ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី សាយ សំអាល់ និងសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជំរុញឱ្យរួមគ្នាទប់ស្កាត់លើការបំភាន់បំភ្លៃព័ត៌មានមិនពិតនានា ដែលជាបច្ច័យល្អសម្រាប់ជំរុញដល់កិច្ចអភិវឌ្ឍន៍តំបន់រុនតាឯក និងពាក់ស្នែងក្នុងខេត្តសៀមរាប

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី សាយ សំអាល់ និងសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជំរុញឱ្យរួមគ្នាទប់ស្កាត់លើការបំភាន់បំភ្លៃព័ត៌មានមិនពិតនានា ដែលជាបច្ច័យល្អសម្រាប់ជំរុញដល់កិច្ចអភិវឌ្ឍន៍តំបន់រុនតាឯក និងពាក់ស្នែងក្នុងខេត្តសៀមរាប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដំណើរដោយ វេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិ បាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពី “ការពិនិត្យវឌ្ឍនភាពការងារនៅតំបន់អភិវឌ្ឍន៍ រុនតាឯក និងពាក់ស្នែង“ ក្រោមអធិបតីភាព លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីជំរុញឱ្យរួមគ្នាទប់ស្កាត់លើការបំភាន់បំភ្លៃព័ត៌មានមិនពិតនានា ដែលជាបច្ច័យល្អសម្រាប់ជំរុញដល់កិច្ចអភិវឌ្ឍន៍តំបន់រុនតាឯក និងពាក់ស្នែងក្នុងខេត្តសៀមរាប ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។ កិច្ចប្រជុំរៀបចំឡើងនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវរដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងស្ថាប័នពាក់ព័ន្ធ។...
លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា ៖ ក្រសួងព័ត៌មានបានគិតគូរខ្ពស់ចំពោះជីវភាពរស់នៅ និងសុខមាលភាពរបស់មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា ៖ ក្រសួងព័ត៌មានបានគិតគូរខ្ពស់ចំពោះជីវភាពរស់នៅ និងសុខមាលភាពរបស់មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា គូសបញ្ជាក់ថា ក្រសួងព័ត៌មាន បានគិតគូរខ្ពស់ចំពោះជីវភាពរស់នៅ និងសុខមាលភាពរបស់មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា ដោយរៀងរាល់ខែ មន្ត្រីដែលមានជីវភាពខ្វះខាតប្រមាណជិត ៣០០នាក់ ទទួលបានអង្ករ ២០គីឡូក្រាម និងត្រី ខ កំប៉ុង ១យួរ។ ការលើកឡើងរបស់ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញចែកអំណោយជាអង្ករ និងត្រី ខ កំប៉ុង ដល់មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលមានជីវភាពខ្វះខាតជិត ៣០០ នាក់ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ។ លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ទៀតថា ក្រៅពីការផ្តល់ជាស្បៀងអាហារប្រចាំខែដល់មន្រ្តីដែលមានជីវភាពខ្វះខាត ក្រសួងព័ត៌មាន ក៏បានសហការជាមួយ មជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូមេឌីក ដើម្បីទទួលបានការបញ្ចុះតម្លៃ ៣០% លើសេវាពិនិត្យសុខភាព សម្រាប់មន្រ្តីរាជការ ទាំងអស់រួមទាំងអ្នកសារព័ត៌មានផងដែរ។ ជាជំហានបន្តទៅមុខទៀត...
ឈ្វេងយល់អំពី “ប្រឡាយលេខ ១៥”ដែលអាចនឹងផ្តល់ផ្ទៃដីស្រោចស្រពបានប្រមាណ ១៥ ០០០ ហិកតា

