លោក ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធី ចិត្តស្អាត ខ្មែរស្អាត នៃយុទ្ធនាការភ្នំពេញស្អាតឆ្នាំ ២០២៤ នៅវត្តនិគ្រោធវ័ន (គល់ទទឹង)
នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត បានអញ្ជើញជាអធិបតីក្នុងពិធី ចិត្តស្អាត ខ្មែរស្អាត នៃយុទ្ធនាការភ្នំពេញស្អាតឆ្នាំ ២០២៤ នៅវត្តនិគ្រោធវ័ន (គល់ទទឹង)។ អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន ព្រះគ្រូវជិរប្បញ្ញោ គូ សុភាព លោក លោកជំទាវដែលជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារប្រតិបត្តិនៃគម្រោងស្អាត សិស្សានុសិស្ស បណ្តាសិល្បករ ក៏ដូចជា social influencer និងសាធារណជនជាច្រើននាក់ផងដែរ។
ជាកិច្ចចាប់ផ្ដើម លោកស្រី ហេង ធីតា សមាជិកក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត បានសម្តែងនូវសេចក្ដីសោមន្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោក លោកជំទាវដែលជាថ្នាក់ដឹកនាំ សិស្សានុសិស្ស និងភ្ញៀវកិត្តិយសទាំងអស់ដែលបានដែលបានចំណាយពេលចូលរួមនាឱកាសនេះ។ ជាមួយគ្នានេះក៏មានសម្តែងបទទេសនាដោយ ព្រះគ្រូវជិរប្បញ្ញោ គូ សុភាព និងការធ្វើសមាធិ ផ្ដោតលើគោល...








