កម្ពុជាប្រមូលចំណូលពីវិស័យល្បែងបានជាង ៦០លានដុល្លារ នៅឆ្នាំ២០២៤ កើន៨៥% ខណៈឆ្នាំ២០២៥ មានផែនការប្រមូលឱ្យបានជាង ៧០លានដុល្លារ
(ភ្នំពេញ)៖ នៅឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅប្រមូលចំណូលពីល្បែងកាស៊ីណូ ល្បែងផ្សងសំណាង និងអាជ្ញាបណ្ណចំនួន ២៨៦ប៊ីលានរៀល ឬប្រមាណជាង ៧០លានដុល្លារអាមេរិក ខណៈឆ្នាំ២០២៤ កម្ពុជាប្រមូលចំណូលបានពីវិស័យនេះ ប្រមាណជាង ៦០លានដុល្លារអាមេរិក កើនឡើង៨៥% បើធៀបនឹងឆ្នាំ២០២៣។
យោងតាមសារាចរ ស្តីពីការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ បានកំណត់ថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា គ្រោងប្រមូលចំណូលពន្ធពីល្បែងកាស៊ីណូ ល្បែងផ្សងសំណាង និងអាជ្ញាបណ្ណចំនួន ២៨៦ប៊ីលានរៀល ឬប្រមាណជាង ៧០លានដុល្លារអាមេរិក ថយចុះ១.៧% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤។
លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នឹងខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពក្នុងការប្រមូលចំណូល ពីវិស័យល្បែងពាណិជ្ជកម្ម...