ឈ្វេងយល់អំពី “ប្រឡាយលេខ ១៥”ដែលអាចនឹងផ្តល់ផ្ទៃដីស្រោចស្រពបានប្រមាណ ១៥ ០០០ ហិកតា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ឡាយលេខ១៥ មានប្រឡាយមេ៖ មានចំនួន ៤ខ្សែ ស្មើនឹង ៣៦,៧៣២គីឡូម៉ែត្រ, ប្រឡាយរងទី២៖ មានចំនួន ១១ខ្សែ ស្មើនឹង ១១,៤០៨គីឡូម៉ែត្រ, ប្រឡាយរងទី៣៖ មានចំនួន ១០ខ្សែ ស្មើនឹង ៨,៦៤៦ គីឡូម៉ែត្រ ដូចនេះប្រឡាយសរុបមានចំនួន៖ ៣៣ ខ្សែ ស្មើនឹង ៥៦,៧៨៦គីឡូម៉ែត្រ។ ជាមួយគ្នានេះក៏មានស្ថានីយបូមទឹក ១កន្លែង បំពាក់ដោយម៉ូទ័របូមទឹកចំនួន ៤គ្រឿង (ស្ថានីយបូមទឹកសាមពុធ) ស្ថិតនៅក្នុងឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ។ អត្ថប្រយោជន៍នៃប្រឡាយទាំង ៣៣ខ្សែ៖​គឹនឹងអាចផ្តល់ការស្រោចស្រពលើផ្ទៃដីកសិកម្មចំនួន ១៥ ០០០ ហិកតា និងជាផ្លូវនាវាចរសម្រាប់ប្រជាកសិករ ដឹកទំនិញចេញចូលពីប្រទេសជិតខាង និងនៅក្នុងតំបន់ សម្រាប់ដោះដូរផលិតផល ហើយនៅរដូវប្រាំងក៏អាចធ្វើដំណើរតាមខ្នងប្រឡាយសងខាង ដែលជាកន្លែងសម្រាប់ប្រជានេសាទរកត្រី និងបង្កង ក៏ដូចជាផ្លូវទឹកដល់អ្នកទេសចរលំហែ ចាប់ពីក្រុងដូនកែវរហូតដល់ទន្លេបាសាក់ ។ ប្រព័ន្ធធារាសាស្រ្តប្រឡាយមេ ១៥ មានទីតាំងស្ថិតនៅក្នុងស្រុកអ...
លោក ហៃ ស៊ីណា អនុប្រធានសមាគមសារព័ត៌មានឃ្លាំមើលកម្ពុជា(ស សឃក) និងជាស្ថាបនិកសារព័ត៌មាន ដេលីខ្មែរព្រមទាំងថ្នាក់ដឹកនាំ សូមចូលរួមអបអរសាទរ ឯកឧត្តម បណ្ឌិត សាម៉ន បណ្ឌិត្យ ដែលត្រូវបានព្រះករុណាចេញព្រះរាជក្រិត្យតែងតាំងជារដ្ឋលេខាធិការនៃរដ្ខលេខាដ្ឋានអាកាសចរណ៍ស៊ីវិល

លោក ហៃ ស៊ីណា អនុប្រធានសមាគមសារព័ត៌មានឃ្លាំមើលកម្ពុជា(ស សឃក) និងជាស្ថាបនិកសារព័ត៌មាន ដេលីខ្មែរព្រមទាំងថ្នាក់ដឹកនាំ សូមចូលរួមអបអរសាទរ ឯកឧត្តម បណ្ឌិត សាម៉ន បណ្ឌិត្យ ដែលត្រូវបានព្រះករុណាចេញព្រះរាជក្រិត្យតែងតាំងជារដ្ឋលេខាធិការនៃរដ្ខលេខាដ្ឋានអាកាសចរណ៍ស៊ីវិល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:លោក ហៃ ស៊ីណា អនុប្រធានសមាគមសារព័ត៌មានឃ្លាំមើលកម្ពុជា(ស សឃក) និងជាស្ថាបនិកសារព័ត៌មាន ដេលីខ្មែរព្រមទាំងថ្នាក់ដឹកនាំ សូមចូលរួមអបអរសាទរ ឯកឧត្តម បណ្ឌិត សាម៉ន បណ្ឌិត្យ ដែលត្រូវបានព្រះករុណាចេញព្រះរាជក្រិត្យតែងតាំងជារដ្ឋលេខាធិការនៃរដ្ខលេខាដ្ឋានអាកាសចរណ៍ស៊ីវិល។ សូមទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី អភិបាលរក្សា ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមជួបតែភាពសុខក្សេមក្សាន្ត ចម្រុងចម្រើន ប្រកបដោយសុភមង្គល និងជោគជ័យគ្រប់ភារកិច្ចទាំងពួង។...
ឧកញ៉ាបណ្ឌិត ឆាយ សុធា អគ្គនាយកក្រុមហ៊ុន (DLA)និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ សូមចូលរួមអបអរសាទរ ឯកឧត្តម បណ្ឌិត សាម៉ន បណ្ឌិត្យ ត្រូវបានព្រះមហាក្សត្ រតែងតាំងជារដ្ឋលេខាធិការនៃរដ្ខលេខាដ្ឋានអាកាសចរណ៍ស៊ីវិល

