ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ បានអញ្ជើញបើកសិក្ខាសាលាស្តីពី «ការជំរុញការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព»

រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ បានអញ្ជើញបើកសិក្ខាសាលាស្តីពី «ការជំរុញការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហេង សួរ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការជំរុញការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព» ដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ។ សិក្ខាសាលានេះរៀបចំធ្វើឡើង ក្នុងគោលបំណងពិភាក្សា​អំពីលទ្ធភាពក្នុងការ​ជំរុ​ញ​​ឱ្យមានការផ្លាស់ប្តូរពីប្រភេទរថយ​ន្តដឹកទំនិញ ទៅជាប្រភេទរថយន្តដឹកអ្នកដំណើរសម្រា​ប់​កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នៅកម្ពុជា។ គួរបញ្ជាក់ជូនដែរថា កន្លងមក ក្រសួងក៏បានរៀបចំសិក្ខាសាលាចំនួន ៥លើករួចមកហើយ ដើម្បីស្វែងរកយន្តការផ្លាស់​​ប្តូរជាបណ្តើរៗនូវ​មធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និង​ផា​សុក​ភាព​ជាងមុនត្រឹមឆ្នាំ២០២៧ ហើយថ្ងៃនេះក៏ជាលើកទី៦ ដែលក្រសួងបានរៀបចំសិក្ខាសាលានេះ​ឡើង៕ ...
សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ អ្នកឧកញ៉ា ម៉ៅ ចំណាន និង គណៈប្រតិភូសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ អ្នកឧកញ៉ា ម៉ៅ ចំណាន និង គណៈប្រតិភូសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន និង គណៈប្រតិភូសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញថ្ងៃអង្គារទី២៨ ខែឧសភា ឆ្នាំ២០២៤។
មន្ត្រីរាជការ អាចស្នើសុំធ្វើប័ណ្ណ ប.ស.ស. ជូនប្តី ឬ ប្រពន្ធ និងកូន ក្នុងបន្ទុកគ្រួសារមន្រ្តីរាជការ ដោយមិនបង់ថ្លៃសេវា

មន្ត្រីរាជការ អាចស្នើសុំធ្វើប័ណ្ណ ប.ស.ស. ជូនប្តី ឬ ប្រពន្ធ និងកូន ក្នុងបន្ទុកគ្រួសារមន្រ្តីរាជការ ដោយមិនបង់ថ្លៃសេវា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ដូចជាប្តី ឬប្រពន្ធ និងកូន ក៏អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បានដែរ ដោយចំណាយត្រឹមតែ ១៥ ៦០០រៀលប៉ុណ្ណោះ ក្នុង១ខែ នោះនឹងទទួលបានការថែទាំសុខភាពពេញ ២៤ម៉ោង លើ២៤ម៉ោង នៅគ្រប់មន្ទីរពេទ្យ ដែលជាដៃគូ ប.ស.ស. ទូទាំងប្រទេស រួមទាំងប្រាក់ឧបត្ថម្ភផងដែរ។ ដើម្បីអាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. ត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖ * សហព័ទ្ធ (ប្តី ឬប្រពន្ធ) - សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លង សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ - អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ - សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ * កូនក្នុងបន្ទុក - សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត - និង/ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ - សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងទៅកាន់លេខ ១២៨៦។ #MLVT #HENGS...
រដ្ឋមន្រ្តី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលា ស្តីពី “លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ Alibaba.com”

រដ្ឋមន្រ្តី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលា ស្តីពី “លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ Alibaba.com”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ រដ្ឋមន្រ្តី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី “លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ Alibaba.com” ដែលមានវត្តមានអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សភាពាណិជ្ជកម្មកម្ពុជា ក្រុមហ៊ុន Alibaba និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។ ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារក្រសួងពាណិជ្ជកម្ម វិស័យឯកជន និងក្រុមការងារក្រុមហ៊ុន Alibaba.com ដែលបានខិតខំប្រឹងប្រែង និងផ្តល់កិច្ចសហការជិតស្និទ្ធ ដោយទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលលោកជំទាវមានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងអាចទាញយកអត្ថប្រយោជន៍ជាអតិបរិមា ដើម្បីពងី្រកវិសាលភាពក្នុងការនាំចេញផលិតផលខ្មែរ ពង្រឹងលទ្ធភាពក្នុងការប្រកួត...
រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ ជួបពិភាក្សាការងារជាមួយប្រធានIOM ប្រចាំនៅកម្ពុជា

រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ ជួបពិភាក្សាការងារជាមួយប្រធានIOM ប្រចាំនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី Kristin Parco ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបនោះ សមភាគីទាំងពីរ បានពិភាក្សានិងចែករំលែកទស្សនទានស្តីពីកម្មវិធីណែនាំតម្រង់ទិសមុនពេលចេញដំណើរសម្រាប់ទេសន្តរប្រវេសករឱ្យអាចទទួលបានព័ត៌មានច្បាស់លាស់ និងត្រឹមត្រូវមុនពេលបំពេញការងារនៅប្រទេសទទួល ហើយនឹងអាចដឹងពីវិធីសាស្ត្រសុំជំនួយពេលត្រូវការ។ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីផែនការយុទ្ធសាស្ត្រជាអាទិភាពរបស់ក្រសួងដើម្បីធ្វើឱ្យពលករទេសន្តប្រវេសន៍អាចទទួលបានកិច្ចគាំពារ និងប្រយោជន៍ជាអតិបរមាបន្ថែមទៀតដែលជាបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ លោកស្រីប្រធានបេសកកម្ម អង្គការអន្តរជាតិទេសន្តរប្...
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៤ និងទិសដៅការងារអនុវត្តបន្ត

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៤ និងទិសដៅការងារអនុវត្តបន្ត

សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បា​ន​រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៤ និងទិសដៅការងារអនុវត្តបន្ត ក្រោមអធិបតីភាពលោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក ជាអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្តទាំង២៥ និងលោក លោកស្រី ជាអនុប្រធាននាយកដ្ឋានផងដែរ។ គោលបំណងនៃកិច្ចប្រជុំនាព្រឹកនេះ គឺដើម្បីបូកសរុបលទ្ធផលការងារដែលបានអនុវត្ត និងស្វែងរកបញ្ហាប្រឈម ចំណុចខ្លាំង ព្រមទាំងដោះស្រាយនូវបញ្ហាប្រឈមដែលបានជួបប្រទះក្នុងពេលបំពេញការងារ និងលើកទិសដៅអនុវត្តបន្តក្នុងខែមិថុនា ឆ្នាំ២០២៤។ របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖ ១. មតិស្វាគមន៍ និងបើកកិច្ចប្រជុំរបស់ឯកឧត្ដមប្រតិភូ ប្រធានអង្គប្រ...
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីគម្រប់ខួប ២០ឆ្នាំនៃការបង្កើតអង្គការមូលនិធិកុមារកម្ពុជា (CCF)

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីគម្រប់ខួប ២០ឆ្នាំនៃការបង្កើតអង្គការមូលនិធិកុមារកម្ពុជា (CCF)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីគម្រប់ខួប ២០ឆ្នាំនៃការបង្កើតអង្គការមូលនិធិកុមារកម្ពុជា (CCF) ។ រយៈពេល២០ឆ្នាំ នៃការបង្កើតអង្គការមូលនិធិកុមារកម្ពុជា (CCF) ដែលមាន លោក ស្កុត នីសិន (Scott Neeson ) ជាស្ថាបនិក និងជានាយកប្រតិបត្តិ បានចូលរួមចំណែកជាច្រើនជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រនៅតាមសហគមន៍ ។ អង្គការបានជួយដល់កុមារ និងគ្រួសារក្រីក្របំផុតប្រមាណ ៣០.០០០នាក់ ក្នុងមួយឆ្នាំ ។ បានផ្លាស់ប្តូរជីវិតរបស់កុមារដែលងាយរងគ្រោះប្រហែល ៤.៣០០នាក់ ដោយផ្តល់ឱ្យពួកគេនូវលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព អាហារមានជីវជាតិ និងសេវាថែទាំសំខាន់ៗរួមជាមួយសេវាសហគមន៍ សេវាសុខភាពឥតគិតថ្លៃដល់ប្រជាសហគមន៍ ជំនាញនិងបំណិនជីវិតជាដើម ។ រាជធានីភ្នំពេញ ព្រឹកថ្ងៃអាទិត្យ ទី២៦ ឧសភា ២០២៤ #ហ៊ុនម៉ាណែត #Hunmanet #កម្...
រដ្ឋមន្រ្តីក្រសួងការងារ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

