ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
អយ្យការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការសំណុំរឿង ជនរងគ្រោះក្នុងអំពើឆបោកប្រាក់ នៅខេត្តព្រៃវែង

អយ្យការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការសំណុំរឿង ជនរងគ្រោះក្នុងអំពើឆបោកប្រាក់ នៅខេត្តព្រៃវែង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចាប់ផ្តើមចាត់ការសំណុំរឿងរបស់ជនរងគ្រោះ រស់នៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ដែលបានប្តឹងពីបទឆបោកប្រាក់អស់សរុបជិតមួយសែនដុល្លារ ករណីរៀបចំបែបបទចូលជាមន្ត្រីក្នុងជួរនគរបាលជាតិ។ លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកមិញនេះ បានសាកសួរជនរងគ្រោះ ឈ្មោះ ឌុក ឡូត ដែលបានប្តឹងពីឆបោកប្រព្រឹត្តឡើងដោយបុគ្គលពីរនាក់ មានឈ្មោះ ឆេង ឆៃឡា (ហៅស្រីមុំ) ភេទស្រី ជនជាតិខ្មែរ មានអាសយដ្ឋានស្ថិតនៅភូមិអង្ក្រង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ វ៉ែន សុខាត់ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានស្ថិតនៅភូមិចម្រើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ឈ្មោះ វ៉ែន សុខាត់ គឺជាមន្ត្រីនៅនាយកដ្ឋានកណ្តាលសន្តិសុខនៃក្រសួងមហាផ្ទៃ។ ឈ្មោះ ឆេង ឆៃឡាង បានអះអាងថា មានប្តីមប្រើការនៅនាយកដ្ឋានអង្គរក...
ឈ្មួញចាស់វស្សាដែលតែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាម ត្រូវអស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ចខេត្ត .

ឈ្មួញចាស់វស្សាដែលតែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាម ត្រូវអស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ចខេត្ត .

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តមណ្ឌលគិរី៖ ឈ្មួញឈើចាស់វស្សាដែលតែងតែអួតអាងខ្លួន មានខ្នង់បង្អែកជាអ្នក ធំ លោក ស៊ុរន សុធារ៉ា ហៅ ញាញ់ ដែលដែលតែងតែធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើដែលជាសម្បត្តិធន់ធានធម្មជាតិ ប្រភេទ ឈើសុគ្រាំ ឈ្លិច ស្រឡៅ ឃ្លុមចេញទៅលក់ឆ្លងដែននៅប្រទេសវៀតណាម ឈ្មួញរូបនេះផងដែរតែងតែធ្វើការដឹកជញ្ជូនចេញពីរចំនុច ឃុំស្រែព្រះក្នុងដែនជំរកស្រុកកែវសីមា ខេត្តមណ្ឌលគីរី ជាក់ស្តែងនៅយប់ថ្ងៃទី ០៦ខែកញ្ញា ឆ្នាំ២០២៤វេលាម៉ោង១២.៣៥នាទីយប់មានរថយន្តសាមយ៉ុងមួយគ្រឿង ពណ៍សម្បកឪឡឹក ពាក់ស្លាក់លេខ កំពង់ចាម 2A5457 ត្រូវបានកំលាំង  នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរី លោកទ្រី សារ៉ា និងលោក ជេន វាសនា.សហការជាមួយកំលាំងអធិការដ្ធាននគបាលស្រុកកែវសីមាធ្វើការបង្រ្កាបបាននៅចំនុចផ្លូវជាតិលេខ៧៦ គីឡូ៣៥ ភូមិត្រពាំងផ្អេរ  ឃុំស្រែខ្ទុម ស្រុកកែវ សីមា ខេត្តមណ្ឌលគីរី ដែលគេស្គាល់ថាជារថយន្តរបស់ លោក ស៊្រុន សុធារ៉ា ហៅញាញ់ តាមប្រភពព័ត៍មានសូម...
អ្នកជំនាញ បន្តជួសជុលរចនាសម្ពន្ធមុខព្រហ្មរបស់ខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម

