ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោក ត្រាំ ចង់បញ្ឈប់ការរត់ប្រណាំងសព្វាវុធជាមួយប្រទេសចិន និងរុស្ស៊ី

លោក ត្រាំ ចង់បញ្ឈប់ការរត់ប្រណាំងសព្វាវុធជាមួយប្រទេសចិន និងរុស្ស៊ី

សង្គម និងកម្សាន្ត
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញជំហររបស់លោកទាក់ទិននឹងសព្វាវុធ ដោយលោកបានលើកឡើងថា លោកចង់បញ្ឈប់ការរត់ប្រណាំងផ្នែកសព្វាវុធជាមួយប្រទេសចិន និងរុស្ស៊ី ។ ការលើកឡើងបែបនេះពីសំណាក់ លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងខណៈដែលលោកមានគម្រោងនឹងជួបពិភាក្សាគ្នាជាមួយមេដឹកនាំរបស់ប្រទេសចិន និងរុស្ស៊ីនៅពេលខាងមុខ ។ សូមបញ្ជាក់ជូនថា មេដឹកនាំរបស់ប្រទេសមហាអំណាចខាងសព្វាវុធទាំងបីនៅលើពិភពលោក គឺអាមេរិក ចិន និងរុស្ស៊ីបានគម្រាមកំហែងគ្នាជាញឹកញាប់ ពាក់ព័ន្ធការប្រើសព្វាវុធទំនើបបែបថ្មី ដែលត្រូវបានបំពាក់ដោយបច្ចេកវិទ្យាយោធាចុងក្រោយ ក្នុងសង្គ្រាមប្រសិនបើមាន ៕...
ថៅកែកំពង់ចម្លងអរិយក្សត្រ-ភ្នំពេញ បានស្លាប់ក្នុងថ្លុកឈាម

ថៅកែកំពង់ចម្លងអរិយក្សត្រ-ភ្នំពេញ បានស្លាប់ក្នុងថ្លុកឈាម

សង្គម និងកម្សាន្ត
លោកឧកញ៉ា វណ្ណ រ៉ាម៉ុន ថៅកែកំពង់ចម្លងអរិយក្សត្រ-ភ្នំពេញ បានស្លាប់ក្នុងថ្លុកឈាម ហើយតាសេចក្តីរាយការណ៍​​​ឲ្យដឹងថា ជាករណីធ្វើអត្តឃាតខ្លួនឯងនៅគេហដ្ឋានរបស់លោកស្ថិតនៅឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល កាលពីអំឡុងម៉ោង៦ និង៤៥នាទីល្ងាច ថ្ងៃទី៤ ខែឆ្នូ ឆ្នាំ២០១៨។ ​​ បច្ចុប្បន្ន​នេះ​ សមត្ថកិច្ចកំពុងតែ​​​ស្រាវជ្រាវ​​​និង​ស៊ើបអង្កេត​​ដើម្បីស្វែងរក​​​ការពិតចំពោះ​ឃាតកម្ម​​លើថៅកែកំពង់ចម្លង(ដ)អរិយក្សត្រ-ភ្នំពេញ។...
អ៊ុយក្រែនបើកធ្វើសមយុទ្ធយោធានៅសមុទ្រខ្មៅ ខណៈមានភាពតានតឹងកាន់តែខ្លាំងជាមួយរុស្ស៊ី

