អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីជាម្ចាស់ផ្ទះសំបុកត្រចៀកកាំ និងកន្លែងកែច្នៃ បឋមសំបុកត្រចៀកកាំ ជ្រាបថា ពិធីសារស្តីពី “លក្ខខណ្ឌតម្រូវក្នុងការធ្វើអធិការកិច្ច ចត្តាឡីស័ក និងអនាម័យសម្រាប់ នាំចេញសំបុកត្រចៀកកាំមិនទាន់សម្អាត និងសំបុកត្រចៀកកាំដែលបានសម្អាតពីកម្ពុជាទៅចិន”
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីជាម្ចាស់ផ្ទះសំបុកត្រចៀកកាំ និងកន្លែងកែច្នៃ បឋមសំបុកត្រចៀកកាំ ជ្រាបថា ពិធីសារស្តីពី “លក្ខខណ្ឌតម្រូវក្នុងការធ្វើអធិការកិច្ច ចត្តាឡីស័ក និងអនាម័យសម្រាប់ នាំចេញសំបុកត្រចៀកកាំមិនទាន់សម្អាត និងសំបុកត្រចៀកកាំដែលបានសម្អាតពីកម្ពុជាទៅចិន” បានចុះហត្ថលេខា ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ កន្លងទៅថ្មីៗនេះ។
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវ ដល់ម្ចាស់ផ្ទះសំបុកត្រចៀកកាំ និងកន្លែងកែច្នៃបឋមសំបុកត្រចៀកកាំ ដែលមានបំណងនាំចេញ សំបុកត្រចៀកកាំ ដែលមិនទាន់សម្អាត និងសំបុកត្រចៀកកាំដែលបានសម្អាតទៅកាន់ប្រទេសចិន សូមដាក់ពាក្យស្ន...








