រថយន្តដឹកជ្ូកបុកគ្នាក្រឡាប់ងាប់ជ្រូកអស់ជាច្រើនក្បាលនៅខេត្តបាត់ដំបង
បាត់ដំបង: រថយន្តធុនធំមួយគ្រឿងដឹកជ្រូកនាំចូលពីប្រទេសថៃបុកជាមួយរថយន្ដ១គ្រឿងទៀតបណ្តាលអោយក្រឡាប់ងាប់និងរបួសជ្រូកជាច្រើនក្បាល់កាលពីវេលាម៉ោង៦:៣០នាទីព្រឹកថ្ងៃទី០១ខែមករា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥ស្ថិតនៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានឲ្យថា រថយន្តដឹកជ្រូកនេះបានបើកបរក្នុងល្បឿនលឿនពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើក៍ទៅបុកនិងរថយន្តកូរ៉េមួយគ្រឿងទៀតបណ្តាលឲ្យក្រឡាប់ទៅម្ខាងផ្លូវខាងឆ្វេងងាប់អស់សត្វជ្រូកច្រើនក្បាល់។
លោកវរសេនីយ៍ឯកផង់ សុភាព អធិការនគរបាលស្រុកថ្មគោលបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៌រវាងរថយន្តដឹកជ្រូកនិងរថយន្តកូរ៉េបុកគ្នាបណ្តាយឲតៃកុងនិងអ្នករួមដំណើរទាំង សងខាងរងរបួសស្រាលនិងជ្រូកងាប់អស់មួយចំនួនធំ។
ករណីនេះសមត្ថកិច្វជំនាញនគរបាលស្រុកថ្មគោល បានប្រគល់ឲ្យកម្លាំងនគរបាលការិយាល័យចរាចរណ៍ខេត្តចាត់ការតាមនីតិវិធី។
សមត្ថកិច្ចសន្និដ្ឋានថាហេតុការណ៍នេះម...








