ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃលើពិភពលោកការពារសិទ្ធិពលករខ្មែរខណៈកំណើននៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ញើលិខិតចំហរជូនម្ចាស់ម៉ាក អ្នកបញ្ជាទិញដែលទិញទំនិញពីប្រទេសថៃ និងអ្នកប្រើប្រាស់ផលិតផល និងសេវាកម្មថៃ អំពីការកើនឡើងនូវអំពើហិង្សា មកលើពលករទេសន្តរប្រវេសន៍នៅប្រទេសថៃ ដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ។
ក្នុងលិខិតចំហរដែលចុះហត្ថលេខាដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ចំពោះការកើនឡើងនៃករណីអំពើហឹង្សា និងការគំរាមកំហែងលើកម្មករចំណាកស្រុកនៅប្រទេសថៃ ដែលបានប្រព្រឹត្តឡើងថ្មីៗនេះដោយក្រុមជ្រុលនិយមថៃ សបញ្ជាក់តាមវីដេអូចាក់ផ្សាយអំពីហេតុការណ៍ច្រើនករណី អំពីការវាយប្រហារនិងធ្វើទុក្ខបុកម្និញបានចែករំលែកយ៉ាងទូលំទូលាយលើបណ្តាញសង្គម ដែល ជនរងគ្រោះភាគច្រើនគឺជាពលករខ្មែរ។
តាមរយៈលិខិតដដែលនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ម្ចាស់ម៉ាក និងអ្នកទិញទាំ...








