(គ.ល.ក.) និងរដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ”
ពោធិ៍សាត់ះ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់, អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះបាន សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ”។
កម្មវិធីនេះ ក្រោមការដឹកនាំសម្រប សម្រួលដោយលោក ម៉ី ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងគ្រប់គ្រងអាជ្ញាបណ្ណ តំណាងលោក រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. និងលោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំតំណា លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី លោក កែម សុធឿន សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ តំណាងសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្ត។
ដោយមានការចូលរួមពី តំណាងស្នងការដ្ឋាននគរបាលខេត្ត, តំណាងបញ្ជា-...








