កែវ តារាភព មានមហិច្ចតាស្នងតំណែង កែវ សារ៉ាត់ ប៉ុន្តែគ្មានវាសនាសាងភាពល្បីល្បាញលើវិថីសិល្បៈ
តារាចម្រៀងមាន ដើមកំណើត មកពីខេត្តបាត់ដំបង ដែលមានឈាមជ័រ ជាអ្នកសិល្បៈ និងជាក្មួយបង្កើត លោក កែវ សារ៉ាត់ នោះ បានអះអាងថា រូបគេជាក្មួយបង្កើត របស់ អ្នកចម្រៀងល្បីឈ្មោះ កែវ សារ៉ាត់ ដែលបានស្លាប់ នៅលើទឹកដីសហរដ្ឋអាមេរិក ។
ដោយស្រឡាញ់វិថីសិល្បៈ ចូលប្រឡូកក្នុងវិស័យសិល្បៈ មួយរយៈនិងមានមហិច្ចតា ចង់ស្នងតំណែងពីពូរបស់លោក ប៉ុន្តែជាអកុសលគ្មានវាសនាទៅវិញ ។
លោក កែវ តារាភព អាយុ ២៦ឆ្នាំ បានហក់ចូលប្រឡូក នៅក្នុងវិស័យសិល្បៈ នៅឆ្នាំ២០១០នេះ នៅក្នុង ផលិតកម្មរស្មីស្ទឹងសង្កែ និងផលិតកម្ម ស្វាងតារា ដោយច្រៀងបានចំនួន ៤បទ ដែលសុទ្ធជាប្រភេទបទមនោសញ្ចោតនា។
មុនចូលច្រៀងឱ្យផលិតកម្ម គេធ្លាប់បានហាត់រៀនជាមួយគ្រូជនជាតិខ្មែរ និងជនជាតិបារាំង ដែលបើកសាលា បង្ហាត់ភ្លេងនៅឯស្រុកកំណើតរបស់គេនាភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ពេលចូលវិស័យសិល្បៈគ្រានោះមានការហាត់ច្រៀង គេទទួលបានការកោតសរសើរពីគ្រូៗថា គេច្រៀងពីរោះទាំងបទសម័យ ទាំងបទបុរាណ ។
ត...








