ដំណើរទស្សនកិច្ចរបស់ ក្រុមហ៊ុន China Federation of Logistics & Purchasing (CFLP) មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាពេលព្រឹក ថ្ងៃសៅរ៍ ៧ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំធំ កសស លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ ក្រុមការងារ នៃក្រុមហ៊ុន China Federation of Logistics & Purchasing (CFLP) ក្នុងគោលបំណងស្វែងយល់ពី ប្រតិបត្តិការ សក្តានុពល និងការអភិវឌ្ឍរបស់ កសស។ ក្នុងកិច្ចជំនួបនេះ លោក លូ គឹមឈន់ ក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ជូន ថ្នាក់ដឹកនាំនៃដំណើរទស្សនកិច្ចរបស់ក្រុមការងារ នៃក្រុមហ៊ុន CFLP ផងដែរ។
Sihanoukville Autonomous Port (PAS): On Saturday morning, 27th July 2024, at the venue of PAS Conference Room, His Excellency Lou Kim Chhun, Delegate of the Royal Government of Cambodia in charge as Chairman and ...