ឧកញ៉ាបណ្ឌិត ឆាយ សុធា អគ្គនាយកក្រុមហ៊ុន (DLA)និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ សូមចូលរួមអបអរសាទរ ឯកឧត្តម បណ្ឌិត សាម៉ន បណ្ឌិត្យ ត្រូវបានព្រះមហាក្សត្ រតែងតាំងជារដ្ឋលេខាធិការនៃរដ្ខលេខាដ្ឋានអាកាសចរណ៍ស៊ីវិល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: ឧកញ៉ាបណ្ឌិត ឆាយ សុធា អគ្គនាយកក្រុមហ៊ុន (DLA)និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ សូមចូលរួមអបអរសាទរ ឯកឧត្តម បណ្ឌិត សាម៉ន បណ្ឌិត្យ ដែលត្រូវបានព្រះករុណាចេញព្រះរាជក្រិត្យតែងតាំងជារដ្ឋលេខាធិការនៃរដ្ខលេខាដ្ឋានអាកាសចរណ៍ស៊ីវិល។ សូមទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី អភិបាលរក្សា ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមជួបតែភាពសុខក្សេមក្សាន្ត ចម្រុងចម្រើន ប្រកបដោយសុភមង្គល និងជោគជ័យគ្រប់ភារកិច្ចទាំងពួង។...
សមត្ថកិច្ចឃាត់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ករណីញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ករណីញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានឲ្យដឹងថា សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តឃាត់ខ្លួនបុគ្គលឈ្មោះ ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ គឺអនុវត្តទៅតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ ហើយនាព្រឹកថ្ងៃទី៩ ខែឧសភា សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ស៊ុន ចន្ធី មកសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តតាមនីតិវិធី។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា បុគ្គលឈ្មោះ ស៊ុន ចន្ធី រងការចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមរយៈការបង្ហោះផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គមក្នុងចេតនាញុះញង់បំភ្លៃព័ត៌មានមិនពិតនាំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំបង្កឲ្យកើតមានភាពវឹកវរក្នុងសង្គម។...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភាលើកទី១

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភាលើកទី១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភាលើកទី១ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៩ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភាលើកទី១ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ដើម្បីពិនិត្យ និងសម្រេច ទៅលើលើរបៀបវារៈចាំបាច់មួយចំនួន រួមមាន ១. សម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ។ ២. សម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភា។ ៣. សម្រេចអំពីការចាត់តាំងក្រុមជនបង្គោលប្រឆាំងអំពើពុករលួយរបស់ព្រឹទ្ធសភា។ ៤. សម្រេចអំពីការចាត់តាំងគណៈកម្មការក្រមសីលធម៌សភារបស់សមាជិក ព្រឹទ្ធសភា ៕...
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បាន​ជំនួបផ្គូផ្គងធុរកិច្ចរវាងសហគមន៍ធុរកិច្ចកម្ពុជា ជាមួយសហគមន៍ធុរកិច្ចជប៉ុន

