ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានសហព័ន្ធសន្តិភាពសកល (UPF) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានសហព័ន្ធសន្តិភាពសកល (UPF) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត ឆាល អេស យ៉ាង(Charles S.Yang) ប្រធានសហព័ន្ធសន្តិភាពសកល(UPF) និងថ្នាក់ដឹកនាំ UPF ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតសកលឆ្នាំ២០២៣ ចូលជួបសម្តែងការគួរសម។ សម្តេចតេជា ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោកបណ្ឌិត Charles Yang នាយកអន្តរជាតិនៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) និងថ្នាក់ដឹកនាំ UPF ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតសកលឆ្នាំ២០២៣ និងបានចូលរួមចំណែកដល់ការកសាងធនធានមនុស្ស តាមរយៈកម្មវិធីអាហារូបករណ៍ និងបណ្តុះបណ្តាលផ្សេងៗ។ តាមរយៈជំនួបនោះដែរ សម្តេចតេជា ហ៊ុន សែន ក៏បានស្នើក្រុមហ៊ុនសាជីវកម្ម Lotte ដែលជាក្រុមហ៊ុនចម្រុះជាតិសាសន៍របស់កូរ៉េខាងត្បូង និងជាក្រុមហ៊ុនធំជាងគេទីប្រាំ នៅសាធារណរដ្ឋកូរ៉េ បង្កើនការវិនិយោមកកាន់ប្រទេសកម្ពុជា និងជាពិសេស...
គ្រូ៧ភាសា លោក វ៉ាត វុធ ធ្វើកំណត់ហេតុ ស្តីពីកាចុះកិច្ចសន្យា ជាមួយលោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានីភ្នំពេញ​

គ្រូ៧ភាសា លោក វ៉ាត វុធ ធ្វើកំណត់ហេតុ ស្តីពីកាចុះកិច្ចសន្យា ជាមួយលោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានីភ្នំពេញ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: កំណត់ហេតុ ស្តីពីកាចុះកិច្ចសន្យា លោក វ៉ាត វុធ ជាមួយលោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានីភ្នំពេញ​ នៅថ្ងៃទី២​ ខែមករា​ ឆ្នាំ២០២៤។ សូមមហាជនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឈប់បង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ ពាក់ព័ន្ធនិងគ្រូបារមី គ្រូអូមអាមផ្សេងៗ ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងមានវិធានការតាមផ្លូវច្បាប់ជាធរមាន។...
សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៌សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ចូលក្រាបថ្វាយបង្គំគាល់ព្រះព្រះមហាក្សត្រ និងសម្តេចម៉ែ នៅព្រះរាជដំណាក់សិរីមង្គលនៃព្រះបរមរាជវាំង

សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៌សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ចូលក្រាបថ្វាយបង្គំគាល់ព្រះព្រះមហាក្សត្រ និងសម្តេចម៉ែ នៅព្រះរាជដំណាក់សិរីមង្គលនៃព្រះបរមរាជវាំង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ព្រះមហាក្សត្រ និងហ្លូងម៉ែ ព្រះអង្គទាំងទ្វេអនុញ្ញាតដល់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ចូលក្រាបថ្វាយបង្គំគាល់នាព្រះរាជដំណាក់សិរីមង្គលនៃព្រះបរមរាជវាំង។ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)  បានដឹកនាំសមាជិក ចំនួន ១០៨រូប។ ការចូលថ្វាយបង្គំគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នាថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០២៤ នៅព្រះរាជដំណាក់សិរីមង្គលនៃព្រះបរមរាជវាំង។ មុនថ្វាយបង្គំគាល់ លោកឧកញ៉ា តែ តាំងប៉ បានរៀបចំការហាត់សមនេះប្រព្រឹត្តនៅ ការិយាល័យ សមាគមមូលនិធិសម្ដេចតេ...
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំ ណង់ក្នុងជំនួបសម្ដែងការគួរសមជាមួយអ្នកស្រាវ ជ្រាវនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងក្រុមការងារបច្ចេកទេសដើម្បីធ្វើបទបង្ហាញ អំពីវឌ្ឍនភាព និងប្រមូលធាតុចូលលើគម្រោងស្រាវជ្រាវ លើដំណើរការរៀបចំ និងអភិវឌ្ឍន៍នគរូបនីយកម្មរាជធានី ខេត្ត ក្រុង។ កម្មវិធីនេះធ្វើឡើង នៅទីស្ដីការក្រសួងនៅថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២៤ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្ស។ ការលើកឡើងដូចនេះក្នុងពេលដែល លោករដ្ឋមន្រ្តី កាន់តំណែងជារដ្ឋមន្ត្រី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នេះ លោកមានបំណងចង់បំពេញកិច្ចការមួយ គឺការកសាងធនធានមនុស្សលើវិស័យ ដែលទាក់ទងនឹងការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។...
វេទិកាពិភាក្សាលើប្រធានបទ «អាទិភាពការងាររបស់ក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»

