រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចម និម្មល បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកម្មវិធី ”ផ្គូផ្គងធុរកិច្ចកម្ពុជា-ថៃ ២០២៣”
(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃសៅរ៍ ទី២៨ ឆ្នាំ២០២៣នេះនៅសណ្ឋាគារ ហ្វ៊ែរ ហ្វៀល បាយ ម៉ារៀត ភ្នំពេញអញ្ជើញចូលរួមជាអធិបតីនិងថ្លែងសុន្ទរកថាបើកកម្មវិធី ”ផ្គូផ្គងធុរកិច្ចកម្ពុជា-ថៃ ២០២៣"ដែលរៀបចំដោយសមាគម សហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិ វឌ្ឍន៍ (CYEAD) ដោយមានវត្តមានចូលរួមដោយ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អ្នកតំណាងស្ថានទូតព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា លោក លោកស្រីជាធុរជនកម្ពុជានិងថៃជាច្រើនរូប។
លោកស្រីរដ្ឋមន្ត្រីបានធ្វើការវាយតម្លៃខ្ពស់ និងលើកសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ ដែលបានផ្តួចផ្តើមគំនិតរៀបចំកម្មវិធីនេះឡើង និងបានលើកទឹកចិត្តឱ្យបន្តរៀបចំកម្មវិធីបែបនេះជាប្រចាំ ដើម្បីលើកកម្ពស់សកម្មភាពពាណិជ្ជកម្មរវាងប្...








