿង​ និងអន្ទាក់ចំនួន៦០៨ខ្សែ។ នេះបើតាមការឱ្យដឹងពីអង្គការអភិរក្សសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា-BirdLife Cambodia នៅថ្ងៃទី២៧ ខែកុម្ភៈនេះ។ អង្គការអភិរក្សសត្វ បានគូសបញ្ជាក់ថា ដើម្បីធ្វើការអភិរក្សសត្វព្រៃ និងការការពារធម្មជាតិអោយមាននិរន្តរភាព យើងត្រូវការការគាំទ្រយ៉ាងពេញទំហឹងពីអ្នក ពាក់ព័ន្ធក្នុងតំបន់ដើម្បីចូលរួមការពារ។ បើគ្មានការចូលរួមរបស់ពួកគេធនធានទាំងនេះនឹងត្រូវបាត់បង់យ៉ាងឆាប់រហ័ស៕  ...
ក្រុមហ៊ុន N&Y Real Estate វិនិយោគគម្រោងដីឡូតិ៍និងដីលំនៅដ្ឋាន នៅស្រុកអង្គស្នួល ខេត្តកណ្តាល ជាតំបន់មានសក្តានុពល

ក្រុមហ៊ុន N&Y Real Estate វិនិយោគគម្រោងដីឡូតិ៍និងដីលំនៅដ្ឋាន នៅស្រុកអង្គស្នួល ខេត្តកណ្តាល ជាតំបន់មានសក្តានុពល

សេដ្ឋកិច្ច និងវិនិយោគ
  ក្រុមហ៊ុន​ N&Y Real Estate កំពុងវិនិយោគលើគម្រោងដីឡូតិ៍​ដីលំនៅដ្ឋាន ពេលនេះមានការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋានទូទៅ ។ ដោយការមើលឃើញពីសក្តានុពលរបស់ក្រុមហ៊ុនមួយនេះធ្វើឲ្យគេមានទំនុកចិត្ត​ចំពោះគម្រោងដីឡូតិ៍ ។ លោកទិត្យ សំអឿន នាយកទីផ្សារ និងផ្នែកលក់របស់ក្រុមហ៊ុន N&Y បានប្រាប់សារព័ត៌មានដេលីខ្មែរឲ្យដឹងថា បន្ទាប់ពីបានសម្ភោធបើកលក់លើគម្រោងដីឡូតិ៍រហូតមកដល់រយះ យើងសម្រេចលក់បានជាង៦០​ភាគរយរួចមកហើយ​ លើសពីអ្វីដែលយើងរំពឹងទុក ។  ដោយសារតែកន្លែងដីឡូតិ៍យើងជាតំបន់ដីដែលមានសក្តានុពល មានរោងចក្រជាច្រើននៅជុំវិញ ។ គម្រោងដីឡូតិ៍របស់​ក្រុមហ៊ុន N&Y Real Estate ស្ថិត​​ចំងាយប្រមាណ៤០០ម៉ែត្រពីផ្សារអង្គស្នួលតាមផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិចំការត្រាច ឃុំពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ជាតំបន់កំពុងតែមានការ​ទាក់ទាញបំផុត​លើវិស័យដីធ្លី ដែល​​បច្ចុប្បន្ននេះក្រុមហ៊ុន​​​ខាងលើ​​បានបោះទុនវិនិយោគលើ​ដីឡូតិ៍ជំហានទី១ ក្នុងឆ្នាំ២០១៩ ...

ប្រមុខរដ្ឋាភិបាលជំរុញក្រសួងពាក់ព័ន្ធ​ និងប្រជាពលរដ្ឋទាំងអស់​ ចូលរួមឲ្យកាន់តែសកម្ម​ក្នុងទិវាវប្បធម៌ជាតិ