រដ្ឋមន្រ្តីក្រសួងការងារ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ចាជីវៈ ហេង សួរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤នេះបានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយច្រៀងចម្រៀងបទ «នគររាជ» និងច្រៀងបទ «ពង្សាវតាខ្មែរ» ដោយផ្ទាល់រួមគ្នា។ សូមជម្រាបជូនថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីគោរពទង់ជាតិមានចំនួនពីរដងក្នុងមួយសប្តាហ៍ ដែលត្រូវធ្វើឡើងជារៀងរាល់ម៉ោង ៧ព្រឹកនៃថ្ងៃចន្ទ និងរៀងរាល់ម៉ោង ៥ល្ងាចនៃថ្ងៃសុក្រ៕ #MLVT #HENGSour...
ពលការិនីមកពីអារ៉ាប៊ីសាអូឌីតសប្បាយចិត្តនិងអរគុណរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ និងមើលថែតាំងពីនៅអារ៉ាប៊ីសាអូឌីត រហូតមកដល់ស្រុកខ្មែរ

ពលការិនីមកពីអារ៉ាប៊ីសាអូឌីតសប្បាយចិត្តនិងអរគុណរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ និងមើលថែតាំងពីនៅអារ៉ាប៊ីសាអូឌីត រហូតមកដល់ស្រុកខ្មែរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមពលការិនីខ្មែរមកពីប្រទេសអារ៉ាប៊ី សាអូឌីត បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ និងអរគុណរាជរដ្ឋាភិបាលចំពោះការយកចិត្តទុកដាក់ និងមើលថែតាំងពីនៅអារ៉ាប៊ី សាអូឌីតរហូតមកដល់ប្រទេសកម្ពុជា ជាពិសេសបានជួបឪពុកម្ដាយ បងប្អូន និងសាច់ញាតិរបស់ពួកគាត់។ ការមកដល់របស់ពលការិនីខ្មែរទាំង ៥នាក់នេះ មិនខុសពីពល ការិនីមុនៗឡើយ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀត។ ពលការិនី ឌឿន ភាព ដែលជាពលការិនីខ្មែរធ្វើការក្រុមហ៊ុន BAB នៅប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញពីការសប្បាយចិត្តជាខ្លាំងដែលបានមកដល់ស្រុកកំណើតវិញ ហើយក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកកម្ពុជាដែលបានដុតដៃដុតជើង ដើម្បីជួ យឲ្យពួកគាត់បានវិលត្រឡប់មកស្រុកខ្មែរវិញដោយសុវត្ថិភាព។ ពលការិនីដដែលបញ្ជាក់ថា៖«...
ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល ឥឡូវនេះ ពលការិនីខ្មែរ នៅអារ៉ាប៊ីសាអូឌីត ៥នាក់បន្ថែមទៀតបានមកដល់កម្ពុជានៅថ្ងៃនេះហើយ

ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល ឥឡូវនេះ ពលការិនីខ្មែរ នៅអារ៉ាប៊ីសាអូឌីត ៥នាក់បន្ថែមទៀតបានមកដល់កម្ពុជានៅថ្ងៃនេះហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ ពលការិនីខ្មែរ នៅអារ៉ាប៊ីសាអូឌីត ចំនួន ៥នាក់ទៀត បានមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២ ៤នេះ ក្រោមការជួយ ជ្រោមជ្រែង ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតខ្មែរប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីត ជាសេនាធិការ រួមទាំងភាគីពាក់ព័ន្ធ។ គិតត្រឹមលើកនេះទៀត បងប្អូនពលការិនីវិលត្រលប់មកមាតុប្រទេសវិញ សរុបបានចំនួន៥៧នាក់។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលយ៉ាងកក់ក្តៅ ចំពោះការមកដល់ របស់ពលការិនី តាំងពីការសម្របសម្រួល នៅព្រលានយន្តហោះ ក្នុងព្រះរាជាណាចក្រថៃ រហូតមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅទីស្តីការក្រសួង។ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រោមមានការសម្របសម្រួល របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ ពលការិនីខ្មែរចំនួន ២៤នាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយទទួលបានការយកចិត្តទុកដាក់ ពីក្រុមការងាររប...