ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
កិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ សម្រាប់កិច្ចពិភាក្សា Article IV

កិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ សម្រាប់កិច្ចពិភាក្សា Article IV

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ផែស្វយ័តក្រុងព្រះសីហនុ​ (កសស) ៖ នាវេលាម៉ោង ៤ រសៀល ថ្ងៃចន្ទ ៦ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំតូច កសស លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ សម្រាប់កិច្ចពិភាក្សា Article IV។...
លោក ឃួង ស្រេង៖ ប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែននៃខេត្តទាំង៤ និងតំបន់ផ្សេងទៀត នឹងទទួលបានការអភិវឌ្ឍរីកចម្រើនដូចគ្នាពីរាជរដ្ឋាភិបាល

លោក ឃួង ស្រេង៖ ប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែននៃខេត្តទាំង៤ និងតំបន់ផ្សេងទៀត នឹងទទួលបានការអភិវឌ្ឍរីកចម្រើនដូចគ្នាពីរាជរដ្ឋាភិបាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
មណ្ឌលគិរី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤-- លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្នើឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែននៃខេត្តទាំង៤ និងតំបន់ផ្សេងទៀតនឹងទទួលបាននូវការអភិវឌ្ឍរីកចម្រើនដូចគ្នាពីរាជរដ្ឋាភិបាល។ ឯកឧត្ដមអភិបាលបានស្នើបែបនេះ ក្នុង​ឱកាសឯកឧត្ដម ដឹកនាំមន្ត្រីរាជការរដ្ឋបាលរាជធានីភ្នំពេញ ចុះធ្វើទស្សនកិច្ចនៅបង្គោលព្រំដែនលេខ៦៥ ឡាប៉ាខេ (កម្ពុជា-វៀតណាម) ក្នុងភូមិអូអាម ឃុំស្រែខ្ទុំ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា លោកដឹកនាំមន្ត្រីរាជការចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ចុះមកពិនិត្យមើលបង្គោលព្រំដែនលេខ៦៥ ឡាប៉ាខេនេះ គឺដើម្បីឱ្យមន្ត្រីទាំងអស់បានឃើញពីស្ថានភាពព្រំដែនពិ...
លោកបណ្ឌិត កៅ ថាច ស្នើក្រុមហ៊ុន GEELY COMMERCIAL VEHICLES ពិនិត្យលទ្ធភាព និងធ្វើកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ទៅធ្វើការវិនិយោគលើវិស័យដឹកជញ្ជូន និងឡូជីស្ទិក នៅកម្ពុជា

លោកបណ្ឌិត កៅ ថាច ស្នើក្រុមហ៊ុន GEELY COMMERCIAL VEHICLES ពិនិត្យលទ្ធភាព និងធ្វើកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ទៅធ្វើការវិនិយោគលើវិស័យដឹកជញ្ជូន និងឡូជីស្ទិក នៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤-- តបតាមការអញ្ជើញរបស់រោងចក្រ ផលិតរថយន្ត GEELY COMMERCIAL VEHICLES ដែលមានមូលដ្ឋាននៅទីក្រុងហៃគូ (Haikou) ខេត្តហៃណាន (Hainan) សាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានអញ្ជើញចូលជួបពិភាក្សាការងារ ស្តាប់បទបង្ហាញ និងចុះពិនិត្យខ្សែច្រវាក់ផលិតកម្មដំឡើងរថយន្តអគ្គិសនី នៅរោងចក្រផលិតរថយន្ត GEELY។ តាមការឱ្យដឹងពីតំណាងខាងរោងចក្រ GEELY បច្ចុប្បន្ន រោងចក្របានផលិតរថយន្តអគ្គិសនីជាច្រើនប្រភេទ ក្នុងនោះរួមមាន រថយន្តលក្ខណៈគ្រួសារ មានរថយន្តក្រឡុកស៊ីម៉ង់ រថយន្តសង្គ្រោះបន្ទាន់ រថយន្តដឹកកុងទីន័រ និងរថយន្តដឹកទំនិញ ជាដើម។ល។ ហើយបន្ថែមពីនេះ ការដំឡើង និងផលិតរថយន្តអគ្គិសនី គឺត្រូវបានផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា Hybrid (សាំង+អាគុយអគ្គិសនី) (មេតាណុល+អាគុយអគ្គ...
រដ្ឋមន្ត្រីក្រសួងអធិការកិច្ច៖ ការងារអធិការកិច្ច ពិតជាមានភាពចាំបាច់ និងពិតជាឆ្លើយតបនឹងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល អាណត្តិទី៧

រដ្ឋមន្ត្រីក្រសួងអធិការកិច្ច៖ ការងារអធិការកិច្ច ពិតជាមានភាពចាំបាច់ និងពិតជាឆ្លើយតបនឹងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល អាណត្តិទី៧

