ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
អតីតកូនកសិករស្រុកក្រូចឆ្មារ ឧកញ៉ា សំ សុខនឿន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា»

អតីតកូនកសិករស្រុកក្រូចឆ្មារ ឧកញ៉ា សំ សុខនឿន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជទ័យត្រាស់បង្គាប់ផ្តល់គោមងារ «អ្នកឧកញ៉ា» ដល់ឧកញ៉ា សំ សុខនឿន តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៦២៤/៧២៤ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះដែលជាអតីតកូនកសិករស្រុកក្រូចឆ្មារ។ ព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារអ្នកឧកញ៉ាជូនឧកញ៉ា​ សំ សុខនឿន ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា។ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ជាអតីតនិស្សិតបញ្ចប់ការសិក្សាផ្នែកពាណិជ្ជកម្មនៅប្រទេសសិង្ហបុរី និងពីប្រទេសអង់គ្លេស លើជំនាញពាណិជ្ជកម្ម បច្ចុប្បន្នជាអ្នកវិនិយោគអចលនទ្រព្យ និងជាអ្នកជំនាញអចលនទ្រព្យដែលជានិច្ចកាលតាមបណ្តាអង្គភាពសារព័ត៌មានធំៗក្នុងស្រុកនិងអន្តរជាតិតែងតែផ្តល់បទសម្ភាសពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ។ អ្នកឧកញ៉ា សំ សុខនឿន ជាប្រធានសម្ព័ន្ធក្រុមហ៊ុន ...
ក្រុមហ៊ុន”Amru Rice ទទួលបានការបញ្ជាក់គុណភាពស្តង់ដារស្រូវប្រកបដោយនិរន្តរភាព (SRP) ចំណាត់ថ្នាក់ខ្ពស់បំផុតកម្រិត៣

ក្រុមហ៊ុន”Amru Rice ទទួលបានការបញ្ជាក់គុណភាពស្តង់ដារស្រូវប្រកបដោយនិរន្តរភាព (SRP) ចំណាត់ថ្នាក់ខ្ពស់បំផុតកម្រិត៣

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ:ក្រុមហ៊ុន"Amru Rice ទទួលបានការបញ្ជាក់គុណភាពស្តង់ដារស្រូវប្រកបដោយនិរន្តរភាព (SRP) ចំណាត់ថ្នាក់ខ្ពស់បំផុតកម្រិត៣។ អេមរុរ៉ាយស៍មានក្តីសោមនស្សសូមចែករំលែកនូវដំណឹងដ៏គួរជាទីមោទនភាពមួយ គឺនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ អេមរុរ៉ាយស៍ទទួលបានការបញ្ជាក់ស្តង់ដារ SPR ចំណាត់ថ្នាក់ខ្ពស់បំផុត គឺកម្រិត៣ SRP Verified Level 3 លើការអនុលោមគោលការណ៍ និងស្តង់ដារ SRP Chain of Custody (CoC)។ ការបញ្ជាក់ការទទួលស្គាល់គុណភាពនេះ គឺឆ្លងកាត់លើការវាយតម្លៃគ្រប់ជំហាននៃប្រតិបត្តិការរបស់យើង ដែលរួមមានតាំងពីការទទួលទិញស្រូវ ការសម្ងួត រហូតដល់ឃ្លាំងស្តុក ការកិនកែច្នៃ ការវេចខ្ចប់ ការបិទស្លាកម៉ាកសញ្ញា រដ្ឋបាលគ្រប់គ្រង និងការនាំចេញ។ លោកឧកញ៉ា សុង សារ៉ន បញក្ជាក់ថា យើងប្តេជ្ញាចិត្តក្នុងការផលិតនិងផ្គត់ផ្គង់អង្ករដែលមានគុណភាពខ្ពស់ ប្រកបដោយស្តង់ដារនិរន្តរភាព សម្រាប់ភ្ញៀវរបស់យើងនៅទូទាំងពិភពលោក។ សូមអរគុណចំពោះការគាំទ្រលើដំណើរការង...
លោក តាន់ ផាន់ណារ៉ា បានដឹកនាំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាស្ដីពីមេ-បា និងកូនជ្រូកពូជ ដើម្បីកាត់បន្ថយការនាំចូលមកកម្ពុជា

