អ្នកជំនាញអារ្យធម៌ខ្មែរ៖ សម្ដេចបវរធិបតី ដង្ហែបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរតែមួយ ទៅកាន់វត្តខ្មែរក្រោម ជាការបំពេញក្ដីស្រម៉ៃដល់មាតាបិតា និងបានចារឹកជាប្រវត្ដិសាស្រ្ដ
(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា នៅក្នុងប្រវត្ដិនៃពិធីបុណ្យរបស់កម្ពុជា បើនិយាយអំពីប្រវត្ដិសាស្រ្ដទឹកដីកម្ពុជាក្រោម ចាប់តាំងពីឃ្លាតចាកដាច់ពីគ្នា ដោយត្រូវពួកអាណានិគមនិយមបារាំងសែស បានសម្រេចកាត់ទៅឲ្យវៀតណាមទាំងស្រុងនាឆ្នាំ១៩៤៩មក គឺនេះជាលើកទីមួយហើយ ពិធីបុណ្យកឋិនទាន ដែលរៀចំទ្បើងជាផ្លូវការក្នុងនាមរាជរដ្ឋាភិបាលនៃកម្ពុជា ចាប់ពីពេលនោះមក គឺមិនធ្លាប់មាននោះទេ។
ស្ថិតក្នុងបរិការណ៍ប្រវត្ដិសាស្រ្ដនេះ បច្ចុប្បន្ន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដង្ហែបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរតែមួយ ទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ខេត្តត្រាវិញ (ខេត្តព្រះត្រពាំង) ប្រទេសវៀតណាម មានរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី៣-៤ និងទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយថ្ងៃទី៣វិច្ឆិកានេៈ មានការសូត្រមន្ដនៅវិមាន៧មករា ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់បំផុតពី...







