កម្ពុជា និងសិង្ហបុរី សន្យាពង្រឹងកិច្ចសហប្រតិបត្តិការនានាដើម្បីសន្តិសុខព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធក្នុងកិច្ចការព័ត៌មាន
នៅក្នុងជំនួបទ្វេភាគីរវាង នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ រដ្ឋមន្រ្តី នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា និងលោក Poon Hong Yuen អគ្គនាយករងនៃក្រសួងអភិវឌ្ឍឌីជីថល និងព័ត៌មាន នៃប្រទេសសិង្ហបុរី ភាគីទាំងពីបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីសន្តិសុខព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធក្នុងកិច្ចការព័ត៌មាន។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាគ្នាដោយផ្តោតលើសារៈសំខាន់នៃអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ការកសាងសមត្ថភាព និងគំនិតផ្តួចផ្តើមក្នុងការពង្រឹងសន្តិសុខព័ត៌មាននៅទូទាំងតំបន់អាស៊ាន។
សិង្ហបុរីបានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងស្វាគមន៍ក្នុងការផ្តល់ការគាំទ្រលើការចែករំលែកចំណេះដឹងនៅក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាននៃប្រទេសទាំងពីរ និងបានគូសបញ្ជាក់ថ...








