ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ អញ្ជើញចូលរួមក្នុងវេទិកាកម្ពុជា ៤.០ លើកទី៤ ស្តីពីភាពជាអ្នកដឹកនាំនៅក្នុងយុគសម័យ ឌីជីថល
កាលពីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងវេទិកាកម្ពុជា ៤.០ លើកទី៤ ស្តីពីភាពជាអ្នកដឹកនាំនៅក្នុងយុគសម័យ ឌីជីថល ដែលប្រពឹត្តទៅនៅ សកលវិទ្យាល័យប៊ែលធី អន្តរជាតិ (ស្ពានអាកាសចោមចៅ)។ អញ្ជើញចូលរួមក្នុងវេទិកានេះរួមមាន លោក លោកជំទាវ លោក លោកស្រីជាតំណាងមកពីក្រសួងស្ថាប័ន វិស័យឯកជន អង្គការមិនមែនរាជរដ្ឋាភិបាល សមាគមន៍ពាក់ព័ន្ធ គ្រឹះស្ថានអប់រំនានា និងសិស្សនុសិស្ស។
លោក ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានមកចូលរួម ក្នុងវេទិកាមជ្ឈមណ្ឌលកម្ពុជា ៤.០ លើកទី៤ ស្តីពីភាពជាអ្នកដឹកនាំរបស់យុវជននៅក្នុងយុគសម័យឌីជីថល និងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីភាពជាដៃគូរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង មជ្ឈមណ្ឌលកម្ពុជា ៤.០ និងសកលវិទ្យាល័យប៊ែលធី។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណ...








