ឆ្នាំ២០១៩ នេះកម្ពុជាសល់ស្រូវរហូតដល់៦លានតោន
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ឲ្យដឹងថា ឆ្នាំ២០១៩នេះ កម្ពុជាសល់ស្រូវរហូតដល់៦លានតោន។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា គោលដៅនៃការនាំចេញអង្ករឲ្យបាន១លានតោនក្នុងមួយឆ្នាំនោះ កម្ពុជាមិនទាន់សម្រេចបាននៅឡើយព្រោះយើងមានដៃគូដ៏ខ្លាំងក្លាពីប្រទេសជិតខាងរួមមានថៃ និងវៀតណាមជាដើម។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនីប្រមាណ១១,២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
កម្មករ កម្មការិនី បានជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ គឺមកពីរោងចក្រសហគ្រាសក្នុងស្...








