លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃដឹកនាំកិច្ចប្រជុំលើកទី២៣ របស់គ.ជ.អ.ប
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)បានប្រារព្ធកិច្ចប្រជុំលើក ទី២៣ របស់ខ្លួននៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងបមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប។
កិច្ចប្រជុំមានរបៀបវារៈសំខាន់ៗ ចំនួន៤ ក្នុងនេះ៖ ១. ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ គ.ជ.អ.ប លើកទី២២។
២. ពិនិត្យ និងអនុម័តរបាយការណ៍វឌ្ឍនភាពឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤,៣.ពិនិត្យនិងអនុម័តសេចក្តីព្រាងផែនការយុទ្ធសាស្រ្តស្តីពីការបង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិនិង៤.បញ្ហាផ្សេងៗ៖ (១) សេចក្តីរាយការណ៍អំពីស្ថានភាពនៃការអនុវត្តមុខងារដែលបានផ្ទេរទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ (២) សេចក្តីរាយការណ៍អំពីការសិក្សា និងការកំណត់ធនធានហិរញ្ញវត្ថុផ្ទេរទៅឳ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ សម្រាប់...