អ្នកជំនាញ បន្តជួសជុលរចនាសម្ពន្ធមុខព្រហ្មរបស់ខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) បន្តជួសជុលកំពូលមុខព្រហ្មរបស់ខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មជាបន្តទៀត បន្ទាប់ពីក្រុមអ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (ICC-Angkor/ Sambor Prei Kuk) បានអនុញ្ញាតឱ្យប្រើថ្មថ្មីមកជំនួសថ្មចាស់ដែលខូចខាត និងបាត់បង់ ដើម្បីអាចឱ្យខ្លោងទ្វារនេះមានរូបរាងពេញលេញឡើងវិញ។ ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម លោក Chitranjan Kumar ឱ្យដឹងថា ការងារជួសជុលខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម គឺសម្រេចបានតួខ្លោងទ្វារ រួមទាំងស្លាបសងខាង និងរចនាសម្ពន្ធដំបូល។ បច្ចុប្បន្នក្រុមការងារជួសជុលបន្តចាប់ពីរចនាសម្ពន្ធចង្ការនៃផ្ទៃមុខព្រហ្មឡើងទៅលើបន្ថែមទៀត តាមថ្មចាស់ដែលនៅសេសសល់ ដើម្បីឱ្យខ្លោងទ្វារនេះមានរូបរាងដូចដើមឡើងវិញ។ ក្រុមការងារមានកា...
១សប្ដាហ៍មកនេះ អយ្យការ និងសាលាដំបូងរាជធានីខេត្ត ចាត់ការសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុប១២១ ករណី ឃាត់ខ្លួនចំនួន ២៦៩នាក់

១សប្ដាហ៍មកនេះ អយ្យការ និងសាលាដំបូងរាជធានីខេត្ត ចាត់ការសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុប១២១ ករណី ឃាត់ខ្លួនចំនួន ២៦៩នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងយុត្តិធម៌សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា ក្នុងរយះពេល ៧ថ្ងៃ ពីថ្ងៃទី០២ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអម សាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន ៣១ ករណី មានជនសង្ស័យចំនួន ១៦៦ នាក់ តុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបាន ចំនួន ១២២ នាក់ ដែលពាក់ព័ន្ធនឹងបទ " ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ,ធ្វើឱ្យខូចខាតដោយចេតនា, លួចមានស្ថាន ទម្ងន់ទោស និងបទកាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត"។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមាន សមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបាន ចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿង ពាក់ព័ន្ធករណីក្មេងទំនើង ប្រកបដោយស្មារតីយកចិត្តទុកដាក់និងការទទួលខុសត្រូវខ្ពស់ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គ...
សមាគមជាងសំណង់កម្ពុជា និងក្រុមគ្រួសារ ហ៊ួត ជា ទៅទស្សនៈកិច្ចទៅខេត្តមណ្ឌលគីរីនិងផ្សព្វផ្សាយវិស័យទេចរណ៍

សមាគមជាងសំណង់កម្ពុជា និងក្រុមគ្រួសារ ហ៊ួត ជា ទៅទស្សនៈកិច្ចទៅខេត្តមណ្ឌលគីរីនិងផ្សព្វផ្សាយវិស័យទេចរណ៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
មណ្ឌលគីរី៖ ក្រុមហ៊ុន ហ៊ួត ជា និង សមាគមជាងសំណង់កម្ពុជា ដឹកនាំដោយលោកឧកញ៉ា ហ៊ួត ជា និង ម្ចាស់សាខាហ៊ួត ជាទូទាំងប្រទេស បុគ្គលិកទាំងអស់ រៀបចំកម្មវិធីទស្សនកិច្ចនៅខេត្តមណ្ឌលគីរី ដើម្បីចូលរួមលើស្ទួយវិស័យទេសចរណ៍កម្ពុជានិងផ្សព្វផ្សាយសក្តានុពលខេត្តទាំងមូលផងដែរ។ សម្រាប់ដំណើរទស្សនកិច្ចនេះ រៀបចំកម្មវិធីជ្រើសរើសក្រុមប្រឹក្សាភិបាល សមាគមជាងសំណង់កម្ពុជា និងប្រកាសស្វែងរកសមាជិក ជាងសំណង់ និង កម្មករសំណង់ ដើម្បីជួយគ្រប់ជាងសំណង់ដែលមានគ្រោះថ្នាក់ការងារ ទូទាំងប្រទេស។ ជាមួយនិងអារម្មណ៍សប្បាយរីករាយនោះ លោកឧកញ៉ា ហ៊ួត ជា បង្ហាញទឹកមុខញញឹមជាមួយនិងធម្មជាតិស្រស់ស្អាតលាយឡំជាមួយ ធាតុអាកាសត្រជាក់ល្ហឹម ដោយបន្ទាប់មកបាននាំសហការីបន្តពីនិត្យមើលទីតាំងសក្តានុពលក្នុងនៃវិស័យទេសចរណ៍ ។ កន្លងទៅសមាគមជាងសំណង់កម្ពុជា ដឹកនាំដោយលោកឧកញ៉ា ហួត ជា និងជាអគ្គនាយក ក្រុមហ៊ុន ហ៊ួត ជា តែងតែជួយការងារសង្កមជាច្រើនដូចជា ជនក្រីក្រ ធ្វើការក្នុងវិស័យសំណង់ ដែល...
លោកអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ដោយឥតគិតថ្លៃ

លោកអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា និងវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន ស ខេង នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកកំចាយមារ របស់ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅក្នុងបរិវេណសាលាបឋមសិក្សា ក្របៅចាស់ ស្ថិតក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ ក្នុងនាមប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងជំនួសមុខឱ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងស្រុកកំចាយមារ លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាដ៏មានតម្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ពិសេសក៏សូមថ្លែងអំណរគុណចំពោះទឹកចិត្តរបស់លោក លោកជំទាវ ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាចំណេះដឹង​ពិភពលោកលើកទី២៥ នៅប្រទេសកូរ៉េខាងត្បូង

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាចំណេះដឹង​ពិភពលោកលើកទី២៥ នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរទៅកាន់សាធារណៈរដ្ឋកូរ៉េខាងត្បូង ដើម្បីអញ្ជើញចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព» ព្រមទាំងអញ្ជើញចូលរួមកម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀតនៅសាធារណរដ្ឋកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ វត្តមានអមដំណើរសម្ដេចតេជោ រួមមាន ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ នៃព្រឹទ្ធសភា ក្រៅពីនោះក៏មាន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសំខាន់ៗរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ សភាពាណិជ្ជកម្មកម្ពុជាផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ ក្នុងឱកាសចូលរួមវេទិកាចំណេះដឹងពិភពលោកនេះ សម្តេចតេជោ ...
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមក្នុងពិធីបើកពិព័រណ៍រូបថតស្តីពី “សម្រស់ប្រទេសកម្ពុជា សម្រស់ប្រទេសចិន” ក្រោមប្រធានបទ «កម្ពុជា-ចិនក្នុងស៊ុមរូបតែមួយ»

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមក្នុងពិធីបើកពិព័រណ៍រូបថតស្តីពី “សម្រស់ប្រទេសកម្ពុជា សម្រស់ប្រទេសចិន” ក្រោមប្រធានបទ «កម្ពុជា-ចិនក្នុងស៊ុមរូបតែមួយ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមក្នុងពិធីបើកពិព័រណ៍រូបថតស្តីពី “សម្រស់ប្រទេសកម្ពុជា សម្រស់ប្រទេសចិន” ក្រោមប្រធានបទ «កម្ពុជា-ចិនក្នុងស៊ុមរូបតែមួយ» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨-១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តសៀមរាប និងបន្តទៅរាជធានីភ្នំពេញនាអំឡុងចុងខែកញ្ញានេះ។ ពិធីបើកព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះមានការអញ្ជើញចូលរួមពី លោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក Du Zhanyaun អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបោះពុម្ភផ្សាយភាសាបរទេស (CICG) លោក ឌី រ៉ាដូ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ មន្រ្តីស្ថានទូតចិនប្រចាំកម្ពុជា រដ្ឋបាលខេត្តសៀមរាប និងបណ្តាញសារព័ត៌មានជាតិ-អន្តរជាតិប្រមាណ១៥០នាក់ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។...
កសិករនៅខេត្តព្រៃវែងទទួលបានទិន្នផលស្រូវ ៧,៥ តោន ក្នុង ១ហិកតា បើទូទាត់ការចំណាយរួចអាចសល់បានចន្លោះពី៥លានរៀលទៅ៦លានរៀលក្នុង១ ហិកតា

