ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ក្រសួងការងារជំរុញឱ្យម្ចាស់រោងចក្រវិនិយោគលើប្រព័ន្ធគ្រប់គ្រងកម្ដៅ ដើម្បីលើកកម្ពស់សុវត្ថិភាព សុខភាពកម្មករ និងផលិតភាពការងារ

ក្រសួងការងារជំរុញឱ្យម្ចាស់រោងចក្រវិនិយោគលើប្រព័ន្ធគ្រប់គ្រងកម្ដៅ ដើម្បីលើកកម្ពស់សុវត្ថិភាព សុខភាពកម្មករ និងផលិតភាពការងារ

សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ពហុភាគី ស្តីពី «កម្តៅនៅកន្លែងធ្វើការ និងផលប៉ះពាល់លើសុវត្ថិភាព សុខភាព និងផលិតភាពការងារ នៅក្នុងវិស័យវាយនភណ្ឌនៅកម្ពុជា» នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារ Fairfield រាជធានីភ្នំពេញ ។ ពិធីនេះមានការចូលរួមពីតំណាងមកពីអន្តរក្រសួង, អង្គការ ILO, អង្គការ GIZ, សមាគម TAFTAC, សហជីព និងដៃគូអភិវឌ្ឍន៍ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនៃកម្តៅខ្លាំង ដែលកំពុងប៉ះពាល់ដល់សុខុមាលភាពកម្មករនិយោជិត ជាពិសេសនៅក្នុងរដូវប្រាំងនេះ។ សិក្ខាសាលានេះមានគោលបំណងសំខាន់ៗចំនួន ៣ គឺ៖ (១) បង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធអំពីផលប៉ះពាល់នៃកម្តៅខ្លាំង, (២) បង្ហាញទិន្នន័យស្រាវជ្រាវ និងក្របខ័ណ្ឌច្បាប់សម្រាប់វិធានការការពារ និង (៣)ជំរុញការសន្ទនារ...
ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហប័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមគោរព​វិញ្ញាណ​ក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូមត្ថម្ភក៍ ឌី សានឿន ត្រូវជាម្ដាយបង្កើតជាទីគោរពស្រលាញ់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិចិត្ត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហប័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមគោរព​វិញ្ញាណ​ក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូមត្ថម្ភក៍ ឌី សានឿន ត្រូវជាម្ដាយបង្កើតជាទីគោរពស្រលាញ់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិចិត្ត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សង្គម និងកម្សាន្ត
ភ្នំពេញ: ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហប័ន្ធស្រូវអង្ករកម្ពុជា ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះបានអញ្ជើញចូលរួមគោរព​វិញ្ញាណ​ក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូមត្ថម្ភក៍ ឌី សានឿន ត្រូវជាម្ដាយបង្កើតជាទីគោរពស្រលាញ់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិចិត្ត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជាទាំងអស់ និងបុគ្គលិកលេខាធិការដ្ឋាន សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយទាំងអស់នៃសពដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឌី សានឿន សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗ ជាតិ កុំបីឃ្លៀងឃ្លាតឡើយ។...
ឯកឧត្ដមបណ្ឌិត កៅ ថាច បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឌី សានឿន

ឯកឧត្ដមបណ្ឌិត កៅ ថាច បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឌី សានឿន

សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នេះ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារ ARDB អញ្ជើញគោរពវិញ្ញាណក្ខន្ធសពអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឌី សានឿន ត្រូវជាមាតាបង្កើតរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានទទួលមរណភាព កាលថ្ងៃសៅរ៍ ១៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ ដែលបានតម្កល់ធ្វើបុណ្យតាមគន្លងព្រះពុទ្ធសាសនា នៅវត្តបទុមវត្តីរាជវរារាម ក្នុងរាជធានី​ភ្នំពេញ។ ក្នុងវេលាប្រកបដោយមរណទុក្ខដ៏សែនក្រៀមក្រំបំផុតនេះ ឯកឧត្តមបណ្ឌិតប្រតិភូបានចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសព ដោយសេចក្តីសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្...
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សូមជូនសារអប់រំ និងណែនាំដល់សាធារណជនអំពីផលប៉ះពាល់ពីការលេងល្បែងស៊ីសងគ្រប់ប្រភេទ

អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សូមជូនសារអប់រំ និងណែនាំដល់សាធារណជនអំពីផលប៉ះពាល់ពីការលេងល្បែងស៊ីសងគ្រប់ប្រភេទ

