ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអតីតអនុរដ្ឋមន្ត្រីការបរទេស និងជាឯកអគ្គរាជទូតពិសេសទទួលបន្ទុកកសាងសន្តិភាព នៃរាជរដ្ឋាភិបាលជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអតីតអនុរដ្ឋមន្ត្រីការបរទេស និងជាឯកអគ្គរាជទូតពិសេសទទួលបន្ទុកកសាងសន្តិភាព នៃរាជរដ្ឋាភិបាលជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកស្រី យ៉ាម៉ាណាកា អាគិកុ (YAMANAKA AKIKO) អតីតអនុរដ្ឋមន្ត្រីការបរទេស និងជាឯកអគ្គរាជទូតពិសេសទទួលបន្ទុកកសាងសន្តិភាព នៃរាជរដ្ឋាភិបាលជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។...
លោក ណាំ វណ្ណារ៉ា មេប៉ុស្តិ៍នគរបាល ច្រក​ទ្វារ​អន្តរជាតិព្រំដែនបន្ទាយ​ចក្រី កាន់តំណែងដុះស្លែ  ប្រព្រឹត្តអំពើពុករលួយ ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​ដឹក​ស្រូវទៅលក់នៅវៀតណាម  ព្រមទាំង ឈ្មួញវៀតណាមដឹកជញ្ជូនទំនិញផ្សេងៗ ចូលមកខ្មែរទាំងយប់ទាំងថ្ងៃ  មិនគូរ អង្គភាពប្រឆាំងអំពើពុករលួយមេីលរំលង 25/09/2024

លោក ណាំ វណ្ណារ៉ា មេប៉ុស្តិ៍នគរបាល ច្រក​ទ្វារ​អន្តរជាតិព្រំដែនបន្ទាយ​ចក្រី កាន់តំណែងដុះស្លែ ប្រព្រឹត្តអំពើពុករលួយ ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​ដឹក​ស្រូវទៅលក់នៅវៀតណាម ព្រមទាំង ឈ្មួញវៀតណាមដឹកជញ្ជូនទំនិញផ្សេងៗ ចូលមកខ្មែរទាំងយប់ទាំងថ្ងៃ មិនគូរ អង្គភាពប្រឆាំងអំពើពុករលួយមេីលរំលង 25/09/2024

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រៃវែង ÷ តាម​ការបញ្ជាក់ ពី​ក្រុម​ឈ្មួញ និង​អាជីវករ​ព្រមទាំង ប្រជាពលរដ្ឋ ដែល​ដឹក​ជញ្ជូន​ស្រូវ​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​ តាម​ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច បានឲ្យដឹងថា ទល់តែបង់លុយ ទៅឲ្យសមត្ថកិច្ចពាក់ព័ន្ធច្រកនេះ ទេីបអ្វីៗ ប្រព្រឹត្តទៅយ៉ាងរលូន ។​ រីឯ​ខាង​ភាគី​យួន​បាន​តម្រូវ​ឲ្យ​ឈ្មួញ អាជីវករ​និង​ពលរដ្ឋ​ខ្មែរ ដឹកជញ្ជូន​ស្រូវ​ឡើង​ស្ពាន​ទៅ​ទម្លាក់​ស្រូវ​លក់​នៅ​ទឹកដី​យួន តាម​ព្រំដែន​ដែល​ធ្វើឲ្យ​ ខាតពេលវេលា​យ៉ាងច្រើន ហើយ​ត្រូវ​បង់លុយ សម្រាប់​ខាង​សមត្ថកិច្ច​ភាគី​ខ្មែរ​ទៀតផង។​ ​ប្រភព​ពីក្រុមឈ្មួញ ដឹកជញ្ជួនស្រូវយកទៅលក់ឲ្យឈ្មួញវៀតណាម បានឲ្យដឹង​ទៀតថា ឈ្មួញខែ្មរចំណាយក្នុងមួយជេីងៗ អស់ចាប់ពី៣០០០០០រៀល ទៅ ៣៥០០០រៀល ទៅលេីសមត្ថកិច្ច​ពាក់ព័ន្ធច្រកនេះផងដែរ​។​ បញ្ហាដែលលោក មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិព្រំដែនបន្ទាយចក្រីហ៊ានធ្វើអ្វីៗតាមអំពេីចិត្ត ប្រហែលជាអាងខ្នងបង្អែករឹងមាំនៅស្នងការដ្ឋាននគរបា...
អភិបាលខេត្តកំពត ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជួយលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព

