ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវស្រង់ ទិន្នន័យ ចំពោះនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល

នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវស្រង់ ទិន្នន័យ ចំពោះនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល

សង្គម និងកម្សាន្ត
  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវស្រង់ ទិន្នន័យឲ្យបានច្បាស់លាស់ ចំពោះនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល ថាគាត់នៅទីណាឲ្យច្បាស់ ដើម្បីងាយស្រួលទាក់ទងគាត់ និងជួយអន្តរាគមន៍ពួកគាត់ឲ្យបានទាន់ពេលវេលា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នាពេលនេះបងប្អូននិស្សិតខ្មែរ ដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល ត្រូវបានប្រមូលជាក្រុមតេលេក្រាមមួយ ដើម្បីទទួលព័ត៌មានច្បាស់លាស់ថា ពួកគាត់នៅទីណាខ្លះ ហើយនៅតំបន់ក្រហមប៉ុន្មាននាក់ និងកន្លែងសុវត្ថិភាពបំផុតប៉ុន្មាននាក់។ សម្តេចមហាបវរធិបតី បានឲ្យដឹងបែបនេះ ក្នុងឱកាស​អញ្ជើញ​ជាអធិបតីប្រកាសដាក់ឱ្យ​អនុវត្តយុទ្ធសាស្ត្រជាតិ ​ស្តីពីការ​អភិវឌ្ឍសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ​ឆ្នាំ២០២៣-២០២៨ នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ ៕    ...
រាជរដ្ឋាភិបាលកម្ពុជា នឹងយកចិត្តដាក់ពីមុខរបរពលរដ្ឋទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ

រាជរដ្ឋាភិបាលកម្ពុជា នឹងយកចិត្តដាក់ពីមុខរបរពលរដ្ឋទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ពលរដ្ឋប្រកបមុខរបរទាំងក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្តី ឬក្នុងប្រព័ន្ធក្តី គឺត្រូវបានយកចិត្តទុកដាក់ជា​អាទិភាពគ្រប់ៗគ្នា​ពីរាជរដ្ឋាភិបាលទាំងអស់ ​ខណៈកម្មវិធីគោលនយោបាយ​អាទិភាពទាំងអស់​របស់​រាជរដ្ឋាភិបាលនីតិកាលថ្មីនេះ ​នឹងដាក់ឲ្យដំណើរការនៅដំណាច់ឆ្នាំ២០២៣ នេះ។ សម្តេចមហាបវរធិបតី បានឲ្យដឹងបែបនេះ ក្នុងឱកាស​អញ្ជើញ​ជាអធិបតីប្រកាសដាក់ឱ្យ​អនុវត្តយុទ្ធសាស្ត្រជាតិ ​ស្តីពីការ​អភិវឌ្ឍសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ​ឆ្នាំ២០២៣-២០២៨ នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ ។ សម្តេចធិបតី ​បានបញ្ជាក់ថា គោលដៅធំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺជួយប្រជាពលរដ្ឋ​នៅក្រៅប្រព័ន្ធ ​ប៉ុន្តែទស្សនវិស័យរបស់រាជរដ្ឋាភិបាល​គឺ​មាន​ច្បាស់លាស់ ​ដោយ​អាច​បាញ់សត្វ​បានបី​ ក្នុងការប្រើប្រាស់​ព្រួញតែមួយ ​ពោល​គឺ​ពង្រឹង​បងប្អូន ​ជួយ​បងប្អូន​នៅក្នុងសេដ...
រដ្ឋបាលខេត្ត ព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងទូក(ង)រយៈពេល២ថ្ងៃចាប់ពី ថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣

រដ្ឋបាលខេត្ត ព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងទូក(ង)រយៈពេល២ថ្ងៃចាប់ពី ថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣

សង្គម និងកម្សាន្ត
ព្រៃវែង៖ រដ្ឋបាលខេត្ត ព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងទូកង ដែលមានរយៈពេល២ថ្ងៃ គឺចាប់ពី ថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ។  ស្ថិតនៅតាមបណ្ដោយមាត់ទន្លេក្រុងព្រៃវែង(ចុងប៉ម) ភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។  
រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលជាឯកច្ឆ័ន្ទ

រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលជាឯកច្ឆ័ន្ទ

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ សមាជិករដ្ឋសភាកម្ពុជា បានលើកដៃអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាឯកច្ឆ័ន្ទ ដោយសំឡេងគាំទ្រចំនួន១០១រូប នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។ ការអនុម័តច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាក្រោមអធិបតីភាពលោកបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី ៕...
លោក Xi Jinping ផ្តល់អនុសាសន៍សំខាន់ ចំពោះការងារផ្សព្វផ្សាយគំនិត និងវប្បធម៌ចិន

លោក Xi Jinping ផ្តល់អនុសាសន៍សំខាន់ ចំពោះការងារផ្សព្វផ្សាយគំនិត និងវប្បធម៌ចិន

សង្គម និងកម្សាន្ត
លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន កាលពីពេលថ្មីៗនេះ បានផ្តល់អនុសាសន៍សំខាន់ចំពោះការងារផ្សព្វផ្សាយគោលគំនិតនិងវប្បធម៌ចិនដោយបានគូសបញ្ជាក់ថា ក្នុងយុគសម័យថ្មីនិងដំណើរថ្មី សភាពការណ៍ទូទៅនៃពិភពលោកកំពុងប្រែប្រួលយ៉ាងខ្លាំង ហេតុនេះការងារផ្សព្វផ្សាយគោលគំនិតនិងវប្បធម៌ក៏ចាំបាច់ត្រូវមានការអនុវត្តថ្មីផងដែរ។ ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវជំនឿចិត្តខាងវប្បធម៌ប្រជាជាតិ ប្រកាន់ខ្ជាប់នូវការបើកទូលាយនិងបរិយាបន្ន ប្រកាន់ខ្ជាប់សច្ចភាពហ៊ានធ្វើការច្នៃប្រឌិតថ្មី បន្តលើកកម្ពស់ឥទ្ធិពលវប្បធម៌ប្រជាជាតិចិនដោយឥតឈប់ឈរ ដើម្បីផ្តល់ការធានាខាងគំនិត និងកម្លាំងចលករដ៏ខ្លាំងក្លា និងល័ក្ខខ័ណ្ឌវប្បធម៌ ដែលមានអំណោយផលសម្រាប់ការកសាងដោយគ្រប់ជ្រុងជ្រោយនូវប្រទេសសង្គមនិយមទំនើបនិងការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ។ សូមបញ្ជាក់ថា កិច្ចប្រជ...
វគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពមន្ត្រីលើការអនុវត្តប ទប្បញ្ញត្តិថ្មីៗពាក់ព័ន្ធនឹងអនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា»

វគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពមន្ត្រីលើការអនុវត្តប ទប្បញ្ញត្តិថ្មីៗពាក់ព័ន្ធនឹងអនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា»

សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ«ក.ប.ប.»សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)បានរៀបចំ «វគ្គបណ្តុះបណ្តាលស្ដីពីការពង្រឹងសមត្ថភាពមន្ត្រីលើការអនុវត្ តបទប្បញ្ញត្តិថ្មីៗពាក់ព័ន្ធនឹងអនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា»នៅទីស្នាក់ការអគ្គនាយកដ្ឋាន ក.ប.ប.។ កម្មវិធីនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.និងលោកស្រី គង់ ដារ៉ែន ទីប្រឹក្សាជាន់ខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍វិស័យឯកជន (GIZ)។ សមាសភាពចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើរួមមាន លោកអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត ប្រធានការិយា...
សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតបានអញ្ជើញកាន់បិណ្ឌទី៩នៅវត្តចំពុះក្អែក

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតបានអញ្ជើញកាន់បិណ្ឌទី៩នៅវត្តចំពុះក្អែក

