រដ្ឋមន្រ្តីក្រសួងការងារ បានជំរុញឱ្យសិស្ស-និស្សិត ប្រើប្រាស់វេទិកាការងារដើម្បីជាមូលដ្ឋានក្នុងការសម្រេចក្តីស្រមៃក្នុងថ្ងៃអនាគតដែលស្របទៅនឹងទីផ្សារ
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈឆ្នាំ២០២៤នេះ បានជំរុញឱ្យសិស្ស-និស្សិតដែលកំពុងត្រៀមខ្លួនចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល ត្រូវតែស្គាល់ពីតម្រូវការទីផ្សារច្បាស់លាស់ និងស្គាល់នូវក្តីស្រមៃរបស់ខ្លួនក្នុងការជ្រើសរើសការសិក្សាមួយដែលត្រឹមត្រូវនឹងនាំមកនូវជោគជ័យផ្ទាល់ខ្លួន សង្គមគ្រួសារ និងសង្គមជាតិ ដែលនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតីជាប្រមុខចង់បាន។
ការលើកឡើងដូចនេះ គឺក្នុងពេលដែល លោក រដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងវេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពីការត្រៀមខ្លួនចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល ដែលធ្វើឡើងនៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលត្រូវបានរៀបចំរួមគ្នារវាងទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការង...








