ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្នុងអំឡុងពេល ៩ខែ នៃយុទ្ធនាការរបស់ក្រសួងយុត្តិធម៌ សំណុំរឿងចរាចរណ៍ទូទាំងប្រទេស រួមមានទាំង សំណុំរឿងចាស់ និងសំណុំរឿងថ្មី ដែលមានមុន និងក្រោយពេល ប្រកាសដាក់ចេញយុទ្ធនាការ មានចំនួនសរុប ៤ ៤៧៤សំណុំរឿង ត្រូវបានសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ដោះស្រាយចប់សព្វគ្រប់ចំនួន ៣ ៦៩៦សំណុំរឿង ស្មើនឹង ៨២,៦១%

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្នុងអំឡុងពេល ៩ខែ នៃយុទ្ធនាការរបស់ក្រសួងយុត្តិធម៌ សំណុំរឿងចរាចរណ៍ទូទាំងប្រទេស រួមមានទាំង សំណុំរឿងចាស់ និងសំណុំរឿងថ្មី ដែលមានមុន និងក្រោយពេល ប្រកាសដាក់ចេញយុទ្ធនាការ មានចំនួនសរុប ៤ ៤៧៤សំណុំរឿង ត្រូវបានសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ដោះស្រាយចប់សព្វគ្រប់ចំនួន ៣ ៦៩៦សំណុំរឿង ស្មើនឹង ៨២,៦១%

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលត្រូវបានប្រកាសដាក់ចេញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។ យុទ្ធនាការដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌ បានផ្តោតសំខាន់លើសំណុំរឿងអាទិភាពចំនួន ៤ ក្នុងនោះរួមមាន៖ សំណុំរឿងអត្រានុកូលដ្ឋាន, សំណុំរឿងចរាចរណ៍, សំណុំរឿងគ្រឿងញៀន និងសំណុំរឿងក្មេងទំនើង។ សំណុំរឿងចរាចរណ៍ ទូទាំងប្រទេស សរុបចំនួន ៤ ៤៧៤ សំណុំរឿង ដែលរួមមានទាំងសំណុំរឿងចាស់ មុនពេលប្រកាសដាក់ចេញយុទ្ធនាការ និងសំណុំរឿងថ្មី ក្រោយពេលប្រកាសដាក់ចេញយុទ្ធនាការ ត្រូវបានសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ដោះស្រាយចប់សព្វគ្រប់ចំនួន ៣ ៦៩៦ ...
ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះប្រតិបត្តិការ ដោយធ្វើការត្រួតពិនិត្យជាក់ស្ដែងលើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ លើម៉ូតូសណ្ដោងរឺម៉ក២គ្រឿង

ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះប្រតិបត្តិការ ដោយធ្វើការត្រួតពិនិត្យជាក់ស្ដែងលើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ លើម៉ូតូសណ្ដោងរឺម៉ក២គ្រឿង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីវេលាម៉ោង៩ និង៣៥នាទី នាទីនាថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៤បានចុះប្រតិបត្តិការ ដោយធ្វើការត្រួតពិនិត្យជាក់ស្ដែងលើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ លើម៉ូតូសណ្ដោងរឺម៉ក២គ្រឿង ដោយ១គ្រឿងឃាត់នៅសង្កាត់ដង្កោ ដឹកផលិតផលសត្វចំនួន ៦០០គីឡូក្រាម(សសៃស្រួយមាន់) និង១គ្រឿងទៀតឃាត់នៅសង្កាត់ស្ទឹងមានជ័យ ដឹកផលិតផលសត្វចំនួន ៦០០គីឡូក្រាម(គូទមាន់) សរុបចំនួន ១២០០គីឡូក្រាម។ តាមការឆ្លើយបញ្ជាក់ពីតំណាងម្ចាស់ ផលិតផលសត្វបង្កកទាំងអស់នេះ គឺបានដឹកចេញពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ហើយការវេចប់ និងរក្សាទុកលើម៉ូតូរ៉ឺម៉កសណ្ដោងពុំបាន តាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។ ក្រុមការងារបាននាំបទល្មើសនិងវត្ថុតាងទាំងនេះមករក្សាទុកនៅអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើដើម្បីចាត់កា...
ទីភ្នាក់ងារកយកា សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ និងក្រុមអ្នកស្ម័គ្រចិត្តកូរ៉េ ធ្វើសកម្មភាពសង្គម និងពិធីចែកអំណោយនៅខេត្តកំពង់ឆ្នាំង

