ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនទៀតដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បើកលេងយ៉ាងគគ្រឹកគគ្រេង!
ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ពីប្រជាពល រដ្ឋរស់នៅក្នុងសង្កាត់ទន្លេបាសាក់បានអោយដឹងថា ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀត នៅតែបន្ត បើកលេងយ៉ាងគឃ្លើនផ្គើនទៅនឹងបទបញ្ជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកកម្ពុជា។
ទីតាំងល្បែងសុីសងយីហោ(REMIX)នេះស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋលើកឡើងថា ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតយីហោ (REMIX) បើកអោយក្រុមញៀនល្បែងចេញចូលលេងយ៉ាងគគ្រឹកគគ្រេងរាល់ថ្ងៃដោយរលូន រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានហាក់បណ្ដោយអោយក្រុមញៀនល្បែងសុីសងហ្គេមបាញ់ត្រីប្រមូលផ្តុំគ្នាចូលទៅលេងល្បែងសុីសងនៅទីតាំងខាងលើដោយមិនខ្លាចញញើតអ្វីទាំងអស់ប្រហែល ម្ចាស់បនល្បែងសុីសងខុសច្បាប់ទាំងនោះបាន...