លោក តាន់ ផាន់ណារ៉ា បានដឹកនាំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាស្ដីពីមេ-បា និងកូនជ្រូកពូជ ដើម្បីកាត់បន្ថយការនាំចូលមកកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកាលពីព្រឹកនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ មានរៀបចំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាស្ដីពីមេ-បា និងកូនជ្រូកពូជ ដើម្បីកាត់បន្ថយការនាំចូលមកព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំក្រោមអធិបតីភាព លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពីសំណាក់លោកអគ្គនាយករងនៃអគ្គនាយកដ្ឋាន ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការ ប្រធាននាយកដ្ឋានផលិតកម្មសត្វ ប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល លោកប្រធាន សមាជិកសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក លោកស្រី ឬតំណាងប្រធានក្រុមហ៊ុន និងភាគីពាក់ព័ន្ធជាច្រើន។...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)។ ពិធីនេះប្រារព្ធធ្វើឡើងនៅវិមាន ៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ ពិធីប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសបក្ស អនុប្រធានបក្សទាំង៥រូប សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ សម្ដេចកិត្តិសង្គហបណ្ឌិត មែន សំអន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ជាច្រើនរូបទៀត។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប៧៣ថ្ងៃកំណើតគណបក្សប្រជាជន...
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញ ចូលរួមពិធីសំណេះសំណាលនិងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជាក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញ ចូលរួមពិធីសំណេះសំណាលនិងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជាក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញ ចូលរួមពិធីសំណេះសំណាលនិងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជាក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅរាជធានីភ្នំពេញ ល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ មិថុនា ២០២៤។ កម្មវិធីដ៏ធំអស្ចារ្យនេះគឺរៀបចំដឹកនាំដោយលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យម(FASMEC) ព្រមទាំងមានការអញ្ជើញចូលរួមពីភ្ញៀវជាតិនិងអន្តរជាតិ រួមទាំងសមាជិកប្រមាណ៥ពាន់នាក់ផងដែរ។ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាមានឆន្ទៈនិងការប្តេជ្ញាមោះ មុតក្នុងការបន្តអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ហើយបានដាក់ចេញនូវយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងគោលបំណងលើកកម្ពស់ គាំពារ និងពង្រឹងសមត្ថភាព ផលិតភាព...
រដ្ឋមន្រ្តីក្រសួងការងារ​ ហេង សួរ ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃសេវាការងារ និងមុខរបរកូរ៉េដើម្បីបន្តលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពវិស័យការងារ

រដ្ឋមន្រ្តីក្រសួងការងារ​ ហេង សួរ ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃសេវាការងារ និងមុខរបរកូរ៉េដើម្បីបន្តលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពវិស័យការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយ លោក KIM DAEHWAN អគ្គលេខាធិការ និងជានាយកប្រតិបត្តិសេវាការងារ និងមុខរបរកូរ៉េ នៃរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជំនួបនេះ មានគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសេវាការងារ និងមុខរបរកូរ៉េ(KLES) លើការអនុវត្តគម្រោងប្រឹក្សាគោលនយោបាយវិស័យការងារ ឆ្នាំ២០២៣-២០២៥ និងគម្រោងពាក់ព័ន្ធផ្សេងៗនាពេលអនាគត។ លោក​រដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េដែលបានផ្តល់កិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈកិច្ចព្រមព្រៀងស្តីពីការអនុវត្តគម្រោងប្រឹក្សាគោលនយោបាយវិស័យការងារដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២៣ ដើម្បីជំរុញការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពរបស់មន្ត្រីរាជ...
ឧត្តមសេនីយ៍ទោ សែម គុន្ធា ចុះសួរសុខទុក្ខមន្រ្តី កំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានស្ថិតក្នុងខណ្ឌឫស្សីកែវ

ឧត្តមសេនីយ៍ទោ សែម គុន្ធា ចុះសួរសុខទុក្ខមន្រ្តី កំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានស្ថិតក្នុងខណ្ឌឫស្សីកែវ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ សែម គុន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អមដំណើរដោយលោកអនុប្រធាននាយកដ្ឋានទទួលបន្ទុក លោកនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បាននាំយកថវិកា និងផ្លែឈើ ចុះសួរសុខទុក្ខលោកស្រីអនុសេនីយ៍ទោ ដួង ប៊ុន នាយរងផ្នែក ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានស្ថិតក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សែម គុន្ធា បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពីសំណាក់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនលោកស្រីអនុសេនីយ៍ទោ ដួង ប៊ុន ឆាប់បានជាសះស្បើយពីជំងឺ។ លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋាន ក៏បានផ្តាំផ្ញើឲ្យ លោកស្រីអនុសេនីយ៍ទោ ដួង ប៊ុន ខិតខំថែទាំសុខភាព និងសម្រាកឲ្យបានគ្...
កម្ពុជានិងវៀតណាម ៖ ការរក្សា និងបន្តពង្រីកនូវលទ្ធផលល្អក្នុងវិស័យនយោបាយ ធ្វើជាខឿនគ្រឹះកំណត់ទិសកិច្ចសហប្រតិបត្តិការលើ​គ្រប់វិស័យរវាងប្រទេសទាំងពីរ

