លោកបណ្ឌិត កៅ ថាច អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅវិទ្យាល័យ ហ៊ុន សែន រ៉ូតា ស្រុកខ្សាច់កណ្តាល
កណ្តាល៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅវិទ្យាល័យ ហ៊ុន សែន រ៉ូតា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
នៅក្នុងពិធីនោះ លោកបណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍ផ្តាំផ្ញើនិងសួរសុខទុក្ខពីសំណាក់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈពង្រឹងមូលដ្ឋានក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកកៀនស្វាយ និងស្រុកល្វាឯម ក្នុងនោះបានផ្តល់ការលើកទឹកចិត្តឧបត្ថម្ភដល់សិស្សនិទ្ទេសA ចំនួន៩នាក់ នាសម័យប្រឡង ០៨ តុលា ២០២៤។
កម្មវិធីបើកបវេសនកាលនេះ មានការអញ្ជើញចូលរួមពី លោក ចេង ឌីណា អភិបាល នៃគណៈអភិបាល ស្រុកខ្សាច់កណ្តាល តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល, លោក លោកស្រី តំណាងរដ្ឋបាលស្រុកខ្សា...