ទីភ្នាក់ងារកយកា សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ និងក្រុមអ្នកស្ម័គ្រចិត្តកូរ៉េ ធ្វើសកម្មភាពសង្គម និងពិធីចែកអំណោយនៅខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤៖ នៅក្នុងការបង្ហាញដ៏មានសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការចូលរួមសហគមន៍ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) និងក្រុមអ្នកស្ម័គ្រចិត្តកូរ៉េ (WFK) បានរៀបចំកម្មវិធីសកម្មភាពសង្គម និងពិធីចែកអំណោយ នៅសាលាបឋមសិក្សាក្រសាំងដុះឡើង។ ដោយមានអ្នកចូលរួមជាង៤០០នាក់ កម្មវិធីនេះបានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់ស្ថាប័នទាំងនេះក្នុងការជំរុញការអប់រំ និងការអភិវឌ្ឍសុខភាពនៅក្នុងសហគមន៍ជនបទរបស់កម្ពុជា។ ពិធីនេះប្រព្រឹត្តទៅក្រោមអធីបតីភាព លោកស្រី ឆយ មូន ជុង (Ms. CHOI Moon Jung) នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំប្រទេសកម្ពុជា ឯកឧត្តម យ៉ង់ ភីរម្យ អភិបាលរងខេត្តកំពង់ឆ្នាំង និង ឯកឧត្តម អ៊ឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) និងជាអគ្គលេខាធិការរងនៃក្រុមប្រ...
មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ រាជធានីភ្នំពេញ សហការជាមួយមន្រ្តីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. ចុះអប់រំណែនាំ ផ្សព្វផ្សាយដល់អាជីវករក្នុងផ្សារសាមគ្គី

មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ រាជធានីភ្នំពេញ សហការជាមួយមន្រ្តីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. ចុះអប់រំណែនាំ ផ្សព្វផ្សាយដល់អាជីវករក្នុងផ្សារសាមគ្គី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៨កើត ទី១០ ខែតុលា ឆ្នាំ២០២៤ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ រាជធានីភ្នំពេញ ក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ត្រីជំនាញនៃនាយកដ្ឋានមន្ទីរពិសោធន៍ ,នាយកដ្ឋានបច្ចេកទេស នៃអគ្គនាយកដ្ឋាន ក.ប.ប. មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងគណៈកម្មការផ្សារសាមគ្គី បានអញ្ជើញអាជីវករ ចំនួន ១៧នាក់ ដែលប្រកបអាជីវកម្ម ស្តុកទុក លក់ និងចែកចាយ ផលិតផលគីមី លក់សាប៊ូ និងអ្នកលក់ជ្រក់ លក់ប្រហិត លក់ខ្ញីហាន់ លក់សណ្តែកបណ្តុះ លក់លត នំបាញ់ឌុក គ្រឿងសមុទ្រ សាច់អាំង ជាដើម មកធ្វើការស្តាប់នូវបទបង្ហាញពីមន្ត្រីជំនាញ ក.ប.ប. អំពីខ្លឹមសារប្រកាសស្តីពីលក្ខខណ្ឌតម្រូវនៃការដាក់ស្លាកសញ្ញាសម្រាប់ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន លេខ១៩២ ព.ណ.អ.កបប ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម និងគោលការណ៍ណែនាំសុវត្ថិភាពម្ហូបអាហារនៅតាមអាហារដ្ឋានចល័តឬស្តង់លក់អាហារ។ ស...
បវរកញ្ញាជាង ៧០ប្រទេស នឹងមកកម្ពុជា ប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ នៅខែវិច្ឆិកា ខាងមុខនេះ

បវរកញ្ញាជាង ៧០ប្រទេស នឹងមកកម្ពុជា ប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ នៅខែវិច្ឆិកា ខាងមុខនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បវរកញ្ញាជាង ៧០ប្រទេស នឹងមកកម្ពុជា ប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ (Miss Planet International) ឆ្នាំ២០២៤ នៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។ ការប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី៤ នឹងត្រូវប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយនេះក៏ជាកម្មវិធីដែលបង្កើតឡើងដោយកូនខ្មែរយើងផងដែរ។ Miss Planet International ហៅកាត់ថា MPI គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំ ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា។ MPI គឺជាស្ថាប័នមួយ ដែលផ្អែកលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (UN) ពោលគឺហេតុផលនេះហើយ ទើបគេបង្កើតកម្មវិធីប្រកួតប្រជែង ដើម្បីស្វែងរកឯកអគ្គរដ្ឋទូត សម្រាប់ប្រទេសនីមួយៗ! តាំងពីបង្កើតឡើងនៅឆ្នាំ២០១៩ MPI តែងតែត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារបញ្ហាជំងឺរាតត្បាតកូវីដ-១៩។...
លោករដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យលោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

លោករដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យលោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ល្ងាចថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យលោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញកំណើនទេសចរណ៍ ប្រកបដោយនិរន្តរភាព និងលើកកម្ពស់គុណភាពសេវាកម្ម ពិសេសវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។...
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំនព្វមាស រយៈពេល ៩ខែ ឆ្នាំ២០២៤

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំនព្វមាស រយៈពេល ៩ខែ ឆ្នាំ២០២៤

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំនព្វមាស រយៈពេល ៩ខែ ឆ្នាំ២០២៤ និងដាក់ទិសដៅអនុវត្តបន្ត របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវសន៍ នៅទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក-លោកជំទាវ ទីប្រឹក្សាក្រសួងមហាផ្ទៃ លោក-លោកជំទាវ អគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋាន លោក-លោកស្រីអនុប្រធាននាយកដ្ឋានលោកស្នងការរងទទួលផែនអន្តោប្រវេសន៍នាយការិយាល័យចំណុះនាយកដ្ឋាន នាយការិយាល័យគ្រប់គ្រងជនបរទេស រាជធានី-ខេត្ត នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី រាជធានី-ខេត្ត ប្រធានក្រុមផ្តល់ទិដ្ឋាការទាំងអស់ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទាំងអស់ និងប្រធានក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសទាំងអស់។ ជាកិច្ចចាប់ផ្ដើមលោក ឧត្ដមសេនីយ៍ទោ ទាង សុឃាង ប្រធានាយកដ្ឋានរដ្ឋបាលសរុប បានឡើងអានរបាយការណ៍ស...
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅប្រទេសឡាវ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅប្រទេសឡាវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥(AIPA-45) នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោក សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ និងជាប្រធានអាយប៉ាលើកទី៤៥។ មហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ (AIPA)ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យប្រជាពលរដ្ឋប្រមាណជិត៧០០លាននាក់។ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ការជួបប្រជុំជាប្រចាំឆ្នាំរបស់ AIPA ជាការប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈតំណាងពលរដ្ឋ ក្នុងការគំាទ្រនិងរួមសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន ដើម្បីជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន និងការរីកចម្រើនប្រកបដោយចីរភាព វិបុលភាពនិងបរិយាបន្នជូនប្រជាពលរដ្ឋនៅក្នុងតំបន់និងអន្តរជាតិ។ អាយប៉ាមានសមាជិកច...
លោក ដួង តារា ត្រូវស្នងការរាជធានីភ្នំពេញ នាំខ្លួនទៅសាកសួរ

លោក ដួង តារា ត្រូវស្នងការរាជធានីភ្នំពេញ នាំខ្លួនទៅសាកសួរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ដួង តារា អតីតជំនួយការសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ នាំខ្លួនទៅសាកសួរ។ នេះបើតាមការបញ្ជាក់របស់ លោកឧត្ដមសេនីយ៍ផ្កាយ៣ ជួន ណារិន្ធ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ។
បញ្ហាវិវាទស្ទើរទាំងស្រុងនៅក្នុងខេត្តកំពត ត្រូវបានដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយទទួលបានជោគជ័យ

បញ្ហាវិវាទស្ទើរទាំងស្រុងនៅក្នុងខេត្តកំពត ត្រូវបានដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយទទួលបានជោគជ័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានរាជរដ្ឋាភិបាលជំរុញលើកទឹកចិត្តឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិព្យាយាមអនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿងនៅស្ថាប័ន្តុលាការផង ចំណេញពេលវេលា ថវិកា និងរក្សាកិត្តិយស និងភាពសុខដុមជូនពលរដ្ឋនៅមូលដ្ឋានផង។ ប៉ុន្តែដើម្បីដោះស្រាយឱ្យមានប្រសិទ្ធភាព គឺទាមទាឱ្យថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញពាក់ព័ន្ធទាំងអស់ចូលរួម ដើម្បីវែកញែកសម្រេចតាមគោលការណ៍ច្បាប់ និងគោលការណ៍ឋានានុក្រមគ្រួសារ។ នេះបើតាមបទពិសោធន៍ និងការលើកឡើងរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត មុនពេលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចំនួន ១១ករណីជូនពលរដ្ឋ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅសាលមហាជនសាលាខេត្តកំពត។ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ថា នៅក្នុងយន្តការសម្រាប់ការសម្របសម្រួលដោះស្រាយវិវាទទាំងអស់ លោកមិនអាចលំអៀងទៅនរណាម្នាក់បាននោះទេ ព្រោះប្រជាពលរដ្ឋគ្រប់រូបក្នុងខេត្តកំពត គឺជាគ្រួ...