ឯកឧត្តម វ៉ាត់ ចំរើន «កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាស្តីពីសកម្មភាពកីឡាអាស៊ាន-ជប៉ុន លើសមភាពយេនឌ័រ នៅខេត្តសៀមរាប»
(សៀមរាប)៖ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាស្តីពីសកម្មភាពកីឡាអាស៊ាន-ជប៉ុន លើសមភាពយេនឌ័រនាថ្ងៃទី១៣ខែមករា ឆ្នាំ២០២៦នេះ ក្រោមវត្តមានរបស់ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងរបស់ ឯកឧត្តម បណ្ឌិត ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងគណៈប្រតិភូមកពីប្រទេសជប៉ុន និងអាស៊ានចូលរួមផងដែរ។
ថ្លែងក្នុងពិធីបើក ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបើកដំណើរការយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ (២០២៣-២០២៨) ត្រូវបានរចនាឡើង ដើម្បីជំរុញកំណើនបង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សានិរន្តរភាព ក្នុងដំណើរឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ (អាទិភាពសំខាន់ៗមួយចំនួន គឺធនធានមនុស្ស ផ្លូវ ទឹក អគ្គិសនី និងបច្ចេកវិទ្យា)។
ឯកឧត្តមបានលើកឡើងថា ទាក់ទងនឹងបញ្ហា...