សង្គម និងកម្សាន្ត
ភ្នំពេញ:អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សូមជូនសារអប់រំ និងណែនាំដល់សាធារណជនអំពីផលប៉ះពាល់ពីការលេងល្បែងស៊ីសងគ្រប់ប្រភេទ។
ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមពិធីសម្ពោធជាផ្លូវការកម្មវិធីថ្នាក់ជាតិស្តីពី «ប័ណ្ណជំនាញ សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ» ក្រោមប្រធានបទ៖ បង្កើនជំនាញ បង្កើនឱកាស បង្កើនចំណូល

ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមពិធីសម្ពោធជាផ្លូវការកម្មវិធីថ្នាក់ជាតិស្តីពី «ប័ណ្ណជំនាញ សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ» ក្រោមប្រធានបទ៖ បង្កើនជំនាញ បង្កើនឱកាស បង្កើនចំណូល

សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធជាផ្លូវការនូវកម្មវិធីថ្នាក់ជាតិស្តីពី «ប័ណ្ណជំនាញ សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារសុខាភ្នំពេញ។ ការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធីថ្នាក់ជាតិស្តីពី «ប័ណ្ណជំនាញ សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ»(Skills Voucher Program for the Informal Economy) នេះនឹងជួយបង្កើនជំនាញ បង្កើនឱកាស ក៏ដូចជាបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ដែលជួយកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានស្ថិរភាពផងដែរ ជាពិសេសធ្វើឱ្យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមានជំនាញស្តង់ដា ប្រកបដោយគុណភាព ឆ្លើយតបនឹងតម...
ឯកឧត្តម ហេង សួរ ផ្តល់អំណោយចំនួន ៥៦០កញ្ចប់ ជូនដល់ជនភៀសសឹកនៅខេត្តព្រះវិហារ

ឯកឧត្តម ហេង សួរ ផ្តល់អំណោយចំនួន ៥៦០កញ្ចប់ ជូនដល់ជនភៀសសឹកនៅខេត្តព្រះវិហារ

សង្គម និងកម្សាន្ត
(ខេត្តព្រះវិហារ)៖ លោក មិន ស៊ីថា អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ និងលោក ហេង កូយ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះវិហារ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បាននាំយកអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់​ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន តំណាងសហជីព និងបងប្អូនកម្មករនិយោជិត ចំនួន ៥៦០កញ្ចប់ សម្រាប់ចែកជូនដល់ជនភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងវត្តទួលអណ្តែត ឃុំថ្មី ស្រុកគូលែន។ ក្នុងឱកាសនោះ លោកប្រធានមន្ទីរ ក៏បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹកទាំងអស់ និងសូមជូនពរឱ្យមានសុខភាពល្អ និងឆាប់បានវិលត្រឡប់ទៅលំនៅឋានវិញក្នុងពេលឆាប់ៗនេះ។ ជាមួយគ្នានោះដែរ លោកអភិបាលរងខេត្ត បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ដែលតែងតែ...
រាជធានីភ្នំពេញ មានឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ ចំនួន ២៥,០៧៩ កន្លែង

រាជធានីភ្នំពេញ មានឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ ចំនួន ២៥,០៧៩ កន្លែង

សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ: រាជធានីភ្នំពេញ មានឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ ចំនួន ២៥,០៧៩ កន្លែង។ #MLVT #HENGSour #NEA
ក្រុមការងារ របស់មូលនិធិចិនសប្បុរសធម៌ Sany ចុះពិនិត្យសកម្មភាព ប្រើប្រាស់អេស្កាវាទ័រមួយគ្រឿង ដែលជាអំណោយ របស់ខ្លួន ជូនដល់ CMAC

ក្រុមការងារ របស់មូលនិធិចិនសប្បុរសធម៌ Sany ចុះពិនិត្យសកម្មភាព ប្រើប្រាស់អេស្កាវាទ័រមួយគ្រឿង ដែលជាអំណោយ របស់ខ្លួន ជូនដល់ CMAC

