ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តបេសកកម្មចុះសិក្សាស្វែងយល់អំពីសហគមន៍បន្លែសុវត្ថិភាពសរីរាង្គទួលត្រពាំងស្រស់បំព្រង ស្ថិតនៅឃុំគោគគង់លិច ស្រុកកញ្ចៀច ខេត្តព្រៃវែង ដែលទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)។
ព្រៃវែង-ត្បូងឃុំ៖ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តបេសកកម្មចុះសិក្សាស្វែងយល់អំពីសហគមន៍បន្លែសុវត្ថិភាពសរីរាង្គទួលត្រពាំងស្រស់បំព្រង ស្ថិតនៅឃុំគោគគង់លិច ស្រុកកញ្ចៀច ខេត្តព្រៃវែង ដែលទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)។ សហគមន៍មានសមាជិក ៨៣ គ្រួសារ ដែលប្រកមមុខរបរដាំដុះបន្លែសុវត្ថិភាពសរីរាង្គ នៅទីវាល និងក្នុងផ្ទះសំណាញ់ ដោយក្នុង១ថ្ងៃអាចផលិតបន្លែសុវត្ថិភាពបានពី ១ តោនកន្លះ ទៅ ១០ តោន ទៅតាមរដូវ ជាប្រភេទបន្លែស្លឹក និងបន្លែផ្លែ (រដូវវស្សាផលិតបានតិចដោយសារភ្លៀង)។ ទន្ទឹមនឹងនេះ សហគមន៍ជួបបញ្ហាប្រឈមមួយចំនួន ដូចជា បញ្ហាប្រែប្រួលអាកាសធាតុ បញ្ហាទីផ្សារមិនមានស្ថិរភាព ដោយអ...








