សភាថៃ កំណត់យកថ្ងៃទី២៧ ខែកក្កដានេះ សម្រាប់បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីទី៣០
ថៃ ៖ លោក Chuan Leekpai សមាជិកសភាគណបក្សប្រជាធិបតេយ្យ និងជាអតីតប្រធានសភា បាននិយាយថា លោកអាណិតដល់ប្រធានសភា គឺលោក Wan Muhamad Noor Matha ត្រូវតែដោះស្រាយជម្លោះរវាងសមាជិកសភាជាង ៧០០នាក់ ក្នុងអំឡុងកិច្ចប្រជុំដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីកាលពីថ្ងៃពុធ។
នេះយោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Chuan ដែលបានបម្រើការជាប្រធានសភាពីខែឧសភា ឆ្នាំ ២០១៩ ដល់ខែមីនា ឆ្នាំ ២០២៣ បាននិយាយថា “ការរក្សាឱ្យមនុស្សជាច្រើននៅក្រោមការគ្រប់គ្រងគឺមិនងាយស្រួលនោះទេ ជាពិសេសនៅពេលដែលពួកគេមានមតិផ្សេងគ្នា និងចង់បញ្ចេញមតិរបស់ពួកគេ” ។
បន្ទាប់ពីការជជែកដេញដោលអស់រយៈពេលជាង៨ម៉ោងកាលពីថ្ងៃពុធ លោក Wan Noor បានអំពាវនាវឱ្យមានការបោះឆ្នោតដើម្បីសម្រេចថាតើការតែងតាំងមេដឹកនាំ Move Forward លោក Pita Limjaroenrat ជាបេក្ខជននាយករដ្ឋមន្ត្រីបានរំលោភលើបទបញ្ជារបស់សភាលេខ ៤១ ដែរឬទេ។
សមាជិកសភា ៣...