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការងារអធិការកិច្ច ពិតជាមានភាពចាំបាច់ និងពិតជាឆ្លើយតបនឹងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបន្តកែទម្រង់ស៊ីជម្រៅ ទូលំទូលាយ មានសង្គតភាព ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និង សមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផល សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងសង្គមឌីជីថល ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរួមគ្នាគឺ៖ «អធិការកិច្ចដើម្បីទាំងអស់គ្នា ទាំងអស់គ្នាឆ្ពោះទៅកាន់អភិបាលកិច្ចល្អ»។ ការលើកឡើងរបស់លោក បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអធិការកិច្ច នៅទីស្តីការក្រសួងអធិការកិច្ច នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេ។ ដើម្បីសម្រេចឱ្យបានលទ្ធផលជាអតិបរមាស្របទៅតា...
លោក ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ បច្ចុប្បន្ន បញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើន ដោយសារអាជ្ញាធរពាក់ព័ន្ធខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាបានល្អ

លោក ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ បច្ចុប្បន្ន បញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើន ដោយសារអាជ្ញាធរពាក់ព័ន្ធខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាបានល្អ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា បច្ចុប្បន្ន បញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើន ដោយសារអាជ្ញាធរពាក់ព័ន្ធខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាបានល្អ និងផ្តល់សេវាសាធារណៈជូនពលរដ្ឋបានលឿន និងរហ័សបែបនេះ ក្នុងឱកាសដែលឯកឧត្តម និងសហការី អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន១៧៣៣២បណ្ណ ស្ថិតក្នុងសង្កាត់វាំងចាស់ ព្រះស្រែ និងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤។ លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា ជំនួសមុខឱ្យប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ សូមថ្លែងអំណរគុណដល់មន្ត្រីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងមូលដ្ឋាន ដែលបាន និងកំពុងបន្តប្រឹងប្រែង ក្នុងដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋក្នុងតំបន់គោលដៅយ៉ាងយកចិត្តទុកដាក់ និងមិនគិតដល់ថ្ងៃឈប់សម្រាក។ ទាំងអស់នេះបានបង្ហា...
លោកបណ្ឌិត ថោង ខុន៖ កីឡាករ កីឡាការិនី ២៥៤នាក់ចុះឈ្មោះចូលរួមប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានសម្តេចធិបតី លើកទី១

លោកបណ្ឌិត ថោង ខុន៖ កីឡាករ កីឡាការិនី ២៥៤នាក់ចុះឈ្មោះចូលរួមប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានសម្តេចធិបតី លើកទី១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការចំពោះកិច្ចបានលើកឡើងថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចធិបតី” មកដល់ពេលនេះមានកីឡាករ កីឡាការិនីបានចុះឈ្មោះចូលរួមប្រកួតបានចំនួន ២៥៤នាក់ ខណៈដំណាក់កាលរៀបចំនីមួយៗកំពុងដំណើរការដោយរលូនបានប្រមាណ ៨០%ហើយ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត នៅក្នុងសន្និសីទសារព័ត៌មាន លើកទី២ ស្តីពីការររៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី លើកទី១ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក។ លោកបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ៖«ថ្ងៃនេះ ក្នុងនាមគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់ សម្តេចធិបតី” ខ្ញុំសូមអរគុណចំពោះ លោក អស់លោក លោកស្រី កីឡាករ កីឡាការិនី អ្នកសារព័ត៌មាន ទាំងអស់ ដែលបានឆ្លៀតឱកាសចូលរួមសន្និសីទសារព័ត៌មាននាពេលនេះ ដើម្បីទទួលយកវឌ្ឍនភាពថ្មីៗ នៃដំណើ...
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្នុងរយៈពេល ១សប្ដាហ៍ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤អយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៩៦ ករណី មានជនសង្ស័យចំនួន ២៥៣ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ១៩២ នាក់។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្នុងរយៈពេល ១សប្ដាហ៍ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤អយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៩៦ ករណី មានជនសង្ស័យចំនួន ២៥៣ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ១៩២ នាក់។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ យើងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន ក៏ដូចជាចៀសវាងនូវរាល់សកម្មភាពទាំងឡាយណាដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ និងចូលរួមអនុវត្ត “៣កុំ ១រាយការណ៍” ដែលមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនជូនដល់សមត្ថកិច្ច។...
ដោយបានទទួលការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក កើត រិទ្ធ , លោកជំទាវ ជា វាសនា បានដឹកនាំក្រុមការងារចុះបំពេញបេសកកម្មសិក្សាស្រាវជ្រាវនៅស្រុកគោលដៅចំនួន ៤ ក្នុងខេត្តក្រចេះ

ដោយបានទទួលការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក កើត រិទ្ធ , លោកជំទាវ ជា វាសនា បានដឹកនាំក្រុមការងារចុះបំពេញបេសកកម្មសិក្សាស្រាវជ្រាវនៅស្រុកគោលដៅចំនួន ៤ ក្នុងខេត្តក្រចេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានទទួលការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. បានដឹកនាំក្រុមការងារចុះបំពេញបេសកកម្មសិក្សាស្រាវជ្រាវនៅស្រុកគោលដៅចំនួន ៤ ក្នុងខេត្តក្រចេះ រួមមាន ស្រុកឆ្លូង ស្រុកសំបូរ ស្រុកព្រែកប្រសព្វ និងស្រុកស្នួល។ បេសកកម្មនេះក៏មានការចូលរួមសហការពីថ្នាក់ដឹកនាំរដ្ឋបាលខេត្តក្រចេះ, អាជ្ញាធរមូលដ្ឋាន, មន្ត្រីទទួលបន្ទុកដោះស្រាយវិវាទនៃខេត្តក្រចេះ និងប្រជាពលរដ្ឋ ដែលមានចំនួនសរុប ៣៣៣ រូប។ ការចុះបំពេញបេសកកម្មនេះ គឺជាផ្នែកមួយនៃការអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋជាជនជាតិដើមភាគតិច និងរស់នៅតំបន់ដាច់ស្រយាល សំដៅបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតជិតប្រជាពលរដ្ឋមូលដ្ឋាន និងបង្កើនប្រសិទ្ធភាព ភាពសំបូរបែប និងឆាប់រហ័សនៃការដោះស្រាយវិ...
ឱសថការី លឹម រតនៈ និងសមាជិការនៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំឆ្នាល់មាន់ និងបណ្តាភូមិទាំង៧ ក្នុងឃុំឆ្នាល់មាន់ ដើម្បីរៀបចំពិធីបុណ្យកាន់បិណ្ឌវេនទី៤

ឱសថការី លឹម រតនៈ និងសមាជិការនៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំឆ្នាល់មាន់ និងបណ្តាភូមិទាំង៧ ក្នុងឃុំឆ្នាល់មាន់ ដើម្បីរៀបចំពិធីបុណ្យកាន់បិណ្ឌវេនទី៤

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង : ឱសថការី លឹម រតនៈ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំឆ្នាល់មាន់ តំណាងដ៏ខ្ពង់ខ្ពស់ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានគណៈកម្មាធិការសិទ្ធិម នុស្សកម្ពុជានៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានដឹកនាំ ថ្នាក់ដឹកនាំ និងលោក លោកស្រី ជាសមាជិក សមាជិការនៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំឆ្នាល់មាន់ និងបណ្តាភូមិទាំង៧ ក្នុងឃុំឆ្នាល់មាន់ ដើម្បីរៀបចំពិធីបុណ្យកាន់បិណ្ឌវេនទី៤។ ពិធីបុណ្យនេះរៀបចំឡើង ទី១. វត្តព្រះអង្គធំភ្នំសំរោង ក្នុងភូមិសំរោង ទី២. វត្តបរមនីវេសនារាម ក្នុងភូមិឆ្នាល់មាន់ ទី ៣. សាលាបុណ្យចំការអូរ ក្នុងភូមិព្រៃសិន និង ទី ៤. សាលាបុណ្យសុវណ្ណមុនីបុទ្ធិរាម ក្នុងភូមិព្រៃទទឹង និងឧបសម្ព័ន្ធឆ្លាកដោយក្នុងពិធី បុណ្យកាន់បិណ្ឌ វេនទី៤នេះ គឺ លោក លឹម រតនៈ បានពាំនាំយកទេយ្យទាន និងបច្ច័យ ដែលជាអំណោយដ៏ថ្លៃថ្លាររបស់ លោក កែវ រ៉េមី ប្រគេនជូនព្រះសង្ឃ និងតាជី យាយជី ព្រមទាំងពុទ...
(គ.ល.ក.) សហការជាមួយរដ្ឋបាលខេត្តប៉ៃលិន បន្ត រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រង ល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ”

(គ.ល.ក.) សហការជាមួយរដ្ឋបាលខេត្តប៉ៃលិន បន្ត រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រង ល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប៉ៃលិន : នៅសាលប្រជុំសាលាខេត្តប៉ៃលិន, អគ្គលេខាធិការដ្ឋាននៃគណៈក ម្មការគ្រប់គ្រងល្បែងពាណិ ជ្ជកម្មកម្ពុជា (គ.ល.ក.) បានសហការជាមួយរដ្ឋបាលខេត្តប៉ៃលិន រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រង ល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ” ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក ម៉ី ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងគ្រប់គ្រង អាជ្ញាបណ្ណ តំណាង លោក រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. និងលោក សោ សុវណ្ណ អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន តំណាង លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីតំណាងសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្ត, តំណាងស្នងការដ្ឋាន នគរបាលខេត្ត។ តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, តំណាងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹក រងខេត្ត, ប្រធានមន្ទីរនិងអង្គភាពជំនាញពាក់ព័ន្ធ, គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក, ថ្នាក់ដឹកនាំ និងមន្ត្រី ជំនា...