អភិបាលខេត្តកំពត ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជួយលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាកំណែទម្រង់ផ្នែកអភិបាលកិច្ចដ៏ស៊ីជម្រៅ និងមានសារៈសំខាន់របស់រាជរដ្ឋាភិបាល ដែលបានអនុវត្តចាប់តាំងពីឆ្នាំ២០០១ មកដល់បច្ចុប្បន្ននេះ។ កំណែទម្រង់នេះបានជួយលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងសមធម៌សង្គម។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្ដ្រៃយ៍ នៃ គ.ជ.អ.ប. និងជាប្រធានក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពីក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីខេត្តទាំង២៥ និងមន្ត្រីជំនាញ ព្រមទាំងអ្នកពាក់ព័ន្ធក្នុងខេត្ត។ លោក ម៉ៅ ធនិន បានគូសបញ្ជាក់ថា តាមការអនុវត...
លោកបណ្ឌិត ថោង ខុន ទទួលជួបពិភ្សាការងារពង្រឹងលើវិស័យកីឡាមួយចំនួននៅកម្ពុជា ជាមួយឯកអគ្គរាជទូតជប៉ុន

លោកបណ្ឌិត ថោង ខុន ទទួលជួបពិភ្សាការងារពង្រឹងលើវិស័យកីឡាមួយចំនួននៅកម្ពុជា ជាមួយឯកអគ្គរាជទូតជប៉ុន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលជំនួបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ជំនួបខាងលើនេះផងដែរ កម្ពុជា-ជប៉ុន បានពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងវិស័យកីឡា ក្នុងគោលបំណងពង្រឹងនូវកិច្ចសហការលើការអភិវឌ្ឍកីឡាជំនាញកម្រិតខ្ពស់ រួមមានកីឡាយូដូ ការ៉ាតេ ទូកានូ-កាយ៉ាក់ និងកីឡាកាយសម្ព័ន្ធ សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា ក៏ដូចជាការត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ។ ជាមួយគ្នានេះ លោកបណ្ឌិត ថោង ខុន បានស្នើរឱ្យឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាពិនិត្រលើសេចក្ដីស្នើសុំ ២ចំណុច ដោយទី១ ស្នើសុំគ្រូបង្វឹកជនជាតិជប៉ុនជំនាញផ្នែកកីឡា ការ៉ាត់តេ, យូដូ និងកីឡាកាយសម្ព័ន សម្រាប់យៈពេលវែង មកជួយបង្ហាត់នៅកម្ពុជា ន...
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលបានជួយទ្រទ្រង់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាលើគ្រប់វិស័យ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលបានជួយទ្រទ្រង់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាលើគ្រប់វិស័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រុងណាននីង៖ ឆ្លៀតក្នុងឱកាសនៃការចូលរួមបើកពិព័រណ៍ចិន-អាស៊ាន លើកទី២១ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយ លោក Ding Xuexiang ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបពិភាក្សាការងារនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបានជួយទ្រទ្រង់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាលើគ្រប់វិស័យ ពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ថាមពល, សុខាភិបាល, ប្រព័ន្ធស្រោចស្រព, អបរំ, កសិកម្ម ។ល។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងបានយកចិត្តទុក្ខចំពោះការពិនិត្យសុខភាពថ្វាយព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែ និងតែងបានទទួលស្វាគមន៍ និងផ្តល់បដិសណ្ឋារកិច...
លោកនាយឧត្តមសេនីយ៍ ស ថេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា

លោកនាយឧត្តមសេនីយ៍ ស ថេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ ។ គោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទបន្ថែមទៀតរវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ លើវិស័យអនុវត្តច្បាប់។ ក្នុងជំនួបនេះ ភាគីទាំងពីរបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចសហការអនុវត្តច្បាប់រវាងនគរបាលកម្ពុជា និងនគរបាលកូរ៉េ ដោយក្នុងនោះ លោកបណ្ឌិត Park Jung-Wook បានថ្លែងអំណរគុណដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលតែងតែនៅផ្តល់នូវកិច្ចការពារសុវត្ថិភាព សន្តិសុខជូននិវេសនដ្ឋានស្ថានទូត បុគ្គលិកការទូត អ្នកទេសចរណ៍ វិនិយោគិន ក៏ដូចជាពលរដ្ឋកូរ៉េ ដែលកំពុងធ្វើការង...
ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា កើន ៥,៨% សម្រាប់ឆ្នាំ២០២៤ និង ៦,០% សម្រាប់ឆ្នាំ២០២៥

ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា កើន ៥,៨% សម្រាប់ឆ្នាំ២០២៤ និង ៦,០% សម្រាប់ឆ្នាំ២០២៥

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា កើន ៥,៨% សម្រាប់ឆ្នាំ២០២៤ និង ៦,០% សម្រាប់ឆ្នាំ២០២៥
(អ.ដ.ក.) បានចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ លើករណីសំណុំរឿងកិច្ចសន្យាដោះដូរ​ និងកិច្ចសន្យាទិញ-លក់ដីធ្លី​ ៥​ កន្លែង​នៅខេត្ត​មណ្ឌលគិរី​ និងខេត្តកំពត