អ៊ុយក្រែនបើកធ្វើសមយុទ្ធយោធានៅសមុទ្រខ្មៅ ខណៈមានភាពតានតឹងកាន់តែខ្លាំងជាមួយរុស្ស៊ី

សង្គម និងកម្សាន្ត
កងកម្លាំងយោធារបស់ប្រទេសអ៊ុយក្រែនរាប់ពាន់នាក់រួមទាំងឧទ្ធម្ភាគចក្រពិឃាតMi 18 នាវាចម្ងាំងជាង៤០គ្រឿងនិងនាវាមុជទឹកផងនោះបានបើកធ្វើសមុទ្ធយោធាទ្រងទ្រាយធំនៅក្នុងចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីតំបនសមុទ្រ Azov ក្នុងសមុទ្រខ្មៅ។ សមយុទ្ធយោធាអ៊ុយក្រែន ត្រូវបានធ្វើឡើងខណៈដែលប្រទេសនេះមានភាបតានតឹងកាន់តែខ្លាំង និងប្រឈមមុខដាក់គ្នាខាងកងកម្លាំងយោធាជាមួយប្រទេសរុស្ស៊ី។សូមរំលឹកថា តំបន់សមុទ្រ Azov គឺជាតំបន់សមុទ្រស្ថិតនៅក្នុងសមុទ្រខ្មៅនិងជាដែនទឹកដែលនាវាចម្បាំងនិងនាវាដឹកទំនិញអ៊ុយក្រែនធ្វើចរចារណ៍ហើយក៏ជាដែនទឹកដែលកងទ័ពជើងទឹកអ៊ុយក្រែននិងរុស្ស៊ី ប៉ះទង្គិចគ្នា៕...
រដ្ឋាភិបាលបារាំងថយក្រោយមួយជំហានដើម្បីបន្ធូរបន្ថយកំដៅនៃវិបត្តិនយោបាយនិងសង្គម

រដ្ឋាភិបាលបារាំងថយក្រោយមួយជំហានដើម្បីបន្ធូរបន្ថយកំដៅនៃវិបត្តិនយោបាយនិងសង្គម

សង្គម និងកម្សាន្ត
ប្រមុខដឹកនាំរដ្ឋាភិបាលរបស់ប្រទេសបារាំងបានថយក្រោយមួយជំហាន ដោយប្រកាសផ្អាកការដំឡើងពន្ធប្រេងឥន្ធនៈ និងបានទទួលជួបជាមួយមេដឹកនាំក្រុមបាតុករ។ការថយក្រោយមួយជំហានរបស់រដ្ឋាភិបាលបារាំង ត្រូវបានធ្វើឡើងខណៈដែលក្រុមបាតុករអាវកាក់លឿង បានចេញធ្វើបាតុកម្មប្រឆាំងនឹងការដំឡើងតម្លៃពន្ធប្រេងឥន្ធនៈរយៈពេលជាង៣សប្តាហ៍កន្លងមកហើយ។ ក្នុងរយៈជាង៣សប្តាហ៍នៃក្បួនបាតុកម្មរបស់ប្រជាពលរដ្ឋបារាំងបានធ្វើអោយមនុស្សចំនួន៣នាក់បានបាត់បង់ជីវិត ក្នុងការប៉ះទង្គិចគ្នារវាងក្រុមបាតុករជាមួយកងកម្លាំងប៉ូលីស។ នៅពេលនេះក្បួនបាតុកម្មរបស់ប្រជាបាតុករក៏ត្រូវស្ងប់ស្ងាត់បន្តិចដែរ ក្រោយពីនាយករដ្ឋមន្ត្រីបារាំង បានជួបជាមួយមេដឹកនាំបាតុករនិងប្រកាសផ្អាកការយកពន្ធតម្លៃប្រេងឥន្ធនៈ ៕...
មនុស្ស២នាក់ស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះធុនតូចនៅអាមេរិក

មនុស្ស២នាក់ស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះធុនតូចនៅអាមេរិក

សង្គម និងកម្សាន្ត
មនុស្សចំនួនពីរនាក់ រួមទាំងអ្នកបើកបរម្នាក់ផង បានបាត់បង់ជីវិត ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះធុនតូចមួយគ្រឿងនៅរដ្ឋ Florida សហរដ្ឋអាមេរិក ។ សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកបានអោយដឹងថា យន្តហោះធុនតូចនេះ បានធ្លាក់ទៅបុកដំបូងអគារមួយខ្នង និងផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនៅកន្លែងកើតហេតុ ។ ប៉ូលីសនៅកន្លែងកើតហេតុបានអោយដឹងថា យន្តហោះដែលបានធ្លាក់នោះ គឺជាយន្តហោះធុនតូច និងដឹកមនុស្សតែពីរនាក់ប៉ុណ្ណោះ ហើយមូលហេតុដែលនាំអោយធ្លាក់នេះ នៅមិនទាន់ត្រូវបានបង្ហាញនោះទេ ៕...
អាមេរិកមិនមានមុខក្នុងសន្និសីទអន្តរជាតិស្តីពីបម្រែបម្រួលអាកាសធាតុនៅប្រទេសប៉ូឡូញ