សង្គម និងកម្សាន្ត
​ ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំស្តីពីការរៀបចំ ទិវាវប្បធម៌ជាតិ៣មីនា លើកទី២១ ឆ្នាំ២០១៩ ដោយរក្សានូវប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ និងកំណត់យកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ដើម្បីប្រារព្ធពិធីបើកជាផ្លូវការ។ សារាចរណែនាំដែលផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈនេះ បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលតែងតែយកចិត្តទុក​ដាក់​រៀបចំទិវានេះឡើង សំដៅជំរុញការផ្សព្វផ្សាយ បំផុតស្មារតី ស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសយុវជន ដែលជាទំពាំងស្នងឫស្សី។ តាមរយៈសារាចរនេះ រាជរដ្ឋាភិបាលបានជំរុញឲ្យក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន ចូលរួមឲ្យកាន់តែសកម្មថែមទៀត ក្នុងទិវាវប្បធម៌ជាតិ ដោយធ្វើការផ្សព្វផ្សាយ រៀបចំកម្មវិធីវប្បធម៌ផ្សេងៗ ដើម្បីចូលរួមក្នុងកិច្ចថែរក្សា ការពារនូវវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៅកម្ពុជា៕...
ឥណ្ឌាបើកការវាយប្រហារតាមអាកាសលើក្រុមភេរវជននៅព្រំដែនប៉ាគិស្ថាន

ឥណ្ឌាបើកការវាយប្រហារតាមអាកាសលើក្រុមភេរវជននៅព្រំដែនប៉ាគិស្ថាន

សង្គម និងកម្សាន្ត
  កងកម្លាំងទ័ពអាកាសរបស់ប្រទេសឥណ្ឌា បានបើកយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសទៅលើទីជម្រករបស់ក្រុមភេរវជននៅតំបន់ កាស្មៀរ ក្នុងទឹកដីប្រទេសប៉ាគិស្ថាន នៅថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា បានឲ្យដឹងថា យន្តហោះចម្បាំង Mirage 2000 fighter jets ចំនួន១២គ្រឿង បានវាយប្រហារតាមអាកាសទៅលើទីតាំងរបស់ក្រុមអ៊ីស្លាមជ្រុលនិយម Jaish-e-Mohammed jihadist group ក្នុងទឹកប៉ាគិស្ថាន ។ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា បានបន្តថា ការវាយប្រហារតាមអាកាសនេះ គឺជាការសងសឹកលើក្រុមអ៊ីស្លាមជ្រុលនិយមនេះ ដែលបានបំផ្ទុះគ្រាប់បែកលើរថយន្តដឹកកងកម្លាំងសន្តិសុខឥណ្ឌា កាលពីដើមសប្តាហ៍នេះ ដែលបណ្តាលឲ្យកងកម្លាំងសន្តិសុខឥណ្ឌាចំនួន៤៤នាក់បានបាត់បង់ជីវិត ៕...
សម្តេចតេជោហ៊ុន សែន ៖ កោតសរសើរកូនក្មួយដែលខិតខំសិក្សាជំនាញបច្ចេកវិទ្យាអាយធី

សម្តេចតេជោហ៊ុន សែន ៖ កោតសរសើរកូនក្មួយដែលខិតខំសិក្សាជំនាញបច្ចេកវិទ្យាអាយធី

សង្គម និងកម្សាន្ត
សុខសប្បាយជាទេបងប្អូនជនរួមជាតិ និងក្មួយៗ? ពូសុំអរគុណកូនក្មួយទាំងអស់ ដែលយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ព័ត៌មានមិនពិត (fake news) ដែលព្យាយាមបំពុលដោយក្រុមជនអគតិមួយចំនួនតូច ក្នុងចេតនាអាក្រក់ផ្សព្វផ្សាយព័ត៌មានបំផ្លាញ សង្គមជាតិយើង។ ពូតែងតែកោតសរសើរកូនក្មួយដែលខិតខំសិក្សាជំនាញបច្ចេកវិទ្យាអាយធី (Information Technology)។ ពូចង់ឲ្យកម្ពុជាក្លាយជាប្រទេសដែលរីកចម្រើនផ្នែកបច្ចេកវិទ្យាស្របទៅនឹងតម្រូវការសង្គម ពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាតិសព្វថ្ងៃ (E-People & E-government) ហើយពូគាំទ្រឲ្យមានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើងលើប្រព័ន្ឋអ៊ិនធឺណិតល្បឿនលឿន និងមាន free wi-fi ឲ្យកាន់តែច្រើននៅក្នុងប្រទេសយើង។ ច្បាស់ណាស់ មិនថាតែជំនាញបច្ចេកវិទ្យាមួយទេ គឺគ្រប់ជំនាញទាំងអស់ ក្មួយៗត្រូវតែបន្តសិក្សាស្រាវជ្រាវរៀនសូត្រទៅមុខថែមទៀត ហើយត្រូវមានការប្រយ័ត្នប្រយែងខ្ពស់ក្នុងការប្រើប្រាស់ និងគ្រប់គ្រងឲ្យបានហ្មត់ចត់ល្អបំផុត។ សូម្បីតែគ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៥ ជាមួយប្រមុខរដ្ឋវៀតណាម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៥ ជាមួយប្រមុខរដ្ឋវៀតណាម

