ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ចាន់ សីហា អគ្គនាយករង និងសហការី បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី “ការលើកកម្ពស់ហិរញ្ញប្បទានបៃតងប្រកបដោយចីរភាពនៅកម្ពុជា” រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដោយមានការចូលរួមពីក្រុមប្រឹក្សាភិបាល និងសមាជិករបស់ CMA, តំណាងធនាគារជាតិនៃកម្ពុជា, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ បន្ថែមពីនោះ, តំណាង ARDB ក៏បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើម និងការអនុវត្តហិរញ្ញប្បទានបៃតង ព្រមទាំងកាលានុវត្តភាពនៃការទទួលបានហិរញ្ញប្បទានគាំទ្រដល់សមាជិក CMA ជាពិសេសក្រោមក្របខ័ណ្ឌនៃកម្មវិធីហិរញ្ញប្ប...








