ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មការចំពោះកិច្ច ដើម្បីបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មការចំពោះកិច្ច ដើម្បីបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ( Scammed online) នៅតាមបណ្តារាជធានី-ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមដោយ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
សូមជម្រាបជូនដែរថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ( Scammed online) នៅតាមបណ្តារាជធានី-ខេត្ត ដែលមានឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធាន និងសមាជិកចំនួន១៦រូប។
សូមបញ្ជាក់ជូនថា គណៈកម្មការ ចំពោះកិច្ចនេះ មានភារកិច្ច៖
- បង្កើនការស្រាវជ្រាវទីតាំងដែលមានបទល្មើសឆបោកតាមប្រព័ន្ធអន...