អាមេរិកមិនមានមុខក្នុងសន្និសីទអន្តរជាតិស្តីពីបម្រែបម្រួលអាកាសធាតុនៅប្រទេសប៉ូឡូញ

សង្គម និងកម្សាន្ត
សន្និសីទអន្តរជាតិស្តីពីបម្រែបម្រួលអាកាសធាតុសកល ត្រូវបានរៀបចំឡើងនៅប្រទេស ប៉ូឡូញ ដោយមានមេដឹកនាំមកពីប្រទេសនៅជុំវិញពិភពលោកចូលរួម ប៉ុន្តែមិនមានមុខមេដឹកនាំរបស់សហរដ្ឋអាមេរិកទេ។ សន្និសីទនេះ គឺជាសន្និសីទអន្តរជាតិលើកទី២៤ និង ត្រូវបានធ្វើឡើងរយៈពេលពីរសប្តាហ៍ គឺជាប់ពីថ្ងៃអាទិត្យទី០២ដល់ថ្ងៃទី១៤ខែធ្នូ ចុងឆ្នាំ២០១៨នេះ។ មូលហេតុដែលមេដឹកនាំអាមេរិក មិនបានទៅចូលរួមក្នុងសន្និសីទអន្តរជាតិមួយនេះ គឺដោយសារតែអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងស្តីពីបម្រែបម្រួលអាកាសធាតុសកល កាលពីឆ្នាំ២០១៧កន្លងទៅ។ សូមបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីបម្រែបម្រួលអាកាសធាតុ ត្រូវបានរៀបចំឡើងក្នុងសន្និសីទអន្តរជាតិស្តីពីបម្រែបម្រួលអាកាសធាតុនៅប្រទេសបារាំងកាលពីឆ្នាំ២០១៥កន្លងទៅ ដោយតម្រូវអោយប្រទេសនៅជុំវិញពិភពលោករួមគ្នាបង់វិភាគទានជាទឹកប្រាក់ប្រមាណ២០០ពាន់លានដុល្លារអាមេរិកសម្រាប់រយៈពេល៥ឆ្នាំខាងមុខ ៕...
លោក ដូណាល់ ត្រាំ គោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីអាមេរិក លោក George H.W. Bush

លោក ដូណាល់ ត្រាំ គោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីអាមេរិក លោក George H.W. Bush

សង្គម និងកម្សាន្ត
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅគោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីអាមេរិក លោក George H.W. Bush ដែលបានទទួលមរណភាព។ លោក George H.W. Bushបានទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ៩៤ឆ្នាំកាលពីថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ។ សូមរំលឹកថា លោក George H.W. Bush គឺជាប្រធានាធិបតីអាមេរិកទី៤១ ដោយលោកបានកាន់អំណាចជាប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី២០ខែមករា ឆ្នាំ១៩៨៩ដល់ថ្ងៃទី២០ ខែមករាឆ្នាំ១៩៩៣ ៕...
លោកបណ្ឌិត ថោង ខុនថា«សន្ដិភាពទើបបរទេសនាំទាំងគ្រួសារមករត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរ»

លោកបណ្ឌិត ថោង ខុនថា«សន្ដិភាពទើបបរទេសនាំទាំងគ្រួសារមករត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរ»

សង្គម និងកម្សាន្ត
លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះជោគជ័យថ្មីនេះនឹងបានថ្លែងថាដោយសារកម្ពុជាមានសន្ដិភាពពេញលេញទើបមានកំណើនភ្ញៀវបរទេសច្រើនរហូតមានអ្នកនាំទាំងគ្រួសារមកចូលរួមក្នុងព្រឹត្តិការណ៍នេះ។ លោកបណ្ឌិតបានថ្លែងថា«ខ្ញុំឃើញទិដ្ឋភាពមួយដ៏ល្អ ដោយភ្ញៀវបរទេសមករត់ហ្នឹង ខ្ញុំបានដើរសំណេះសំណាល់ពួកគាត់ខ្លះគាត់បាននាំយកទាំងកូនខ្លះទាំងគ្រួសារ ហើយសុទ្ធតែបានអរគុណចំពោះការរៀបចំនេះពិសេសភាគច្រើន មកពីអង់គ្លេស អាមេរិក និងបារាំងជាដើម»។ លោករដ្ឋមន្ត្រីលើកឡើងថា«ពីមួយឆ្នាំទៅមួយឆ្នាំការរៀបចំរបស់យើង បានកាន់តែល្អ ពិសេសគឺគេដឹងថា ស្រុកទេសយើងមានសុខសន្ដិភាពដ៏ល្អ ដែលគ្រប់ទីកន្លែងទាំងអស់ពោរពេញញដោយសុខសន្ដិភាព ដូច្នេះពួកគាត់បានសន្យានឹងមកដល់ចូលរួមបន្ដបន្ទាប់ទៀតក៏ដូចជាផ្សព្វផ្សាយដល់មិត្តភ័ក្រ និងបងប្អូនមកលេងនៅកម្ពុជាផងដែរ»។ លោករដ្ឋមន្ដ្រីពន្យល់ថា ទិវារត់ប្រណាំងអន្ដរជាតិឆ...
រដ្ឋមន្ត្រីក្រសួងកសិកម្មលើកឡើងពីវិធានការទប់ស្កាត់ការនាំចូលសត្វនិងអនាម័យសត្វ