កម្ពុជានិងវៀតណាម ៖ ការរក្សា និងបន្តពង្រីកនូវលទ្ធផលល្អក្នុងវិស័យនយោបាយ ធ្វើជាខឿនគ្រឹះកំណត់ទិសកិច្ចសហប្រតិបត្តិការលើ​គ្រប់វិស័យរវាងប្រទេសទាំងពីរ

សង្គម និងកម្សាន្ត
ភ្នំពេញ:លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang )ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជាបានអះអាងថា ការរក្សា និងបន្តពង្រីកនូវលទ្ធផលល្អក្នុងវិស័យនយោបាយ ធ្វើជាខឿនគ្រឹះកំណត់ទិសកិច្ចសហប្រតិបត្តិការលើ​គ្រប់វិស័យរវាងប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ដោយឥតឈប់ឈរការយល់ដឹងអំពីសារៈសំខាន់ជាយុទ្ធសាស្ត្រ នៃទំនាក់ទំនងរវាងវៀតណាម-កម្ពុជា។ ការអះអាងរបស់ឯកឧត្ដមឯកអគ្គរដ្ឋទូតវៀតណាមបែបនេះ ក្នុងឱកាសអញ្ជើញផ្តល់បទសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ស្តីពីទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងអបអរការភ្ជាប់ទំនាក់ទំនងការទូតខួបទី ៥៧ ឆ្នាំ កាលពីពេលថ្មីៗនេះ។ ទាក់ទងនឹងសំណួរដែលសួរថាតើអ្វីទៅជាវិស័យអាទិភាពសម្រាប់ កម្ពុជា និងវៀតណាម ក្នុងទំនាក់ទំនងការទូតឆ្ពោះទៅមុខនោះ ឯកឧត្តម ង្វៀន ហ៊ុយតាំង បានថ្លែងថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរក្នុងពេលអនាគត ភាគីទាំងពីរគប្បីបន្តដំណើរការលើវិស័យ...
ឧកញ៉ា ឡូវ ហ៊ឹង បាននាំយកនូវថវិកា១០លានរៀល ថ្នាំពេទ្យ ម្សៅទឹកដោះគោ រទេះជនពិការដែលជាអំណោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់ជូន ប្រជាពលរដ្ឋ កុមារកំព្រា ចាស់ជរា និងគ្រួសារទីទ័លក្រ ក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ឧកញ៉ា ឡូវ ហ៊ឹង បាននាំយកនូវថវិកា១០លានរៀល ថ្នាំពេទ្យ ម្សៅទឹកដោះគោ រទេះជនពិការដែលជាអំណោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់ជូន ប្រជាពលរដ្ឋ កុមារកំព្រា ចាស់ជរា និងគ្រួសារទីទ័លក្រ ក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម:ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត និងក្រុមការងារ បាននាំយកនូវថវិកា១០លានរៀល ថ្នាំពេទ្យ ម្សៅទឹកដោះគោ រទេះជនពិការដែលជាអំណោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់ជូន ប្រជាពលរដ្ឋ កុមារកំព្រា ចាស់ជរា និងគ្រួសារទីទ័លក្រ ក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ឧកញ៉ា ឡូវ ហ៊ឹង ក៍បានចូលរួមកម្មវិធីប្រកាសតែងតាំងព្រះគ្រូចៅអធិការវត្តសុទីបារាម ហៅវត្តបឹងទីង ឃុំទងត្រឡាច កាលពីរសៀលថ្ងៃអាទិត្យថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ នៅក្នុងបរិវេណវត្ត សុទីបារាម ហៅវត្តបឹងទីង។ ឧកញ៉ា ឡូវ ហ៊ឺង និង លោក កៅ សុខអាន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងឯកឧត្តម ស្រី សុភក្រ្ត័ អភិបាល រងខេត្តកំពង់ចាម លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ រួមទាំងមានការចូលរួមអំពី ព្រះនាគមុនី ប៊ុត តាំងឆេង មេគុណខេត្តកំពង់ចាម និងមន្រ្តីសង្ឈជាច្រើនទៀត រួមទាំង មន្រ្តីពាក់ពន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ប្រជាពលរ...
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន រួមមាន៖ ១. លើកកម្ពស់ដំណើរការនៃក្រសួង ស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងស័ក្តិសិទ្ធិភាព។ ២. ការចាត់ចែងប្រើប្រាស់ថវិកាប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ ៣. ការគ្រប់គ្រង និងចាត់ចែងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ដោយកំណត់បានពិតប្រាកដនូវតម្រូវការធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពមន្រ្តី និងការពង្រាយមន្រ្តី។ ៤. សមិទ្ធកម្មរបស់ក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទ មានភាពច្បាស់លាស់ អាចត្រួតពិនិត្យ និងវាយតម្លៃបាន ព្រមទាំងមានភាពកាន់តែប្រសើរ។...