លោកបណ្ឌិត គុណ ញឹម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធនិងដាក់ឱ្យដំណើរការជាផ្លូវការ អាហារដ្ឋាន សន្តិភាព នៅអគាររដ្ឋបាលនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា “អគរ” ជាន់ទី២០
ភ្នំពេញ៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នេះបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធនិងដាក់ឱ្យដំណើរការជាផ្លូវការ អាហារដ្ឋាន សន្តិភាព នៅអគាររដ្ឋបាលនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា “អគរ” ជាន់ទី២០ ។
កម្មវិធីនេះ ដោយមានការចូលរួមពីលោក Arnaud Darc ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុនថាលាស (Thalias) លោក លូ ម៉េង អភិបាលក្រុមហ៊ុនថាលាស ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ព្រមទាំងតំណាងក្រសួង ស្ថាប័ននានា ដែលបំពេញការងារក្នុងអគាររដ្ឋបាល អគរ។
លោក Arnaud Darc និងលោក លូ ម៉េង បានថ្លែងអំណរគុណដល់ លោក បណ្ឌិត គុណ ញឹម ក៏ដូចជារដ្ឋបាលគយទាំងមូល ដែលបានផ្តល់ឱកាសឱ្យក្រុមហ៊ុនថាលាស អាចមកបើកអាហារដ្ឋានសន្តិភាពនៅអគាររដ្ឋបាលគយដ៏ស្កឹមស្កៃនេះ ក្នុងការផ្តល់សេវាកម្មម្ហូបអាហារដល់អតិថិជនក្នុងអង...








