សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើត ICC-Angkor
សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨
បានថ្លែងក្នុងពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់អង្គរហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor)។
សម្តេចបានរំលឹកថា ការរៀបចំពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើត ICC-Angkorនេះ ក្នុងគោលបំណងសំខាន់ដើម្បីអបអរសាទរភាពភាពជោគជ័យដែលកើតចេញមកពីយន្តការ អាយ ស៊ី ស៊ី អង្គរ ដែលបច្ចុប្បន្នក្លាយជាគំរូនៃកិច្ចការអភិរក្សនិងអភិវឌ្ឍន៍សម្រាប់បណ្តាប្រទេសនានាលើសាកលលោកនិងបង្ហាញពីមោទនភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្រ្តយូរលង់មកហើយ។
ព្រមទាំងលើកគុណតម្លៃសម្បត្តិបេតិកភណ្ឌ សម្តែងកតញ្ញូតាធម៌ និងគុណូបការៈ ចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ ដែលបានលះបង់កាយចិត្ត ស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ បណ្តុះស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរឱ្យចេះស្រ...








