សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់មុនដំណាច់ឆ្នាំ ២០២៤ ដែលនាំមកដោយស្ត្រីឆ្នើម លោកជំទាវបណ្ឌិត អេង លីគង់
ប្រទេសកម្ពុជា បានបើកទំព័រកំណត់ត្រាថ្មីក្នុងឆ្នាំ ២០២៤ ដោយទទួលបានឱកាសក្នុងការបង្កើតចំណងទំនាក់ ទំនង និងបើកទ្វារទីផ្សារអន្តរជាតិជាមួយប្រទេសក្នុងតំបន់ និងពិភពលោក។
ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវបណ្ឌិត អេង លីគង់ ប្រធានបណ្តាញសហគ្រិនស្ត្រីកម្ពុជា ដែលជា ស្ត្រីដំបូងបង្អស់ក្នុងវិស័យឯកជន បានដឹកនាំគណៈប្រតិភូពីព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមកិច្ចពិភាក្សា សំខាន់ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ស្របជាមួយគ្នានេះដែរក៏មានការអញ្ជើញចូលរួមពី SheTrades អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក លោក Ngozi Okonjo- Iweala និងនាយកប្រតិបត្តិមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) លោក Pamela Coke-Hamilton ។
កិច្ចពិភាក្សាមួយនេះ ជាឱកាសដ៏វិសេសវិសាលសម្រាប់ប្រទេសកម្ពុជា ក្នុងការផ្លាស់ប្តូរមតិយោបល់ សិក្សាបន្ថែម ពិភាក្សា និងបង្កើនទំនាក់ទំនង ជាមួយនឹងប្រទេសអន្តរជាតិប្រមាណ ២៨ប្រទេស។ អ្វីដែលសំខាន់ ជាងនេះទៅទៀត រាល់ចំណេះដ...