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បាន​ជំនួបផ្គូផ្គងធុរកិច្ចរវាងសហគមន៍ធុរកិច្ចកម្ពុជា ជាមួយសហគមន៍ធុរកិច្ចជប៉ុន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ទីក្រុងតូក្យូ, ជប៉ុន៖ កាលពីរសៀលថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤ លោក​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយ លោក​ ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមជំនួបផ្គូផ្គងធុរកិច្ចនៅទីស្នាក់កណ្តាលនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO) ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងសហគមន៍ធុរកិច្ចទាំងពីរឱ្យកាន់តែស្អិតល្មួតបន្ថែមមួយកម្រិតទៀត។ មានមតិក្នុងជំនួបខាងលើ លោក​​ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះភាគីមិត្តដែលបានរៀបចំកម្មវិធីផ្គូផ្គងដ៏មានតម្លៃនាឱកាសបេសកកម្មគោះទ្វារវិនិយោគរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថាសហគ្រាសដែលបានចូលរួមក្នុងជំនួបផ្គូផ្គងសុទ្ធសឹងតែជាសហគ្រាសដែលបានចូលរួមក្នុងសិក្ខាសាលាវិនិយោគកម្ពុជាឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ត...
រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដឹកនាំកិច្ចប្រជុំដំបូងនៃក្រុមអធិការកិច្ចអន្តរស្ថាប័ន

រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដឹកនាំកិច្ចប្រជុំដំបូងនៃក្រុមអធិការកិច្ចអន្តរស្ថាប័ន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទីពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងជាលើកដំបូងក្រោយសេចក្តីសម្រេចប្រកាសសមាសភាពកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ជាកិច្ចប្រជុំដែលធ្វើឡើងតាមការចង្អុលណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវអនុសាសន៍ក្នុងវេទិកា«រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩។ ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងលោ៧រដ្ឋមន្ត្រី បានគូសបញ្ជាក់ពីគោលបំណងនៃការបង្កើតក្រុមអធិការកិច្ចនេះ គឺដើម្បីជំរុញឱ្យមានអនុលោមភាពក្នុងវិស័យនីមួយៗដែលជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលចង់ឃើញវិស័យឯកជនមានការរីកចម្រើនលូតលាស់ឆាប់រហ័សបន្ថែមទៀត ហើយកម្មករនិយោជិតដែលធ្វើការក្នុងវិស័យនីមួយៗទទួលបានកិច្ចគាំពារដែលនឹងបង្កើតបានជាបរិយាកាសអាជីវកម្មដ៏ល្អសម្រាប់ជួយជ្រោមជ្រែងកំណើនសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងន...
រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រការវិនិយោគរបស់ប្រទេសចិននៅក្នុងវិស័យបរិស្ថានកម្ពុជាដើម្បីឈានឆ្ពោះទៅកាន់ភាពស្អាត

រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រការវិនិយោគរបស់ប្រទេសចិននៅក្នុងវិស័យបរិស្ថានកម្ពុជាដើម្បីឈានឆ្ពោះទៅកាន់ភាពស្អាត

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ: បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្តែងនូវការស្វាគមន៍ចំពោះការវិនិយោគរបស់ប្រទេសចិនជាមួយវិស័យបរិស្ថានកម្ពុជា ដើម្បីឈានឆ្ពោះទៅកាន់ភាពស្អាតភាពបៃតង និងចីរភាព ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា។ ការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី គឺធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយអ្នកវិនិយោគមកពីប្រទេសចិន ដែលមានបំណងចង់ចូលរួមចំណែកជាមួយវិស័យបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងគាំទ្រចំពោះការវិនិយោគរបស់ប្រទេសចិននៅកម្ពុជា លើវិស័យបរិស្ថាន ជាពិសេសការកែច្នៃសំរាម សំណល់ប្លាស្ទិក ដើម្បីប្រើប្រាស់ឡើងវិញបាន ដែលនឹងអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជាស្របនឹងយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក ដែលមានការចូលរួមពីសិស្សានុសិស្ស និងប្រជាពលរដ្ឋខ្មែរជាង ៨លាននាក់។ លើសពី...