រដ្ឋមន្រ្តីក្រសួងសាធារណការ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយ “ច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់”
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយ “ច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់” ដោយមានការចូលរួមពី លោក លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងមន្រ្តីរាជការជាច្រើនរូបផងដែរ។
សិក្ខាសាលាត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងអំពីខ្លឹមសារនៃច្បាប់ឱ្យកាន់តែទូលំទូលាយ និងច្បាស់លាស់ដល់គ្រប់ភាគីពាក់ព័ន្ធ ដែលមានវិធានចាំបាច់មួយចំនួន ត្រូវគោរពប្រតិបត្តិតាមឱ្យបានខ្ជាប់ខ្ជួន។
ប្រព័ន្ធទឹកកខ្វក់ រួមផ្សំឡើងនូវសមាសភាគជាអាទិ៍ ប្រព័ន្ធលូ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ទីលានសំណល់ភក់ ការងារប្រព័ន្ធទឹកកខ្វក់ សំណង់សិល្បការ្យទឹកកខ្វក់ និងសកម្មភាព ពាក់ព័ន្ធនឹងទឹកកខ្វក់ ដែលជាសមាសធាតុដ៏សំខាន់នៃប្រព័ន្ធទីក្រុង និង...








