ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មានផ្ញើសារលិខិតគោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសខួបកំណើតគម្រប់ ៤៣ឆ្នាំ ឈានចូល ៤៤ឆ្នាំ
ភ្នំពេញ: ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មានផ្ញើសារលិខិតគោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសខួបកំណើតគម្រប់ ៤៣ឆ្នាំ ឈានចូល ៤៤ឆ្នាំ។
ឯកឧត្តមរដ្ឋមន្រ្តី គោរពសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)នាឱកាសដ៏មង្គលថ្លៃថ្លា នៃច្ងៃចម្រើនជន្មាយុគម្រប់ ៤៣ឆ្នាំ ឈានចូល ៤៤ឆ្នាំ។
សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាការពារ និង សូមប្រោសប្រទាននូវសព្វសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងបុត្រ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំសូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជូន ចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងបុ...








