ឯកឧត្តម ហេង សួរ លើកទឹកចិត្តនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឱ្យខិតខំក្រេបយកចំណេះដឹងក្លាយជាមូលធនមនុស្សដ៏មានតម្លៃ ដើម្បីចូលរួមជំរុញការអភិវឌ្ឍនៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍ពីកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន ឆ្នាំ២០២៥ (JDS-2025) សរុបចំនួន ២១នាក់ (ស្រី ៩នាក់) នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីជាការតម្រង់ទិស និងពង្រឹងស្មារតីក្នុងការត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អ មុននឹងចេញទៅសិក្សានៅប្រទេសជប៉ុនកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតក្នុងខែសីហា ឆ្នាំ២០២៦ នេះ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរដល់និស្សិតទាំងអស់ដែលទទួលបានអាហារូបករណ៍ដ៏សំខាន់នេះ ដែលជាមោទនភាព និងជាកិត្តិយសដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរៀនសូត្រផ្ទាល់ខ្លួន និងការអភិវឌ្ឍខ្លួនរបស់ប្អូនៗ គួបផ្សំនឹងការអភិវឌ្ឍវិស័យអប់រំ សេដ្ឋកិច្ច-សង្គមនៅកម្ពុជា និងចំណងមិត្តភាពដ៏ល្អរវាងប្រទេសទាំងពីរ។ ជំនួប...








