អគ្គនាយកដ្ឋានសុខភាពបានស្នើថា ចាប់ពីពេលនេះទៅកសិករ និងក្រុមហ៊ុនឈប់ពង្រីកការចិញ្ចឹមសត្វ លុះត្រាតែទីផ្សារត្រូវបានបើក ចាំចាប់ផ្តើមធ្វើការពង្រីកឡើងវិញ
រាជធានីភ្នំពេញ៖ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានផ្តាំផ្ញើរទៅប្រជាកសិករ ក៏ដូចជាក្រុមហ៊ុនធំៗដែលបាននិងកំពុងចិញ្ចឹមសត្វសូមកុំពង្រីកការចិញ្ចឹមសត្វរបស់ខ្លួនបន្ថែម ពោល ឈប់សិនទៅបើពង្រីកការចិញ្ចឹមសត្វទៀត ដូចធ្វើបាបខ្លួនឯង។
ឯកឧត្តម តាន់ ផាន់ណារ៉ា មានប្រសាសន៍កាលពីថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៥ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាថា ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមផ្តាំទៅបងប្អូនឈប់ពង្រីកការចិញ្ចឹមសត្វ។ កសិករក៏កុំពង្រីក ហើយក្រុមហ៊ុនធំៗក៏កុំពង្រីកការចិញ្ចឹមសត្វរបស់ខ្លួនបន្ថែម ឈប់សិនទៅ បើពង្រីកប្រៀបដូចធ្វើបាបខ្លួនឯង ហើយកុំខឹងខ្ញុំដែលផ្អាកមិនឱ្យនាំចូលជ្រូកពូជ ដោយសារពូជមេបាជ្រូកនៅក្នុងស្រុក ក៏ដូចជាការផលិតរបស់យើងក៏លើសតម្រូវការដែរ។
ឯកឧត្តមប្រតិភូបានថ្លែងថា ក្នុងឆ្នាំ២០២៤ហេតុអ្វីបានជាតម្លៃមាន់៣សាសន៍...