សង្គម និងកម្សាន្ត
  នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកង្វៀង ហ្វូ ជ្រុង(Nguyen Phu Trong)​​ប្រមុខរដ្ឋវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកឯកសារចំនួន៥រួមមាន៖ ១)ពិធីសារស្តីពីវិសោធនកម្មលើពិធីសារសម្រាប់អនុវត្តកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវគោក ដែលចុះហត្ថលេខាដោយ ឯកឧត្តម ង្វៀន វ៉ាន់ថេរ (Nguyen Van The)រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម និង ឯកឧត្តម តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។ ២)សេចក្ដីបន្ថែមស្តីពីការកែប្រែមាត្រា៦ និងមាត្រា១៧ នៃកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវទឹក ចុះហត្ថលេខាដោយ ឯកឧត្តម ង្វៀន វ៉ាន់ថេរ (Nguyen Van The)រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម និង ឯកឧត្តម តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។...
ការលុបបំបាត់របាពន្ធគយបង្កើតជាឱកាស នឹងនាំឲ្យមានបញ្ហាប្រឈមសម្រាប់កម្ពុជា

ការលុបបំបាត់របាពន្ធគយបង្កើតជាឱកាស នឹងនាំឲ្យមានបញ្ហាប្រឈមសម្រាប់កម្ពុជា

សង្គម និងកម្សាន្ត
  ស្របពេលដែលប្រទេសក្នុងតំបន់បានធ្វើសមាហរណកម្មសេដ្ឋកិច្ចកាលពីថ្ងៃទី៣១ ធ្នូរ ឆ្នាំ២០១៦រួចមក អ្នកជំនាញបានលើកឡើងថា ការលុបបំបាត់របាពន្ធគយបានផ្តល់ជាឱកាសនិងបញ្ហាប្រឈមផងដែរសម្រាប់កម្ពុជា។ មន្រ្តីជាន់ខ្ពស់ក្រសួងឩស្សាកម្មនិងសិប្បកម្ម និងអ្នកសេដ្ឋកិច្ចមួយចំនួនបានអះអាងថា ការអនុគ្រោះព័ន្ធលើទំនិញគ្រប់ប្រភេទនៅក្នុងសហគមសេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៦នេះ គឺបានបង្កើតជាឱកាសផង នឹងនាំឲ្យមានបញ្ហាប្រឈមជាច្រើនសម្រាប់អ្នកផលិតក្នុងស្រុក។ លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឩស្សាហកម្ម និងសិប្បកម្មបានមានប្រសាសន៍ថា ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានពិតប្រាកដមានលំហូរចូលផលិតផល ដោយសេរីនៃសេវាកម្ម វិនិយោគ និងកម្មករជំនាញចូលមកប្រទេសកម្ពុជា ដោយរួចព័ន្ធ ដែលជាបញ្ហាល្អសម្រាប់កម្ពុជាផងដែរ។ លោក ហេង សុខគង់បានអះអាងថា ទន្ទឹមនោះកម្ពុជាក៏មានបញ្ហាប្រឈមមួយចំនួនដូចជាការផលិតមិនមានស្តង់ដាត្រឹមត្រូវ និងផលិតបានលក់ក្នុងតម្លៃថ្លៃនៅឡើយ...