វេទិកាពិភាក្សាលើប្រធានបទ «អាទិភាពការងាររបស់ក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ដោយមានកិច្ចសហការ និងគាំទ្រពីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ បានរៀបចំវេទិកាពិភាក្សាលើប្រធានបទ «អាទិភាពការងាររបស់ក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលប្រព្រឹត្តិទៅនៅទីស្តីការក្រសួង។ វេទិកាពិភាក្សាលើមានការអញ្ជើញចូលរួមជាអធិបតីភាព លោក​ ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ព្រម​ទាំង​អ្នក​សារព័ត៌មាន​ជាង​១០០នាក់ មក​ពី​​៦៦ស្ថាប័ន​។ វេទិកាពិភាក្សាខាងលើនេះរៀបចំធ្វើឡើង គឺដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានលើកជាសំណួរទាក់ទងតួនាទីភារកិច្ច បញ្ហាប្រឈម ការវាយតម្លៃស្ដង់ដានិងគុណភាពផលិតផល ការគ្រប់គ្រងសិប្បកម្ម កាកសំណល់ និងការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងនិងទីប្រជុំជន ក៏ដូចជាការងារសិក្សាស្រាវជ្រាវពិសោធ...
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ លោក សាន ជានមីង (Shan Jianming ) ប្រធានក្រុមហ៊ុន Mizuda Group ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ លោក សាន ជានមីង (Shan Jianming ) ប្រធានក្រុមហ៊ុន Mizuda Group ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ក្រុមហ៊ុន Mizuda Sanitation (Cambo dia) Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mizuda Group នៅព្រឹកថ្ងៃចន្ទ ទី២៩ មករា ២០២៤នេះ ចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការផ្តល់សេវាបោសសម្អាត ប្រមូលនិងដឹកជញ្ជូនសំរាមសំណល់រឹង និងសេវាផ្សព្វផ្សាយកម្មវិធីការយល់ដឹងស្តីពីការគ្រប់គ្រងសំរាម ក្នុងភូមិសាស្រ្តរដ្ឋបាលខណ្ឌដូនពេញ ៧មករា ពោធិ៍ សែនជ័យ កំបូល និងដង្កោ ហើយបានចាប់ដំណើរការប្រតិបត្តិការនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ដែលបានបង្កើតការងារដល់ប្រជាជនកម្ពុជាចំនួន៧១០កន្លែង ។ សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនមិនត្រឹមតែបានជួយបង្កើតការងារប៉ុណ្ណោះទេ ថែមទាំងបាន ចូលរួមចំណែកក្នុងការសម្អាតបរិស្ថានផងដែរ។...
ឧកញ៉ា តែ តាំងប៉ បានដឹកនាំសមាជិក ចំនួន ១០៨រូប រៀបចំហាត់សម ដើម្បីត្រៀមចូលថ្វាយបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ

ឧកញ៉ា តែ តាំងប៉ បានដឹកនាំសមាជិក ចំនួន ១០៨រូប រៀបចំហាត់សម ដើម្បីត្រៀមចូលថ្វាយបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ:  ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានដឹកនាំសមាជិក ចំនួន ១០៨រូប រៀបចំហាត់សមដើម្បីត្រៀមចូលថ្វាយបង្គំគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នាថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០២៤ នៅព្រះរាជដំណាក់សិរីមង្គលនៃព្រះបរមរាជវាំង។ លោកឧកញ៉ា តែ តាំងប៉ ការហាត់សមនេះប្រព្រឹត្តនៅ ការិយាល័យ សមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងមានការជួបជុំពិសារភោជនីយហារជុំគ្នា ក្នុងបរិយាកាសសោមនស្សរីករាយ ស្ថិតនៅខណ្ឌចំការមន រាជាធានីភ្នំពេញ។...
រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ ចង់ឱ្យគម្រោងគាំទ្រស្ត្រីក្នុងវិស័យថែរក្សាសម្ផស្ស និងសហគ្រិនភាព ក្លាយជាកូនសោពង្រីកការបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋខ្មែរកាន់តែច្រើន

រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ ចង់ឱ្យគម្រោងគាំទ្រស្ត្រីក្នុងវិស័យថែរក្សាសម្ផស្ស និងសហគ្រិនភាព ក្លាយជាកូនសោពង្រីកការបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋខ្មែរកាន់តែច្រើន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម UENO Atsu shi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកការអនុវត្តគម្រោងជួយគាំទ្រស្រ្តីក្នុងវិស័យថែរក្សាសម្ផស្ស និងសហគ្រិនភាពដែលធ្វើឡើងនៅវិទ្យាស្ថានសហគ្រិនភាព និងនវានុវត្តន៍(NIEI)។ ថ្លែងទៅកាន់អង្គពិធីលោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អ្វីដែលឯកឧត្តមចង់ឃើញ គឺភាពជោគជ័យរបស់គម្រោងដែលនឹងផ្តល់ជំនាញផ្នែកថែរក្សាសម្រស់ដល់សិក្ខាកាមកម្ពុជាដែលកំពុងសិក្សា ហើយការបញ្ចប់គម្រោងដោយជោគជ័យ នឹងបើកឱកាសបណ្តុះបណ្តាលបន្ថែមដល់ពលរដ្ឋកម្ពុជាកាន់តែច្រើនឱ្យចូលរួមវគ្គបណ្តុះបណ្តាលជំនាញដែលមានការហ្វឹកហ្វឺនពីប្រទេសជប៉ុនផ្ទាល់នេះផងដែរ។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សិក្ខាកាម និងគ្រូបង្រៀន រួមទាំងគ្រប់ភាគីពាក់ព័ន្ធធ្វើការរួមគ្នាដើម្បីឱ្យគម្រោងលើកទីមួយដែលជាកិច្ចសហកា...
លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោកស្រី បាន​រៀបចំពិធីសែនព្រេន សុំសេចក្ដីសុខពីម្ចាស់ទឹកម្ចាស់ដី

លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោកស្រី បាន​រៀបចំពិធីសែនព្រេន សុំសេចក្ដីសុខពីម្ចាស់ទឹកម្ចាស់ដី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បន្ទាយមានជ័យ៖ លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោកស្រី នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ព្រមទាំងមន្ត្រីក្រោមឱវាទ ដោយមានការចូលរួមពីសំណាក់ស្ថាប័នពាក់ព័ន្ធមួយចំនួន បាន​ធ្វើពិធីសែនព្រេន សុំសេចក្ដីសុខពីម្ចាស់ទឹកម្ចាស់ដីមុននឹងធ្វើការរុះរើអគារប៉ុស្តិ៍​នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចាស់ ដើម្បីធ្វើអគារថ្មី ។ លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន បានឲ្យដឹងថា ទីតាំងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិប៉ោយប៉ែត ស្ថិតនៅជាប់រង្វង់មូលច្រកទ្វារអន្តរប៉ោយប៉ែត ​ដែលមានសភាពចាស់ និង​តូចចង្អៀតមិនអាចបំពេញនូវតម្រូវការការងារបាន​ អគារនេះនឹង​ត្រូវរុះរើចេញ ដើម្បីយក​ទីតាំងសាងសង់អគារថ្មី កម្ពស់០៤ជាន់ ​មាន៦០បន្ទប់ សម្រាប់មន្ត្រីស្នាក់នៅ​ បានចំនួន២៤០ នាក់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្...
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចម និម្មល និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.»

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចម និម្មល និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.»

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» កាលពី ថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ គ.ប.ក. ដែលមានការអញ្ជើញចូលរួមពីឯកឧត្ដមអនុប្រធានអចិន្ត្រៃយ៍ លោក លោកស្រី ជាអនុប្រធាន និងសមាជិក គ.ប.ក. ដែលអញ្ជើញមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។ ​កិច្ចប្រជុំលើកដំបូងរបស់ គ.ប.ក. នេះ មានគោលបំណងផ្តល់ឱកាសដល់ អនុប្រធាន និងសមាជិក គ.ប.ក. បានជួបពិភាក្សាការងារ មានមតិសំណេះសំណាល និងណែនាំខ្លួន ព្រមទាំង ដើម្បីបន្តនូវបេសកកម្មជំរុញ និងលើកកម្ពស់គោលនយោបាយនិងច្បាប់ស្តីពីការប្រកួតប្រជែងនៅកម្ពុជានៅក្នុងអាណត្តិថ្មីនេះ។​ កិច្ចប្រជុំលើកដំបូងនេះ បានផ្តោតសំខាន់លើរបៀបវារៈចំនួន ៣ រួមមាន៖ ១) ការអានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការតែងតាំងសមាសភាពនៃ គ.ប.ក. ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ២) មតិសំណេះសំណាលនិងការណែនាំខ្លួនដោយសម...