សង្គម និងកម្សាន្ត
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅពីថ្ងៃទី៨ ខែតុលាឆ្នាំ២០២៣បិណ្ឌ៩នេះ អញ្ជើញមកកាន់បិណ្ឌទី៩នៅវត្ដមុន្នីសុវណ្ណ(ហៅវត្តចំពុះក្អែក) ដែលស្ថិតនៅក្នុង ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។ នៅក្នុងឱកាសអញ្ជើញកាន់បិណ្ឌព្រឹកនេះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតបាននាំយកចង្ហាន់ និងទេយ្យទានមួយចំនួនទៅប្រគេនព្រះសង្ឃដើម្បីឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជនដែលបានចែកឋានទៅតាមប្រពៃណីសាសនាខ្មែរ។ ទន្ទឹមនឹងនោះដែរ សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានប្រគេន និងជូនក្រណាត់ស និងថវិកាដល់ព្រះសង្ឃចាស់ព្រឹទ្ធចារ្យ លោកយាយ លោកតា ព្រមទាំងពុទ្ធបរិស័កជាច្រើននាក់ផងដែរ។ ជារៀងរាល់ឆ្នាំសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធប ណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែដឹកនាំមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មកប...
សហព័ន្ធសេវាអប់រំនៅកម្ពុជាប្រកាសគាំទ្រ និងស្នើសុំចូលរួមការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈជាមួយរដ្ឋាភិបាល

សហព័ន្ធសេវាអប់រំនៅកម្ពុជាប្រកាសគាំទ្រ និងស្នើសុំចូលរួមការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈជាមួយរដ្ឋាភិបាល

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅរសៀលថ្ងៃទី០៦ ខែតុលាឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយ លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងគណៈប្រតិភូនៅទីស្តីការក្រសួង។ ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលលោករដ្ឋមន្ត្រីនិងសហ ព័ន្ធសេវាអប់រំនៅកម្ពុជា បានពិភាក្សាយ៉ាងផុលផុសស្តីពីចក្ខុវិស័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសដែលកំពុងក្លាយជាប្រធានបទចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ។ លោករដ្ឋមន្ត្រី បានពន្យល់ពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈតាមរយៈសាលាបណ្តុះបណ្តាលរបស់ក្រសួងបាននិងកំពុងបណ្តុះបណ្តាលដល់យុវជននិងសិស្សានុសិស្សដើម្បីបំពេញតម្រូវការរបស់ទីផ្សារការងារដ៏ទូលំទូលាយនៅកម្ពុជា។ លោករដ្ឋមន្ត្រី បានកត់សម្គាល់ជូនគណៈប្រតិភូ ពីសារៈសំខាន់នៃការបណ្តុះបណ្តាលជំនាញកម្រិតបច្ចេកទេសទៅដល់ប្រជាពលរដ្ឋពេញកម្លាំងក្នុងទីផ្ស...
រដ្ឋមន្ត្រី ហេង សួរ និងសហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជា ឯកភាពពង្រឹងសមត្ថភាពជំនាញបច្ចេកទេសដល់បុគ្គលិក

រដ្ឋមន្ត្រី ហេង សួរ និងសហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជា ឯកភាពពង្រឹងសមត្ថភាពជំនាញបច្ចេកទេសដល់បុគ្គលិក

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជាដែលដឹកនាំដោយលោកឧកញ៉ាសុខ ពិសិដ្ឋ នៅទីស្តីការក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ។ ប្រតិភូសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បានអបអរសាទរជូន លោក​​ ហេង សួរ ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងអាណត្តិទី៧នេះ។ ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនោះភាគីទាំងពីរ បានឯកភាពក្នុងការពង្រឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់បុគ្គលិកក្នុងរោងចក្រ សហគ្រាស ដើម្បីបង្កើនផលិតភាពការងារ និងលក្ខខណ្ឌការងារកាន់តែល្អប្រសើរ។ បន្ថែមពីនេះ លោក​​រដ្ឋមន្ត្រី ជំរុញបន្ថែមទៀតឱ្យវិស័យឯកជន បន្តពង្រឹងការអនុវត្តកាតព្វកិច្ចបណ្តុះបណ្តាលកូនជាង និងបុគ្គលិកហាត់ការដើម្បីផ្សារភា្ជប់ទ្រឹស្តីជាមួយនឹងជំនាញផ្ទាល់ក្នុងគោលបំណងឆ្លើ...