កសិករនៅខេត្តព្រៃវែងទទួលបានទិន្នផលស្រូវ ៧,៥ តោន ក្នុង ១ហិកតា បើទូទាត់ការចំណាយរួចអាចសល់បានចន្លោះពី៥លានរៀលទៅ៦លានរៀលក្នុង១ ហិកតា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB ) និងសហការីបានអញ្ជើញចុះពិនិត្យមើលការប្រមូលផលស្រូវពូជ (OM 5451) នៅរោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន ដែលមានទីតាំងស្ថិតនៅភូមិក្រចាប ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅវព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងដំណើរពិនិត្យមើលនេះដែរ លោកបណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់ពីការផលិតស្រូវពូជសាកល្បងរបស់លោក ឈិត ប៊ុនថន នៅស្រុកស្វាយអន្ទរ។ ជាក់ស្តែងបន្ទាប់ពីបានពិនិត្យមើលការប្រមូលផលស្រូវពូជ (OM 5451) ដោយកសិករទទួលបានទិន្នផល ៧,៥ តោន ក្នុង ១ហិកតា ហើយបើទូទាត់ការចំណាយរួចអាចសល់បានចន្លោះពី៥លានរៀលទៅ៦លានរៀលក្នុង១ ហិកតា។ បច្ចុប្បន្ននេះ តម្លៃស្រូវកសិករលក់នៅវាលស្រែនៅឃុំព្រៃខ្លា ស្រុកស្វាយអន្ទរអាចលក់បានតម្លៃ ៩៩០រៀល ក្នុង១គីឡូក្រាម និងលក់ឲ្យរោងម៉ាស៊ីនបានតម្លៃ ១,០៣០រៀល ទៅ១,០៥០រៀល ក្នុង១គីឡូក្រាម ទៅតាមគុណភាពស្រូវ។ ឥឡូវនេះ រោងម៉ា...
ដំណើរកម្សាន្តទិសឦសានជើងដំបូងបានបញ្ចប់ដោយជោគជ័យ ប្រកបដោយភាពសប្បាយរីករាយ និងភាពជឿជាក់លើរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី

ដំណើរកម្សាន្តទិសឦសានជើងដំបូងបានបញ្ចប់ដោយជោគជ័យ ប្រកបដោយភាពសប្បាយរីករាយ និងភាពជឿជាក់លើរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ដំណើរកម្សាន្តទិសឦសានជើងទី១ ក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី ដោយឥតគិតថ្លៃដែលផ្តល់ជូនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសៅរ៍នេះ បានបញ្ចប់ដោយជោគជ័យ។ អ្នកចូលរួមទាំងអស់បានសម្តែងក្តីសប្បាយរីករាយ និងជំនឿជឿជាក់លើរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី។ ព្រះសង្ឃ យុវជន និងប្រជាពលរដ្ឋប្រមាណ ២០០ អង្គ/នាក់ បានចូលរួមក្នុងដំណើរទស្សនកិច្ចនេះនាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលដៅដើម្បីឱ្យប្រជាពលរដ្ឋបានឃើញផ្ទាល់ភ្នែកចំពោះខ្សែក្រវាត់ការពារទឹកដីយ៉ាងរឹងមាំដូចជា បង្គោលព្រំដែន ប៉ុស្តិ៍នគរបាលការពារព្រំដែន ផ្លូវក្រវាត់ព្រំដែន អមដោយផ្ទះប្រជាពលរដ្ឋ រួមទាំងផលដំណាំ ចំការកៅស៊ូ ដំឡូងមី ការចិញ្ចឹមសត្វ ពិសេសការនេសាទត្រីរបស់ប្រជាពលរដ្ឋនៅតាមអូព្រំដែនជាដើម។ ព្រះសង្ឃ យុវជន និងប្រជាពលរដ្ឋមិនត្រឹមតែបានដើរកម្សាន្តតាមផ្លូវក្រវាត់ព្រំដែនដែលពួកគេមិនដែលបានធ្វើក...