នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ឃុបឃិតគ្នាអោយឈ្មួញធំៗនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ខូចគុណភាពចេញពីវៀតណាមចូលមកខ្មែរ
ព្រៃវែង:ច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ស្រុកពាម ជរ័ ខេត្តព្រៃវែង ដាក់ពង្រាយមន្រ្តីក្រោមឱវាទអោយដើរប្រមូលលុយពីក្រុមឈ្មួញនិងអាជីវករ ដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរនិងដឹកជញ្ជូនស្រូវពីប្រទេសខ្មែរចូលទៅប្រទេសវៀតណាមយ៉ាងពេញបន្ទុកតាមច្រកទ្វារព្រំដែនអន្តរជាតិកោះរកា តាមរបៀបពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់។
ដោយឡែកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា អាងខ្នងបង្អែករឹងមាំនៅពីក្រោយបិទបាំងនូវភាពមិនប្រក្រតីរបស់ខ្លួនទើបគ្មានន៎ណា ហ៊ានប៉ះ ពាល់ឡើយដូច្នេះលោក នាយប៉ុស្តិ៍ច្រកមួយនេះហ៊ានធ្វើអ្វីៗតាមអំពើចិត្តមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយអ្វីទាំងអស់ ។
ហេតុនេះទើបនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ល្បីល្បាញខាងប្រព្រឹត្តរបៀបអំពើពុករលួយយ៉ាងឆាប់រហ័ស ក្រោយចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជា...








