(គ.ជ.ប) អំពាវនាវដល់គណបក្សនយោបាយទាំងអស់ បន្តប្រកាន់ខ្ជាប់ភាពចាស់ទុំក្នុងសកម្មភាពឃោសនាស្វែងរកសំឡេងឆ្នោត
ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់បណ្ដាគណបក្សនយោបាយទាំងអស់ បន្តប្រកាន់ខ្ជាប់ភាពចាស់ទុំក្នុងសកម្មភាពឃោសនាស្វែងរកសំឡេងឆ្នោតដើម្បីឆ្ពោះទៅបិទយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃទី២១ ខែកក្កដា ខាងមុខនេះ។
លោក ហង្ស ពុទ្ធាបានថ្លែងថា រយៈពេលជិត ២០ ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ គណបក្សនយោបាយនានា បានធ្វើសកម្មភាពឃោសនាបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មាន អំពើហិង្សាណាមួយកើតឡើងឡើយ។
សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៣នេះ ។ខណៈប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង ៩ លាន ៧ សែននាក់នឹងអញ្ជើញទៅចូលរួមបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា នេះ នៅតាមមណ្ឌលបោះឆ្នោតចំនួន ១២៥ នៅទូទាំង ២៥ រាជធានី-ខេត្...








