ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង «អភិវឌ្ឍន៍កម្មវិធីថែទាំកុមារកំព្រា និងកុមារងាយរងគ្រោះតាមគ្រួសារនៅកម្ពុជា» រវាងក្រសួងសង្គមកិច្ច និងអង្គការ Care For Children នៅព្រះរាជវាំង Kensington
AKP អង់គ្លេស ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥--
រដ្ឋមន្ដ្រី ជា សុមេធី តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៃព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិត Robert Glover ស្ថាបនិក និងជានាយកប្រតិបត្តិ តំណាងអង្គការ Care For Children នៃចក្រភពអង់គ្លេស អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង «អភិវឌ្ឍន៍កម្មវិធីថែទាំកុមារកំព្រា និងកុមារងាយរងគ្រោះតាមគ្រួសារនៅកម្ពុជា» ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះអង្គម្ចាស់ Michael George of Kent សមាជិករាជវង្សអង់គ្លេស សម្រាប់រយៈពេល ៣ឆ្នាំ ២០២៥-២០២៨ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។
ក្នុងឱកាសនៃពិធីចុះហត្ថលេខា រដ្ឋមន្ត្រី បានជជែកពិភាក្សាជាមួយព្រះអង្គម្ចាស់ Michael George of Kent និងបានជម្រាបថ្វាយជូនព្រះអង្គម្ចាស់អំពីវឌ្ឍនភាព និងទិសដៅការងារជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការលើកកម្ពស់សុខុមាលភាព និងកិច្ចការពារកុមារ ជាពិសេសការអនុវត្តកម្មវិធីជាត...