(អ.ដ.ក.) បានចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ លើករណីសំណុំរឿងកិច្ចសន្យាដោះដូរ​ និងកិច្ចសន្យាទិញ-លក់ដីធ្លី​ ៥​ កន្លែង​នៅខេត្ត​មណ្ឌលគិរី​ និងខេត្តកំពត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅថ្ងៃទី២៣​ ខែកញ្ញា ឆ្នាំ២០២៤ នេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ លើករណីសំណុំរឿងកិច្ចសន្យាដោះដូរ​ និងកិច្ចសន្យាទិញ-លក់ដីធ្លី​ ៥​ កន្លែង​នៅខេត្ត​មណ្ឌលគិរី​ និងខេត្តកំពត​ បន្ទាប់ពី លោកមេធាវី រស់​ មុនិន្ទៈ​ ជាតំណាងឱ្យភាគីវិវាទ បាន​ដាក់ពាក្យស្នើសុំរៀបចំកំណត់​ហេតុព្រមព្រៀងបញ្ចប់វិវាទ មក​ អ.ដ.ក.​។ ផ្អែកតាមពាក្យស្នើសុំខាងលើ លោកស្រី​ រាជ្យ​ ច័ន្ទ​ថេង,​ លោកស្រី​ ស​ ស៊ីយ៉េត​ និងលោក​ អៀម​ ប៊ុន​លី​ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានរៀបចំចេញនូវកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទលើសំណុំរឿងនេះ ដោយអនុលោមតាមខ្លឹមសារនៃលទ្ធផលសម្រុះសម្រួលដោះស្រាយវិវាទដែលធ្វើទ្បើងដោយ​មេធាវី និងបន្ទាប់ពីបានបញ្ជាក់អំពីឆន្ទៈពិតប្រាកដ និងត្រឹមត្រូវរបស់គូភាគីរួចមក។ ការចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទខាងលើនេះ គឺធ្វើទ្បើងក្នុងក្របខ័ណ្ឌនៃការអនុវត្តនូវអនុស្សរណៈនៃការយ...
អយ្យការសាលាដំបូងរាជធានីភ្នំពេញ សាកសួរលើកទី២ ក្នុងសំណុំរឿងឆបោកប្រាក់ ជិតមួយសែនដុល្លារ ដើម្បីចូលមន្ត្រីរាជការ នៅខេត្តព្រៃវែង

អយ្យការសាលាដំបូងរាជធានីភ្នំពេញ សាកសួរលើកទី២ ក្នុងសំណុំរឿងឆបោកប្រាក់ ជិតមួយសែនដុល្លារ ដើម្បីចូលមន្ត្រីរាជការ នៅខេត្តព្រៃវែង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ នឹងសាកសួរគូរភាគីជាលើកទី២ ក្នុងសំណុំរឿងឆបោកប្រាក់អស់សរុបជិតមួយសែនដុល្លារ ករណីរៀបចំបែបបទចូលជាមន្ត្រីក្នុងជួរនគរបាលជាតិ។ យោងតាមដីកាកោះលើកទី២ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ របស់លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ដើមបណ្តឹងឈ្មោះ ឌុក ឡូរ ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំខេត្តព្រៃវែង នឹងចូលខ្លួនបំភ្លឺជូនតំណាងអយ្យការនាវេលាព្រឹក។ ចំណែកចុងបណ្តឹងជាប់សង្ស័យជាជនឆបោក មានឈ្មោះ ឆេង ឆៃឡា (ហៅស្រីមុំ) ភេទស្រី ជនជាតិខ្មែរ មានអាសយដ្ឋានស្ថិតនៅភូមិអង្ក្រង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ វ៉ែន សុខាត់ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានស្ថិតនៅភូមិចម្រើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវចូលខ្លួននាវេលារសៀលថ្ងៃដដែល។...
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកទឹកចិត្តឱ្យក្រុមហ៊ុន Levi ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគពង្រីកវិសាលភាពផលិតកម្មរបស់ខ្លួននៅកម្ពុជា

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកទឹកចិត្តឱ្យក្រុមហ៊ុន Levi ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគពង្រីកវិសាលភាពផលិតកម្មរបស់ខ្លួននៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី២៣ ខែកញ្ញានេះ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជារួមមានពីក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីជួបពិភាក្សាការងារជាមួយលោក Jeff Hogue ប្រធានផ្នែកនិរន្តរភាព និងសហការី តំណាងក្រុមហ៊ុន Levi Strauss & Co ដែលជាក្រុមហ៊ុនសម្លៀកបំពាក់លំដាប់ពិភពលោករបស់អាម៉េរិក ហើយត្រូវបានគេស្គាល់ឈ្មោះ ក្រោមម៉ាកសញ្ញា Levi 's។ តាមរយៈជំនួបនាឱកាសនេះ តំណាងក្រុមហ៊ុន Levi Strauss & Co ក៏បានបង្ហាញការស្វាគមន៍ជូនដល់គណៈប្រតិភូកម្ពុជា ព្រមទាំងបានជម្រាបជូនអំពីសវតារបស់ក្រុមហ៊ុន និងតម្រូវការនានាដែលជាមូលដ្ឋានដល់ការសម្រេចចិត្តដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនដូចជាការប្រើប្រាស់ថាមពលស្អាត សំដៅធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ ស្របតាមការលើកឡើងខាងលើនេះ លោកឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគពង្រីកវិសា...