ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី គូសបញ្ជាក់ថា សន្និបាតប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈខាងមុខនេះ នឹងមានការយកចិត្តទុកដាក់លើរបៀបរបបការងារ និងយន្តការដើម្បីបង្កើនប្រសិទ្ធភាពអនុវត្តការងារកាន់តែប្រសើរ
ក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាថារណៈ បានរំលេចពីដំណើរការរៀបចំការងារឆ្ពោះទៅកាន់សន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ និងទី២០ ខែមីនា ឆ្នាំ២០២៥។
ឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា "សម្រាប់សន្និបាតឆ្នាំនេះ នឹងមានការយកចិត្តទុកដាក់ជាផ្នែកធំមួយទៅលើ ការរៀបចំរបៀបរបបការងារ និងយន្តការការងាររវាងក្រសួងមុខងារសាធារណៈ និងមន្ទីរមុខងារសាធារណៈទូទាំងប្រទេស ជាពិសេស ធ្វើយ៉ាងណាឱ្យមានការសហការគ្នាកាន់តែល្អប្រសើរបន្ថែមទៀត ដែលធ្វើឱ្យមន្ទីរមុខងារសាធារណៈ ក្លាយជាសេនាធិការដ៏ល្អ ជូនដល់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងចូលរួមឱ្យកាន់តែសកម្ម ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ ន...








