រដ្ឋមន្ត្រីក្រសួងរ៉ែបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពល នឹងមិនចេញអាជ្ញាប័ណ្ណថ្មីដល់ក្រុមហ៊ុនវាយថ្មទៀតទេ
កំពង់ស្ពឺ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានលើកឡើងថា ក្រសួងមិនបន្តចេញអាជ្ញាប័ណ្ណ ឬច្បាប់ថ្មីដល់ការដ្ឋានវាយនិងកិនថ្មទៀតទេសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នេះ ដោយរក្សាទីតាំង និងការដ្ឋានចាស់ឱ្យនៅដដែល។ ការលេីកឡេីងដូចនេះក្នុងពេចុះជួប និងផ្សព្វផ្សាយដល់កម្មករនិយោជិតរ៉ែដែលកំពុងបំពេញការងារក្នុងការដ្ឋានរ៉ែផ្ទាល់ ដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានពីគ្រប់ភាគីពាក់ព័ន្ធ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។
លោក កែវ រតនៈ បានបញ្ជាក់ថា ការដែលក្រសួងមិនអនុញ្ញាតឱ្យមានការដ្ឋានថ្មី ដោយសារតែការផ្គត់ផ្គង់ថ្មសំណង់នៅទូទាំងប្រទេស គ្រប់គ្រាន់ហើយ។ ដូចនេះក្រសួងចង់រៀបចំតំបន់ឱ្យបានត្រឹមត្រូវ ល្អជាងមុន ដោយមិនឱ្យមានការវាយភ្នំយកថ្មកញ្ឆេតកញ្ឆូតគ្រប់កន្លែងទៀតទេ។
លោករដ្ឋមន្ត្រីក្រសួង បានលើកឡើងថា ទោះបីការដ្ឋានថ្មីមិនត្រូវបានអនុញ្ញាត ប៉ុន្តែក្រសួងធានាថា មិនខ្វះថ្មសំណង់ទេនៅទូទាំងប្រទេស ហើយក៏ធានាមិនឱ្យ...