សង្គម និងកម្សាន្ត
សៀមរាប ៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ក្រុមការងារ របស់មូលនិធិចិនសប្បុរសធម៌ Sany ចុះពិនិត្យសកម្មភាព ប្រើប្រាស់អេស្កាវាទ័រមួយគ្រឿង ដែលជាអំណោយ របស់ខ្លួន ជូនដល់ CMAC កាលពីខែមិថុនា ឆ្នាំ២០២៤ តាមរយៈសមាគម អ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា–ចិន ក្នុងការចូលរួមចំណែក ជាមួយមជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា (CMAC) លើការងារសហប្រតិបត្តិការមនុស្សធម៌ និងរួមចំណែកដល់ការ អភិវឌ្ឍជនបទកម្ពុជា។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងថា ចាប់ពីឆ្នាំ២០២៣មក សមាគមបានដើរតួនាទី ជាស្ពានក្នុងការលើកទឹកចិត្ត ដល់សង្គមស៊ីវិលចិន ដោយមានមូលនិធិចិន សប្បុរសធម៌Sany  និងមូលនិធិចិនPeaceland បានរួមគ្នាបង្កើន សកម្មភាពជាមួយCMAC ក្នុងគោលបំណងបង្កើនកិច្ចសហការលើការពង្រឹងសមត្ថភាព បច្ចេកទេសរបស់CMACក្នុងការកម្ចាត់មីន និង ជួយបង្កើនល្បឿននៃការបើកដីសុវត្ថិភាពសម្រាប់កសិកម្ម សំណង់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍជីវភ...
ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមសន្និបាតលើកទី១៧ របស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បោះឆ្នោតជ្រើសតាំងប្រធានថ្មី និងបង្ហាញពីសមិទ្ធផលសម្រេចបាន

ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមសន្និបាតលើកទី១៧ របស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បោះឆ្នោតជ្រើសតាំងប្រធានថ្មី និងបង្ហាញពីសមិទ្ធផលសម្រេចបាន

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអបអរសាទរយ៉ាងកក់ក្តៅចំពោះលោក He Enjia ដែលត្រូវបានអង្គសន្និបាតបោះឆ្នោតជ្រើសតាំងជាប្រធានសមាគម TAFTAC សម្រាប់អាណត្តិទី១៧ (២០២៦-២០២៨)។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះសមាគម TAFTAC ដែលបានដើរតួយ៉ាងសំខាន់ជាដៃគូដែលអាចជឿទុកចិត្តបានរបស់រាជរដ្ឋាភិបាល និយោជក និងជាដៃគូដ៏ល្អរបស់កម្មករនិយោជិត ក្នុងការចរចា និងពិភាក្សាការងារផ្សេងៗ សំដៅរក្សា និងពង្រីកវិស័យនេះ ព្រមទាំងរួមចំណែកជំរុញលើកកម្ពស់លក្ខខណ្ឌការងារ សុខុមាលភាព និងសិទ្ធិការងារនៅកម្ពុជា។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជឿជាក់យ៉ាងមុតមាំថា ការដឹកនាំថ្មីនេះនឹងធ្វើឱ្យសមាគមបន្តស្មារតីសាមគ្គីភាពដ៏រឹងមាំ ដើម្បីក្លាយជាកម្លាំងចលករក្នុងការទាក់ទាញវិនិយោគិនថ្មីៗ និងបង្កើនទំនុកចិត្តជូនអ្នកវិនិយោគដែលមានស្រាប់។ ភាពជោគជ័យនៃអាណត្តិថ្មីនេះ នឹងនាំមកនូវផលប្រយោជន៍ដោយផ្ទាល់ដល់និយោជក និងកម្មករនិយោជិត ត...
ឯកឧត្តម សូ ម៉ារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដូនពេញ និងគណៈកម្មាធិការគណបក្សដើម្បីរៀបចំពិធីផ្សព្វផ្សាយសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអបអរសាទរខួបលើកទី៤៧ នៃទិវាជ័យជំនះ ៧មករា

ឯកឧត្តម សូ ម៉ារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដូនពេញ និងគណៈកម្មាធិការគណបក្សដើម្បីរៀបចំពិធីផ្សព្វផ្សាយសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអបអរសាទរខួបលើកទី៤៧ នៃទិវាជ័យជំនះ ៧មករា

សង្គម និងកម្សាន្ត
ភ្នំពេញ: ឯកឧត្តម សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានក្រុមការងារបក្សចុះរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដូនពេញ និងគណៈកម្មាធិការគណបក្សខណ្ឌដូនពេញដើម្បីរៀបចំពិធីផ្សព្វផ្សាយសារពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី៤៧ នៃទិវាជ័យជំនះ ៧មករា (៧មករា ១៩៧៩ - ៧មករា ២០២៦) និងបូកសរុបរបាយការណ៍ប្រចាំឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។ ក្នុងឱកាសបូកសរុបអង្គប្រជុំ ឯកឧត្តមប្រធានក្រុមការងារបានយកចិត្តទុកដាក់ជំរុញដល់មូលដ្ឋានក្នុងការអនុវត្តបទបញ្ជាររបស់រាជរដ្ឋាភិបាលលេខ០១ ស្តីពីយុទ្ធនាការបោសសម្អាតការឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រិតលេខ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដោយឯកឧត្តមបានណ...