អគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយក្រុមហ៊ុនកម្មសិទ្ធិបញ្ញា (S&O) បានរៀបចំ វគ្គបណ្តុះបណ្តាលស្តីពី «ការកំណត់អត្តសញ្ញណផលិតផល» ជូនដល់មន្ត្រីស៊ើបអង្កេតនៃ សាខា ក.ប.ប. ខេត្តព្រះសីហនុ
អគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយក្រុមហ៊ុនកម្មសិទ្ធិបញ្ញា (S&O) បានរៀបចំ វគ្គបណ្តុះបណ្តាលស្តីពី «ការកំណត់អត្តសញ្ញណផលិតផល» ជូនដល់មន្ត្រីស៊ើបអង្កេតនៃ សាខា ក.ប.ប. ខេត្តព្រះសីហនុ
(ខេត្តព្រះសីហនុ)៖ ក្រោមការដឹកនាំ និងសម្របសម្រួលដោយ លោក ប៉ែន វីរៈឧត្តម អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានសហការជាមួយក្រុមហ៊ុនកម្មសិទ្ធិបញ្ញា (S&O) រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការកំណត់អត្តសញ្ញណផលិតផល» ជូនដល់មន្ត្រីស៊ើបអង្កេតនៃ សាខា ក.ប.ប. ខេត្តព្រះសីហនុប្រមាណ ២០រូប។
វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ គឺជាវគ្គបណ្តុះបណ្តាលើកទី ៩ ហើយ ដែលបានបង្កើតជាយន្តការមួយក្នុងការផ្តល់នូវចំណេះដឹងបន្ថែមជូនដល់មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីកំណត់បានអំពីភាពខុសគ្នារវាងផលិតផលពិត និងផលិតផលក...