រដ្ឋមន្ត្រីក្រសួងកសិកម្មលើកឡើងពីវិធានការទប់ស្កាត់ការនាំចូលសត្វនិងអនាម័យសត្វ

សង្គម និងកម្សាន្ត
លោករដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាកសលពីថ្ងៃទី៤ខែវិច្ឆិកានេះ ពីការវិវឌ្ឍន៍រីកចម្រើនលើវិស័យផលិតកម្មសត្វនិងពីស្ថានភាពជំងឺប៉េស្តជ្រូកអាហ្វរិក(African Swine Fever)ដែលកំពុងរាតត្បាតនៅប្រទេសចិន។ រដ្ឋមន្ត្រីបានបន្ថែមថា ការរីកចម្រើនលើវិស័យផលិតកម្មចិញ្ចឹមសត្វជាពិសេសផលិតកម្មជ្រូកដែលរក្សាបាននូវតម្លៃមួយសមរម្យដែលទាំងអ្នកចិញ្ចឹម អាជីវករ និងអ្នកបរិភោគអាចទទួលយកបាននេះគឺជាយុទ្ធសាស្រ្តឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល។ រដ្ឋមន្ត្រីក្រសួងកសិកម្មស្នើឲ្យសមាគមអ្នកចិញ្ចឹមសត្វខិតខំបន្ថែមទៀតតាមរយ:ការអនុវត្តបែបប្រពលវប្បកម្មចិញ្ចឹមសត្វធានាបាននូវនិរត្តរភាពនៃការផ្គត់ផ្គង់ទាំងបរិមាណ គុណភាព អនាម័យ និងជាពិសេសសុវត្ថិភាពសាធារណឆ្លើយតបឲ្យបានតាមស្តង់ដារទីផ្សារសម្រាប់ការប្រកួតប្រជែង។ ក្រសួងកសិកម្មងនិសហការដល់វិស័យឯកជនដែលមានបំណងវិយោគសាងសង់សត្តឃាតដ្ឋានសត្វ ពិសេសសត្តឃាតដ្ឋានជ្រូកដើម្បើលើកកម្ពស់កម្រិតគុ...
សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើត ICC-Angkor

សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើត ICC-Angkor

សង្គម និងកម្សាន្ត
សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ បានថ្លែងក្នុងពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់អង្គរហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor)។ សម្តេចបានរំលឹកថា ការរៀបចំពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើត ICC-Angkorនេះ ក្នុងគោលបំណងសំខាន់ដើម្បីអបអរសាទរភាពភាពជោគជ័យដែលកើតចេញមកពីយន្តការ អាយ ស៊ី ស៊ី អង្គរ ដែលបច្ចុប្បន្នក្លាយជាគំរូនៃកិច្ចការអភិរក្សនិងអភិវឌ្ឍន៍សម្រាប់បណ្តាប្រទេសនានាលើសាកលលោកនិងបង្ហាញពីមោទនភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្រ្តយូរលង់មកហើយ។ ព្រមទាំងលើកគុណតម្លៃសម្បត្តិបេតិកភណ្ឌ សម្តែងកតញ្ញូតាធម៌ និងគុណូបការៈ ចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ ដែលបានលះបង់កាយចិត្ត ស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ បណ្តុះស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរឱ្យចេះស្រ...